ក្រសួងអភិវឌ្ឍន៍ជនបទ បើកសិក្ខាសាលាស្ដីពី ការរៀបចំផែនការ សកម្មភាពជាតិ លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់ អនា ម័យនៅជនបទ

0
37

  

ភ្នំពេញៈ

 ដោយ៖ ហុង ចំណាប់

 រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បាន​អញ្ជើញជាអធិបតី បើកសិក្ខាសា​លាតម្រង់ទិស ស្ដីពីការរៀបចំផែនការសកម្មភាព ជាតិ​លើវិស័យផ្គត់​ផ្គង់​​​ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទ (២០១៩-២០​២៣) ​នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ​ទី១០ ខែកក្កដា ២០១៨។

លោកស្រី ដេបូរ៉ា កូមីនី ប្រធានអង្គការ UNICEF ប្រចាំកម្ពជា បាន​លើក​​ឡើង​អំពីអត្ថប្រយោជន៍ ​នៃអង្គសិក្ខាសាលា ដើម្បីការឆ្លុះ​បញ្ចាំ​ង និងផ្សព្វផ្សាយអំពីវឌ្ឍនភាព នៃការអនុវត្តន៍ផែនការសកម្មភាព លើ​វិ​ស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដល់បណ្ដាអង្គការជាដៃគូរ ស្ថាប័នពាក់ព័ន្ធ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ នូវផែនការយុទ្ធសាស្រ្ដជាតិ និងបានកំណត់គោលដៅអភិវឌ្ឍន៍ សហ​ស្សវត្សរ៍ នៅឆ្នាំ២០២៥ ឲ្យប្រជាពលរដ្ឋនៅតំបន់ជនបទ មានទឹក​ស្អាត​ប្រើប្រាស់ និងអនាម័យ គ្រប់គ្រាន់។

លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី៥ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ដែល​អាចសម្រេចបានគោលដៅ អភិវឌ្ឍន៍សហស្សវត្សរ៍ ព្រមទាំង​ជា​ប្រទេសជាប់ចំណាត់ថ្នាក់ទី១ នៅតំបន់អាស៊ីប៉ាស៊ីហ្វីក ដែលសម្រេច​បាននូវវឌ្ឍនភាពដ៏ល្អប្រសើរ ក្នុងការលម្អផ្នែកសង្គមកិច្ច។​

កម្ពុជាត្រូវបានចាត់ថ្នាក់ទី៦ ដែលមានកំណើន សេដ្ឋកិច្ចខ្ពស់បំផុត សម្រា​ប់​​​រយៈពេលជាង ១០ឆ្នាំកន្លងមកនេះ។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសបន្តអនុវត្តយុទ្ធសាស្រ្ត​ច​​តុកោណ ដំណាក់កាលទី​៤ បន្តទៀត សម្រាប់រាជរដ្ឋាភិបាល នីតិ​កាល​ទី​៦។ អត្រាភាពក្រីក្របានធ្លាក់ចុះពី ៣៩,៥% ក្នុងឆ្នាំ២០០០ មករង្វង់ ១៤% ឆ្នាំ២០១៤។

ទាក់ទិនទៅនឹងវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ​លោករដ្ឋ​មន្រ្ដី បានបន្តទៀតថា រាជរដ្ឋាភិបាល បាន​​​ជម្រុញវិស័យផ្គត់ផ្គង់ទឹក​ស្អាត និងអនាម័យជនបទ ដែលក្នុងរយ:ពេល ៦ឆ្នាំ ចុងក្រោយនេះ អត្រារីកចម្រើនផ្នែកអនាម័យ មានការកើនឡើងពី ២៣% នៅឆ្នាំ ២០០៨ ដល់ ៥២,៩% នៅឆ្នាំ២០១៥។

បើប្រៀបធៀបទៅនឹងគោលដៅ អភិវឌ្ឍន៍សហស្សវត្សរ៍ ៣០% នៅឆ្នាំ ២០១៥។ ដោយឡែកការផ្គត់ផ្គង់ទឹកស្អាតនៅជនបទ ប្រជាពលរដ្ឋ ៥២% ទទួលបានការផ្គត់ផ្គង់ទឹក ដែលមានការកែលម្អ គឺលើសគោល​ដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ដែលបានកំណត់ត្រឹមតែ ៥០% នៅឆ្នាំ ២០១៥ ដូចគ្នា។ នៅឆ្នាំ២០១៦ អត្រាគ្របដណ្ដប់អនាម័យ បានកើន​ឡើងដល់ ៦៧,៤% និងអត្រាគ្របដណ្ដប់ផ្នែកផ្គត់ផ្គង់ទឹកស្អាត បាន កើន​​ឡើងដល់ ៥៣,៩%។

ដោយមានការយកចិត្តទុកដាក់ ពីប្រមុខរាជរដ្ឋាភិបាល តាមរយ:​ក្រសួង​​អភិវឌ្ឍន៍ជនបទ សហការជាមួយដៃគូស្ថាប័នពាក់ព័ន្ធ និងរដ្ឋ​បាលថ្នាក់ក្រោមជាតិ បានជម្រុញវិស័យទាំងពីរនេះឲ្យបាន ៩០% នៅ ឆ្នាំ​២០២៣ ហើយឈានទៅសម្រេច ឲ្យបានគោលដៅអភិវឌ្ឍន៍សហ​ស្សវត្សរ៍ គឺនៅឆ្នាំ២០២៥ ​ក្រសួងអភិវឌ្ឍន៍ជនបទ និងកំពុង​ធ្វើឲ្យ​ប្រជាជននៅជនបទ ទទួលបាននូវសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ១០០%។

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here