ផ្ទះកិងខ្មែរបុរាណ ស្ទើតែបាប់បង់ទាំងស្រុង ភាគីច្រើនគឺមានតែរូបភាព

0
385

ខេត្តបាត់ដំបងៈ

ដោយ៖ សេង ស៊ីដារ៉ូ

រចនាបទផ្ទះបុរាណខ្មែរយើង រហូតមកល់បច្ចុប្បន្ននេះ បានបាត់បង់ស្ទើតែ​ទាំងអស់ទៅហើយ ព្រោះដោយសារនៅសម័យ កាលនីមួយៗ​បាន​វិវត្ត​ន៍​ទៅមុខជាលំដាប់ ដោយខ្មែរយើងនិយមម៉ូត ឬហៅបានថា រចនាបទ​បែប​ទំនើប​នាសម័យកាលថ្មី ដោយពុំបានគិតនិងថែរក្សា ដល់ផ្ទះខ្មែរបុរាណ​ទាំង​នោះ​ឡើយ។

តាមការសង្កេត និងប្រភេទឈ្មោះផ្សេងៗ នៃផ្ទះខ្មែរ​បុរាណ ​ភាគច្រើនគេ​តែង​តែកំណត់​ដោយដំបូល។

រីឯផ្ទះកិង គេសម្គាល់ថា​ មានដំបូលពីរថ្នាក់ ត្រួតលើគ្នា ​ហើយមានហប់ពីរ​នៅ​​ខាងមុខ ​និងក្រោយសសរកណ្តាល​មានពីរជួរ ដំបូលលើទ្រ​ដោយជើង​គក។

ដំបូលថ្នាក់ក្រោម អាចបង្កើតបានជារបៀង បើគេបាំងជញ្ជាំងមក នៅត្រឹម ជួរ​ទី២,៣។ រនាបនៅត្រង់របៀងនេះ គេអាចបញ្ចុះឲ្យទាប ជារនាបផ្ទះធំ​បន្តិច តាមចំណូលចិត្ត។ ជួនកាលគេ ធ្វើទ្វារធំដល់ទៅ៤ទិស នៅតាម​ទិស​ផ្សេងៗ រីឯជណ្តើដាក់នៅត្រង់ទ្វារណាមួយមិនថា ទទឹង ឬបណ្តោយផ្ទះ​នោះ​​ឡើយ គឺដាក់ទៅតាមតំរូវការ។

ឧទាហរណ៍ ជណ្តើរដាក់នៅកណ្តាលផ្ទះ ជាធម្មតា ប៉ុន្តែក្នុងពេលមាន​រៀប​មង្គលការកូន គេប្តូរទីតាំងជណ្តើរទៅទិសខាងណាមួយ ដែលមិនឆ្ងាយ ពី​ពិធីនោះទេ។

គេនិយាយថា ពីមុនមកផ្ទះកិង ច្រើនតែជាផ្ទះអ្នកមានបណ្តាសក្តិ ឬក៏កុដិ​របស់ចៅអធិការវត្តជាដើម។

គេគូប្លង់ផ្ទះនោះ តាមបច្ចេកទេសស្ថាបត្យកម្ម  ប៉ុន្តែបើពិនិត្យគំនូរ បុរាណ នៅតាមវត្តឃើញថា  ប្រហែលអាចជាផ្ទះអ្នកទ្រើស ឬអ្នកមានទ្រព្យណា​ម្នាក់មែន ដោយឡែកថា ផ្ទះអ្នកសាមញ្ញធម្មតានោះ គឺ​ជញ្ជាំងនិង​ដំបូល​ធ្វើ​អំពីស្លឹក៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here