ក្រុមហ៊ុនសែលកាត នាំយករង្វាន់អ្នកឈ្នះទាំង ៣ខេត្ត ទៅប្រគល់ដល់ផ្ទះ អតិថិជន

0
52

ភ្នំពេញៈ

ដោយ៖ ពិន ភក្តី

អតិថិជន ៣ខេត្ត ដែលចូលរួមនៅក្នុងកម្ម​វិធីឈ្នះរង្វាន់ទឹកប្រាក់ ១០០០០ដុល្លារ ជារៀង​រាល់ថ្ងៃ ពី​សែលកាត ឥឡូវបានទៅលើអតិថិជន នៅខេត្តបាត់ដំបង ១០០០០ដុល្លារ អតិថិជននៅខេត្តបន្ទាយ​មាន​ជ័យ ២០០០០ដុល្លារ និងអតិថិជនក្នុងខេត្តសៀមរាប ៥០០០០ដុល្លារ និងបានយកទៅ​ប្រគល់​ឲ្យអតិថិជនដល់​ទីលំនៅរៀងៗខ្លួន កាលពីពេលថ្មីៗនេះ។

អតិថិជនឈ្មោះ ឡូយ ថាវរិន រស់នៅក្នុងខេត្តបាត់ដំបង មុខរបរ កសិករ បានឈ្នះរង្វាន់ទឹក​ប្រាក់ ១០០០០ដុល្លារ ពីសែលកាត កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨។ អតិថិជនឈ្មោះ ងិន ចិត្រា រស់នៅ​ខេត្តបន្ទាយមានជ័យ មានមុខរបរ លក់ដូរ បាន​ឈ្នះទឹកប្រាក់ ២០០០០ដុល្លារ ពីសែលកាត កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។ និងអតិថិជនទី៣ ឈ្មោះ រ៉ី ង៉ា រស់នៅក្នុងខេត្តសៀមរាប មុខរបរលក់ដូរ បានឈ្នះទឹកប្រាក់ ៥០០០០ដុល្លារ ពីសែលកាត កាលពីថ្ងៃទី០៤​ ខែកក្កដា ថ្មីៗនេះ ៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here