សមាគមន៍ត្រសក់ផ្អែម សៀមរាបមានជ័យ កំពុងពង្រឹងគុណភាព និងបរិមាណ ដើម្បីប្រកួតប្រជែង លើទីផ្សារ ជាតិ និងអន្តរជាតិ

0
414

ខេត្តសៀមរាបៈ

ដោយ៖ សេង ស៊ីដារ៉ូ

ត្រសក់ផ្អែម គឺប្រជាកសិករយើង បានដាំដុះក្នុងស្រុក ហើយបានបង្កើតជា សមាគមត្រសក់ផ្អែម ​ សៀមរាបមាន​ជ័យ ​​ដែលមានទីតាំងស្ថិតនៅខេត្តសៀមរាប ហើយការដាំដុះត្រសក់ផ្អែមនេះ មានការកើនឡើងជារៀងរាល់ឆ្នាំ ទន្ទឹមទៅនឹងតម្រូវការច្រើនក្នុងទីផ្សារ។

លោក វ៉ាន់ អៀន  ជាប្រធានសមាគមន៍ត្រសក់ផ្អែម សៀមរាបមានជ័យ បានមានប្រសាសន៍ឲ្យដឹងថា មកដល់​បច្ចុប្បន្ន​នេះ ផ្លែត្រសក់ផ្អែម គឺជាផលិតផលដាំក្នុងស្រុក ដែលមានបរិមាណកើនឡើងជាលំដាប់ ដោយក្នុងមួយ​ខែ​​ចាប់ពី៨តោន ទៅ១១តោន ។

កត្តាដែលធ្វើឲ្យមានការកើនឡើងនោះ គឺដោយសារតែផលិតផលនេះមាន Logo ត្រឹមត្រូវ ​និងទទួលស្គាល់​ពីក្រសួងពាណិជ្ជកម្ម ដែលគុណភាពខ្ពស់ ធ្វើឲ្យអតិថិជនមានការគាំទ្រច្រើន។ ម្យ៉ាងទៀត​ការដាក់លក់តាម​ទីផ្សារ​ទំនើបៗ ក៏បានទទួលស្គាល់ផលិតផលមួយនេះ។

លោក វ៉ាន់ អៀន បានបន្តថា​ពីមុនមកសមាគមនេះ មានតែសមាជិក២៧នាក់ប៉ុណ្ណោះ រហូតមកដល់បច្ចុប្បន្ន មានសមាជិកដល់ទៅ១៤០នាក់ នៅក្នុង៣ខេត្ត មានខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តសៀមរាប។ ហើយសមាគមន៍នេះ មានខេត្តផ្សេងទៀត ក៏ចង់ចូលជាសមាជិកដែរ​​ប៉ុន្តែខ្វះតលទ្ធភាព ក្នុងការដឹកជញ្ជូនផលិត​ផល​ ម្លោះហើយសមាគមមិនទាន់ទទួលជាសមាជិកនៅឡើយទេ តែ អនាគតទៅអាចនឹងពង្រីកសមាជិកភាព ទៅដល់ខេត្តឆ្ងាយៗទាំងនោះបាន។ ផ្លែត្រសក់ផ្អែម មាន៣ប្រភេទគឺ ពណ៌ស ពណ៌លឿង និងសំណាញ់ខៀវ ដោយមានតម្លៃក្នុង១គីឡូថ្លៃចាប់ពី ៣៨០០រៀល ទៅ ៤៥០០រៀល។

សមាគមន៍ ខិតខំពង្រីកសមត្ថភាពផលិតកម្មត្រសក់ផ្អែម និងបន្លែឲ្យមានគុណភាព និងមានបរិមាណគ្រប់គ្រាន់ គ្រប់រដូវការ និងពង្រឹងសមត្ថភាពប្រកួតប្រជែង ទៅលើទីផ្សារជាតិ និងអន្តរជាតិ៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here