អ្នកស្រី គឹម ហ៊ន ម្ចាស់ចំការស្រកានាគ ដាំបែបធម្មជាតិ គ្មានជាតិគីមី មានរស់ជាតិឆ្ងាញ់ពិសេស

0
1008

ខេត្តកំពង់ចាមៈ

ដោយ៖ សេង ស៊ីដារ៉ូ

ដំណាំស្រកានាគ ប្រជាកសិករធ្វើការ​ដាំដុះស្ទើទូរទាំងប្រទេស ទៅហើយ ដោយសារដំណាំមួយនេះ ​ងាយស្រួល​ដាំ ទទួលបានផលច្រើន និងមានទីផ្សារ។

ឥឡូវនេះ ក្នុងភូមិស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម បានដាំដើមស្រកានាគនេះច្រើនឆ្នាំមកហើយ ដោយ​ដាក់តែជីអាចម៌គោ មិនប្រើប្រាស់ជាតិគីមីនោះទេ ដែលធ្វើឲ្យអ្នកទទួលទាន មានការលាន់មាត់ថា ជា​ចំ​ការ​ដាំ​ស្រការនាគទៅតាមធម្មជាតិ និងព្រមទាំងនៅលើទីផ្សារក្នុងស្រុកថា ផ្លែស្រកានាគនេះ ពិតជាមានរស់ជាតិឆ្ងាញ់​ពិសេសបោះគេមែន។

អ្នកស្រី គឹម ហ៊ន ម្ចាស់ចំការស្រកានាគ ​ក្នុងភូមិស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម បានឲ្យដឹងថា​ចំការនេះ ប្រើតែជីអាចម៌គោប៉ុណ្ណោះ មិនប្រើប្រាស់ជីគីមីនោះឡើយ ហើយអ្នកទទួលទានភាគច្រើនស្គាល់ពី​រស់​ជាតិ និងគុណភាពស្រកានាគ។ ដំណាំស្រកានាគ ដាំមិនប្រកាន់រដូវ​នោះទេ រយៈពេល១ឆ្នាំដំបូង គឺមានផ្លែខ្លះៗ​ហើយ លុះចូលដល់ឆ្នាំទី២ សំបូរផ្លែច្រើន អាចនិយាយបានថា ក្នុងពេលផ្កា និងផ្លែមានរយៈពេល៤៥ថ្ងៃ។ អ្នកស្រី គឹម ហ៊ន បានបន្តថា ចាប់ពីខែមិនា ដល់ខែតុលា​ ​គឺជារដូវសំបូរផ្លែស្រកានាគ។

ក្រោយការប្រមូលផលរួចហើយ ក្នុងការថែទាំដើមស្រកានាគ យើងត្រូវកាត់ខ្នែងចាស់ៗចោល ដើម្បីយកមែក ផ្សាំលក់បន្តទៀត ដោយប្រភេទដំណាំនេះផ្តល់ឱកាសច្រើន ដល់កសិករយើង ដែលមានបំណងចង់ដាំដុះ។ ផ្លែ​ស្រកានាគអាចដាំបានគ្រប់រដូវ ហើយដំណាំនេះ មានបញ្ហាប្រឈមទៅនឹងទឹកភ្លៀងច្រើនពេក ក៏អាចធ្វើឲ្យផ្កា​ស្រកា​នាគ​​រលួយរុះរោយ ហើយក៏មានសត្វល្អិតចាំបំផ្លាញដែរ។

ក៏ប៉ុន្តែចំការរបស់អ្នកស្រី ពុំមានកើតជាបញ្ហាច្រើននោះទេ ក៏ព្រោះតែចំការស្រកានាគនេះ ប្រើតែជីអាចម៌គោមិន​ប្រើគីមីឡើយ ទើបមានអ្នកទទួលទានគាំទ្រច្រើន។

អ្នកស្រី ជៀក សូដា ជាអ្នកប្រមូលទិញផ្លែស្រកានាគនោះ បានមានប្រសាសន៍ថា របរដើរទិញស្រកានាគនេះ ក្នុងភូមិ គឺជ្រើសរើសយកតែចំការស្រការនាគណា ដែលដាំទៅតាមធម្មជាតិ ដោយក្នុងមួយថ្ងៃអាចលក់បានចាប់​ពី២០០ទៅ៣០០គីឡូ។ ម្យ៉ាងទៀត អ្វីដែលគួរឲ្យកត់សម្គាល់នេះ ការប្រមូលទិញផ្លែស្រកានាគ ដាំតាមធម្មជាតិ​ក៏មានផលប្រយោជន៍ច្រើន ទៅដល់អ្នកទទួលទាន ហើយអាចសម្គាល់បានថា ផ្លែស្រកានាគ ដែលដាំតាមធម្ម​ជាតិ អាចទុកបានយូរថ្ងៃខុសពីផ្លែស្រកានាគ ដែលប្រើជីគីមីទុកមិនបានយូរនោះទេ គឺត្រូវរលួយស្អុយ៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here