សែលកាត រៀបចំកម្មវិធីលក់ទូរស័ព្ទបញ្ចុះតម្លៃ និងកម្មវិធីប្រគល់ រង្វាន់ធំ នៅផ្សារហេងលី

0
16

ភ្នំពេញៈ

ដោយ៖ ហុង ចំណាប់

រសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ ​ក្រុមហ៊ុនសែលកាត​បានរៀប​ចំកម្មវិធីធំៗផ្ទួនគ្នាដល់ទៅពីរ នៅផ្សារហេងលី ជាមួយការលក់​បញ្ចុះ​​​​តំលៃ ទូរស័ព្ទទំនើបៗ ព្រមទាំងប្រគល់រង្វាន់ ដល់អតិថិជន​មហាសំណាង ជាច្រើនដែលបានឈ្នះពីកម្មវិធី ប្រូម៉ូសិនថ្មីៗ​របស់​សែលកាត។

កម្មវិធីលក់ទូរស័ព្ទទំនើបៗនេះ ផ្ដល់ជូនការបញ្ចុះតំលៃ រហូតដល់  ៥០% ទៅលើទូរស័ព្ទម៉ូដែលទំនើបៗ ដូចជា Huawei, ASUS, iTel, Xiaomi, Tecno, ZOPO, Hiya, Singtech ​និង Bluboo។

រឹតតែអស្ចារ្យជាងនេះទៅទៀត វីង និងGrab ក៏មានវត្តមានចូលរួម​ក្នុង​កម្មវិធីលក់ដ៏ពិសេសនេះផងដែរ។

ពួកគេនឹងមានការផ្ដល់ជូនពិសេស រួមជាមួយការបញ្ចុះតំលៃ ដែល មិន​​​ធ្លាប់មានពីមុនមក។

កម្មវិធីប្រគល់រង្វាន់នេះ ចាប់ផ្ដើមនៅម៉ោង ៤រសៀល ហើយអ្នក​ឈ្នះ​​​រង្វាន់ ១៧នាក់ នឹងត្រូវបានប្រគល់រង្វាន់ជូន។

រង្វាន់ទាំងអស់រួមមាន:

  • អ្នកឈ្នះម៉ូតូ Yamaha QBIX ២០១៨ ៣ នាក់(ពីកម្មវិធី iKnowiKnow)
  • អ្នកឈ្នះម៉ូតូ​Yamaha Janus ២០១៨ ១២ នាក់ (ពីកម្មវិធីស្ទូច​យកម៉ូតូ)
  • អ្នកឈ្នះ $ ៨0,000 នាក់(ពីកម្មវិធីឈ្នះ $ ១0,000 ជារៀង​រាល់ថ្ងៃ)
  • អ្នកឈ្នះ $ ៤0,000នាក់ (ពីកម្មវិធីឈ្នះ $ ១0,000 ជារៀង​រាល់ថ្ងៃ)

សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទមកក្រុមហ៊ុនសែល​កាត​ លេខ ៨១២ ឬ ០១២ ៨១២ ៨១២ ឬតាមគេហទំព័រ www.​cellcard.​com.kh៕

 

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here