លោក វឿន ជាម្ចាស់​ក្រុមហ៊ុន Tech Water បាននាំចូលនូវម៉ាស៊ីន ផលិតទឹកបរិសុទ្ធខ្នាតតូច និងខ្នាតធំ ពីប្រទេសថៃ

0
228

ភ្នំពេញៈ

ដោយ៖ ឌឹម គឹមហាក់

លោក វឿន ជាអ្នកនាំចូលម៉ាស៊ីផលិតទឹកបរិសុទ្ធខ្នាតតូច និងខ្នាត ធំ បានធ្វើការចាយលក់លើបណ្តាទីផ្សារ អស់រយៈពេល ០៣ខែ​មក​ហើយ។

លោកវឿន បានបញ្ជាក់ថា ក្រុមហ៊ុនលោក ឈ្មោះថា Tech Water  បាននាំចូលនូវម៉ាស៊ីន ផលិតទឹកបរិសុទ្ធ ពីប្រទេសថៃ យកមកតម្លើ​ នៅកម្ពុជា។ ហើយម៉ាស៊ីនផលិតទឹកបរិសុទ្ធនេះ មានប្រភេទខ្នាត ២៥០លីត្រ ១០០០លីត្រ និង៣គូប តែក្នុងស្រុកកម្រយកមកធ្វើ អាជីវកម្មខ្នាតធំណាស់ ដោយសារវាមានតម្លៃ ១៦០០០ដុល្លារ ក្នុង​នោះ​ប្រភេទខ្នាត​តូចបំផុត ១០០០លីត្រ ថ្លៃ ៦៥០០ដុល្លារ ចំពោះ​អ្នក​​មានដើមទុនតិច អាចបើកអាជីវកម្មខ្នាតតូចនេះបាន។

ក្នុងដំណើរ​​ការអាជីវកម្មផលិតទឹកបរិសុទ្ធនេះ ចំណេញតិចបំផុត​ឧទាហរណ៍ ក្នុងការប្រើប្រាស់ដើមទុនប្រមាណ ១៥០០០ដុល្លារ ត្រូវ​ការកម្លាំងពលកម្ម​ច្រើន និងការងារក៏ធ្ងន់ច្រើនដែល ក្នុងការ​លើក​​ដាក់ បើការរកស៊ីនេះ ដើម្បីឲ្យចំនេញគឺការស្តុក​ទុកចំពេល​វេលា​ល្អ ក្នុងថ្ងៃបុណ្យទានតែប៉ុណ្ណោះ ដែលអាចបញ្ចេញលក់បាន​ច្រើន ទើបចំណេញ។ ម្យ៉ាងទៀត លើកការផលិតទឹកបរិសុទ្ធនេះ គឺការផលិតលក់ចេញ មានភាពការខុសគ្នា ដោយពិនិត្យ​ទៅលើសំ​បក​​វេចខ្ចប់មានដបជ័រទន់ លក់ក្នុងមួយ ដប៥០០រៀល ចំណែក​ទឹក​បរិសុទ្ធខ្លះ ដែលបានលម្អដបវេចខ្ចប់បានល្អជ័ររឹង គេអាច​លក់​បាន​ក្នុងមួយដប ១០០០រៀល គឺមានភាពខុសគ្នាស្រឡះ ដោយសារលើ​ការ​​កែកម្អ សោភ័ណ្ឌភាពដប ជាការទាក់ទាញអ្នកទទួលទាន ក៏​ប៉ុន្តែបើពិនិត្យទៅលើគុណភាពទឹកបរិសុទ្ធល្អដូចគ្នា៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here