រដ្ឋបាលជលផល អំពាវនាវជំរុញឲ្យកសិករបង្កើន ការចិញ្ចឹមត្រីលក្ខណៈខ្នាតធំឲ្យច្រើន

0
305

ភ្នំពេញៈ

ដោយ៖ ឌឹម គឹមហាក់

រដ្ឋបាលជលផល បានជំរុញឲ្យកសិករ ដែលមានមុខរបរចិញ្ចឹមត្រី បង្កើនជាលក្ខណៈខ្នាតធំវិញ ដោយក្នុង ចំណោម៩ម៉ឺនគ្រួសារ មានលក្ខណៈចិញ្ចឹមត្រីខ្នាតតូចនៅឡើយ ហើយការចិញ្ចឹមលក្ខណៈខ្នាតធំនេះ និង មានការនាំចេញទៅក្រៅប្រទេស ខណៈដែលមានតម្រូវការច្រើន។

លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាល ជាប្រធានរដ្ឋបាលជលផល បានមានប្រសាសន៍ថា វារីវប្បកម្មនេះ ដើរតួសំខាន់ណាស់ ដែលមានការនាំចូលត្រីមួយចំនួន ពីខាងក្រៅប្រទេស ក្នុងឆ្នាំ២០១៧ ប្រហាក់ប្រហែល២ម៉ឺនតោន ជាប្រភេទត្រីមិនមានក្នុងស្រុក ដូចជាត្រី សាម៉ុង ឬត្រីសមុទ្រផ្សេងៗទៀត។ ទន្ទឹមនោះក៏មានការនាំចេញត្រីចំនួន ១៥០០០តោនដែរ មិនត្រឹមតែតម្រូវការក្នុងស្រុកនេះទេ ក៏ខិតខំ ជំរុញការនាំចេញត្រី ដើម្បីបង្កើនចំណូលលើកស្ទួយ កម្រិតជីវភាពប្រជាពលរដ្ឋ និងចំណូលសេដ្ឋកិច្ចជាតិ ផងដែរ។

វារីវប្បកម្មនេះ  នៅក្នុងប្រទេសកម្ពុជាអនុវត្តន៍ទៅតាមលក្ខខ័ណ្ឌ មានភពច្បាស់លាស់ដោយ លោកប្រតិ​ភូ បានធ្វើការអំពាវនាវទៅដល់អ្នកវិនិយោគទាំងក្នុង និងក្រៅស្រុក ចូលរួមបន្ថែមទៀត ព្រោះពេលបច្ចុប្បន្ន អ្នកវិនិយោគលើវារីវប្បកម្ម មិនទាន់ខ្លាំងខ្លានៅឡើយទេ ពិសេសលើខ្នាតតូច ដោយអ្នកវិនិយោគចំនួន ៩ម៉ឺនគ្រួសារ ជាខ្នាតតូបប៉ុណ្ណោះ ដោយខ្នាតធំ និងកណ្តាលមានប្រហែល៥%។

ដូចនៅក្នុងឱកាសទិវាមច្ឆាជាតិ ដែលសម្តេច ហ៊ុន សែន ក៏តែមានប្រសាសន៍ជម្រុញការផ្សព្វផ្សាយ​ការអភិវឌ្ឍ និងជម្រុញផ្នែកវារីវប្បកម្មនេះ ឲ្យបានខ្លាំងខ្លាផងដែរ។

តាមមន្ត្រីជំនាញរដ្ឋបាលជលផល ក៏បានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា​ ក្នុងការបង្កើនចិញ្ចឹមត្រី ត្រូវត្រួតពិនិត្យទៅលើស្រះចិញ្ចឹមត្រី និងការពិនិត្យពូជត្រី គិតពីគុណភាពទឹក​បើទឹកមិនល្អក៏មិនទទួល​ផល​ជោគជ័យបានដែរ។ គិតពីចំនីត្រីពី៦០-៧០ភាគរយដោយជ្រើសរើសគុណភាព ដើម្បីចិញ្ចឹមត្រីឆាប់ធំ  ចំណែកលើការគ្រប់គ្រងស្រះត្រី ត្រូវមានម្លាំងគ្រប់គ្រាន់ និងមើលថែត្រី ឲ្យបានដិតដល់ក្នុងការចិញ្ចឹមត្រី នេះ។ នៅក្នុងចំណោមជាង ១៦០ប្រទេស គេហូបត្រីប្រាច្រើន មានន័យថា ទីផ្សារត្រីប្រាច្រើន បើសិនជាយើង​ផលិត​​ត្រីប្រា ឲ្យបានសមស្របទៅនឹងទីផ្សារប្រកួតប្រជែងនោះ។

លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាល ប្រធានរដ្ឋបាលជលផល បានបញ្ជាក់បន្ថែមទៀតថា​ លើសពីនេះទៀត ក្នុងការចិញ្ចឹមត្រីក្នុងស្រែ ក៏មានអត្ថប្រយោជន៍ច្រើនដែរ ដោយកសិករយើងអាចទទួល​បានផលច្រើន ទាំងស្រូវ និងត្រីផងដែរ៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here