ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដាក់ស្នើសុំទៅអង្គការយូណេស្កូ សម្រេចចុះបញ្ជីល្ខោនខោលខ្មែរ​ចូលក្នុង​បេតិកភណ្ឌ ពិភពលោក ឆ្នាំ២០១៨

0
852

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ

អ្នកនាំពាក្យ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ល្ខោនខោលខ្មែរ ត្រូវបានដាក់ស្នើសុំ ទៅ​អង្គការយូណេស្កូ ដើម្បីសម្រេចដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ឆ្នាំ២០១៨ នេះ។

លោក ថៃ នរៈសត្យា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់ដល់​សង្គម​សាធារណៈថា ល្ខោនខោលខ្មែរយើងមានលក្ខណៈខុសគ្នាស្រឡះ ពីល្ខោនខោលថៃ ដោយសារមានលក្ខណៈរាំ និងក្បាច់ក៏ខុសគ្នាដែរ ជាពិសេសកម្ពុជា បានដាក់ពាក្យស្នើសុំទៅអង្គការយូណេស្កូ នៅចំពោះមុខសាធារណៈ​ជននៃប្រទេសថៃ។

ហើយល្ខោនខោលនេះ គឺជាសម្បត្តិវប្បធម៌របស់ខ្មែរយើងពិតប្រាកដ។ ចំពោះសម្បត្តិវប្បធម៌ខ្មែរ ដែលបានចូល​ជា​បេតិកភណ្ឌពិភពលោក ដោយអង្គការយូណេស្កូ រួមមាន១. ប្រាសាទអង្គរវត្ត ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។ ២. របាំព្រះរាជទ្រព្យ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣។ ៣. ល្ខោនស្បែកធំ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥។ ៤. ប្រាសាទព្រះវិហារ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០០៨។ ៥. គុកទួលស្លែង ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩។ ៦. ល្បែងទាញព្រ័ត្រ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥។ ៧. ចាប៉ីដងវែង ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ ៨. ប្រាសាទសម្បូព្រៃគុក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here