កញ្ញាឡាឡា បាននាំចូលពូជសត្វអូទ្រីសអាហ្វិក មកលក់នៅកម្ពុជាហើយ

0
8

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ

ពូជសត្វអូទ្រីស ដែលធ្លាប់តែឃើញនៅប្រទេសអាហ្វិក ឥឡូវបានមកដល់កម្ពុជាហើយ ដោយនាំចូលជាកូន​តូចៗ មកដាក់លក់នៅក្នុង ខេត្តកំពង់ស្ពឺ ។

ការផ្សព្វផ្សាយតាមរយៈប្រព័ន្ធអនឡាញ របស់កញ្ញាឡាឡា បានឲ្យដឹងថា ពូជសត្វអូទ្រីស នាំចូលមកពីអាហ្វិក ដោយនាំចូលជាកូនមកចិញ្ចឹម នៅក្នុងខេត្តកំពង់ស្ពឺ។ កញ្ញាឡាឡា បន្តថា ពូជសត្វនេះ នាំចូលជាកូនដែល មាន អាយុ​២ខែ មានទម្ងន់៥គីឡូ ដោយលក់បាន៥គូរហើយ នៅសល់៥គូរទៀត។

ពូជសត្វអូទ្រីសនេះ លក់ជាគូរ​ក្នុង​​តម្លៃ​ ៧៥០ដុល្លារ ហើយលក់គិតជាគូរទុកសម្រាប់ការបន្តពូជរបស់វា ដោយចិញ្ចឹមចន្លោះពី១ឆ្នាំកន្លះ ទៅ២ឆ្នាំ​​ទើបវាពង។ សត្វអូទ្រីសញី អាចពងបានពី៨ទៅ១២គ្រាប់ ដោយការភ្ជាស់ប្រើទូរកំដៅ។ នៅក្នុងការ​ភ្ញាស់​២អាទិត្យ នៅពេលយកពងវាមកឆ្លុះមើល បើមានសសៃឈាមមានន័យថា វាកកំណើតកូនហើយ ដោយ​ឡែក បើឆ្លុះទៅគ្មានសសៃឈាមទេ អាចយកពងនោះ លក់បានក្នុង១គ្រាប់ថ្លៃ ៣០ដុល្លារ ដែលមានទម្ងន់​១,៥គីឡូ។

កញ្ញាឡាឡា​ បានបន្តទៀតថា ចំពោះសាច់វាមានរស់ជាតិឆ្ងាញ់ អាចលក់បានតាមទីផ្សារម៉ាតនានា ​ដោយមាន​តម្រូវ​​ការច្រើនទាំងក្នុងស្រុក និងក្រៅស្រុក។ ចំពោះពងសត្វអូរទ្រីស ក៏មានអត្ថប្រយោជន៍ច្រើនដែរ ទៅដល់ស្ត្រី មាន​ផ្ទៃពោះ ពេលទទួលទានទៅមានជីវជាតិច្រើនដល់ខួរក្បាលក្មេង។

សត្វអូទ្រីសញីអស់ធំ ចាប់ពី៧០គីឡូ ទៅ ១០០គីឡូ និងឈ្មោលអស់ធំចាប់ពី ១០០ទៅ១៥០គីឡូ និងមាន​កម្ពស់​​​រហូតដល់២ម៉ែត្រ។ ដោយអាយុកាលវាមានចាប់ពី៥០ឆ្នាំ ទៅដល់ ៧០ឆ្នាំ។  ក្នុងនោះចំណីសត្វអូទ្រីស មិន​​ពិបាក​ចិញ្ចឹមនោះទេ ដោយសារវាស៊ីតែកន្ទក់ដើមចេក ចំណីសត្វ បន្លែត្រកួន ដូចជាសត្វជ្រូកដែរ ហើយ សត្វនេះ ក៏ចូលចិត្តទឹកបំផុតដែរ៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here