តាមវចនានុក្រមសម្តេច ជួនណាត ថាក្រឡាន មានប្រភពដើមចេញពីខ្មែរ

0
10

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ

ពាក្យថា ក្រឡាន មានន័យថា ប្រាក់រៀល ឬ ប្រាក់​កាក់​ដែល​ហោសណ្ឋាន​ជា​ក្រឡាន ក៏​ហៅ​«ក្រឡាន»ដែរ។

នំក្រឡាន គឺជា របស់ខ្មែរ​តាំងពីដូនតាមកម្ល៉េះ តាមវចនានុក្រមសម្តេចជួនណាត ក្រឡាន មានន័យ​ថា​ បាយ​ដំណើបចម្អិនដោយបំពង់​ឬស្សីស្រស់ មានលាយអំបិល គ្រប់សណ្តែត​ និងខ្ទិះដួងជាដើម។ ​ប្រាក់រៀល​ឬប្រាក់កាក់ ដែល​ហោសណ្ឋានជា​ក្រឡាន ក៏ហៅក្រឡានដែរ ក្រឡាន ១ប្រាក់កាក់ មួយក្រឡាន។

ក្រឡាន ដែលភាគច្រើនមាននៅក្នុងខេត្តសៀមរាប និងកំពង់ធំ ក៏ត្រូវបានជួបប្រទះ នៅ​ខេត្តសូរិន្ទ្រ បុរីរម្យ ស៊ីកសាកេត  ដែលមានតាំងពីយូរយាណាស់មកហើយ នៅតែពេញនិយមនៅ​ឡើយ។​ ហើយប្រភពនំនេះ ក៏មានការពេញនិយមដោយជនជាតិភាគតិចក្នុងខេត្តក្រចេះនិងស្ទឹងត្រែងដែរ។

ជនជាតិខ្មែរ នៅក្នុងភូមិភាគីឥសាន នៃ​ប្រទេសថៃ ​បច្ចុប្បន្នប្រហែលជាបានចម្លងប្រពៃណីនេះ ពីខ្មែរ ព្រោះ ថាក្រឡាន បច្ចុប្បន្នកំពុងតែល្បី​ឈ្មោះពេញខេត្តសៀមរាប ដែលស្ថិតមិនឆ្ងាយប៉ុន្មានពី ខេត្តសុរិន្ទ្រ បុរីរម្យ និង​ស៊ីសាកេតនោះឡើយ។

ក៏ប៉ុន្តែយើងបានកែប្រែទស្សនៈខាងលើនេះ ភ្លាមដែល យើងយល់ថា ពុំត្រឹមត្រូវសមហេតុផល​នោះទេ ព្រោះ ខ្វះមូលដ្ឋានវិទ្យាសាស្ត្រ។ ផ្ទុយទៅវិញយើង ត្រូវកត់សម្គាល់ថា ទាំងខ្មែរលើ ដែលរស់នៅលើជួរភ្នំដងរែក ទាំងខ្មែរក្រោម ឬខោម(ខំ) ហៅដូចជនជាតិថៃ ដែលស្ថិតនៅផ្នែកខាងក្រោម​នៃជួភ្នំ ខាងលើនេះ សុទ្ធសឹងតែ​មានទំនៀមទម្លាប់ប្រពៃណីវប្បធម៌ដូចគ្នា បើទោះបីជាសព្វថ្ងៃ​នេះ ​តំបន់ខ្ពង់រាប នគររាជ ត្រូវបានផ្តាច់​ចេញពី​មាតុ​ភូមិខ្មែរ ជាពិសេសក្រោយពីការបង្កើត នូវរដ្ឋថៃដំបូងបអង្អស់ ចាប់តាំងពីសវទី១៣។ ដោយសារតែភាគ ច្រើនជនជាតិនៅក្នុងខេត្តទាំងនោះ នៃ​ប្រទេសថៃ មានដើមកំណើតខ្មែរ ដូច្នេះយើងពុំអាចថាខ្មែរដើម នៅលើ​ខ្ពង់រាប គររាជ បានខ្ចីពីខ្មែរនោះទេ។

មានន័យថា ក្រឡាន មានប្រភពវប្បធម៌ពីខ្មែរតែមួយ ដោយសារតែប្រការនេះ ហើយ​ទើបសហគមន៍ខ្មែរ​ទាំងនោះ ដូចនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅតែបន្តមរតកវប្បធម៌ដូនតា រហូតមកដល់សព្វថ្ងៃនេះ។

វិធីធ្វើក្រឡាន ដោយប្រើបំពង់ឬស្សី មិនខុសគ្នាទេ។​ ក៏ប៉ុន្តែសព្វថ្ងៃនេះ អ្នកស្រុកប្រាសាទ ក្នុងខេត្តសុរិន្ទ្រ នៅ​ពេលលក់ គេមិនភ្ជាប់បំពង់ឬស្សី ជាមួយនោះទេ។ ទន្ទឹមនឹងនេះ យើងបានរកឃើញថា សហគមជន​ជាតិថៃដើម នៅភូមិភាគខាងត្បូង នៃប្រទេសចិន បច្ចុប្បន្ន ពុំមានការផលិត ឬនិយមក្រឡាន ដូចជនជាតិខ្មែរ​ឡើយ។

ម្យ៉ាងវិញទៀត យើងក៏បានកត់សម្គាល់ផងដែរថា ជនជាតិថៃ ក្នុងព្រះរាជាណាចក្រថៃ បច្ចុប្បន្ន ក៏បានប្រើ​ពាក្យក្រឡាន ដែលជាពាក្យខ្មែរ ដើម្បីហៅប្រភេទនំខាងលើនេះដែរ។ ម្ល៉ោះហើយ យើងអាចសន្និដ្ឋានបានថា ជនជាតិថៃ បានស្គាល់ក្រឡាន តាមរយៈជនជាតិខ្មែរ តែចំណុចដែលសំខាន់ជាងគេបំផុតនោះ គឺជនជាតិ បងប្អូនខ្មែរលើ នៅគោរពប្រពៃណីនេះ តរៀងមក។ យើងអាចចាត់ទុកថា ក្រឡាន​ជាមរតកវប្បធម៌ខ្មែរ​ពិត​មែន៕

 

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here