ម្ចាស់បទវៃម៉ាលុយ កញ្ញាតី ក្លាយជា Brand Ambassador របស់សែលកាត

0
205

ភ្នំពេញ

 ដោយ៖ កញ្ញា ទេព សុវ៉ាត

សែលកាត សមាជិក Brand Ambassador របស់ខ្ឡួនបន្ថែមទៀត គឺកញ្ញាតី ដែលជាអ្នកចម្រៀង និងជាអ្នកនិពន្ធ ដែលត្រូវបានគេស្គាល់ កញ្ញា ច្រើន ដោយសារបទ វៃម៉ាលុយ​ និងវិឌីអូបទនេះ ដែលទើបនឹងចេញ ថ្ងៃទី​​៤ ខែកក្កដាឆ្នាំ២០១៨ ថ្មីៗនេះ។​

កញ្ញាតី នឹងជា Brand Ambassador របស់សែលកាត ដូចកញ្ញា​​ រ៉េតស៊ូហ្សាណា និងក្រុម​ Polarix​ ដែរ។

ក្រៅពីឯកអគ្គរដ្ឋទូតសុឆន្ទៈ សែលកាត ក៏មាន Young Influencers ដូចជា​ ជ័យលាភីកម្មវិធី Cambodia’s Net Idols​ រដូវកាលទី១ និងយុវទូតរបស់សែលកាតទាំងបីរូប។​

នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត​ លោក អៀន វ៉ាតសុន បានលើកឡើងថា កម្មវិធី Brand Ambassador របស់​យើង គឺដើរតួនាទីយ៉ាង សំខាន់សម្រាប់យើង ឲ្យយល់កាន់តែច្បាស់ពីអតិថិជន ដែលជាយុវជន​ និងយល់កាន់តែច្បាស់ ពីតំរូវការរបស់ពួកគេ។​

កញ្ញាតី ជាសមាជិកថ្មីម្នាក់ទៀត ក្នុងកម្មវិធី Brand Ambassador​ ដែលយើងគាំទ្រអ្នកដែលមានទេពកោសល្យ នៅក្នុងប្រទេសរបស់យើង និងលើកស្ទួយពួកគេ មិនឲ្យចាញ់ក្រុមសិល្បៈបរទេសឡើយ។

បទពិសោធន៍ ក្នុងវិស័យសិល្បះដំបូងរបស់ កញ្ញាតី គឺជាអ្នករាំ ឥឡូវកញ្ញាមានគាំទ្រកាន់តែច្រើន បន្ទាប់ពីការបង្ហោះ​វីឌីអូចម្រៀងរបស់ កញ្ញា នៅលើបណ្តាញសង្គម។ នៅក្នុងបទសម្ភាសមួយ តីបានលើកឡើងថា គោលបំណងរបស់​កញ្ញា ​គឺលើកស្ទួយវិស័យសិល្បះ តន្ត្រី និងធ្វើឲ្យគេទទួលស្គាល់ ក្នុងឆាកអន្តរជាតិ។

កញ្ញាតី​ បានបន្តទៀតថា ខ្ញុំពិតជាមានមោទនភាព និងសប្បាយចិត្ត បានធ្វើការជាមួយសែលកាត និងរំភើបយ៉ាង​ខ្លាំងដែលក្លាយជា Brand Ambassador ថ្មីរបស់សែលកាត។ ខ្ញុំនឹងមានសកម្មភាពជាច្រើនជាមួយសែលកាត។​បទវៃម៉ាលុយ ​​របស់កញ្ញាតី ទទួលបានប្រជាប្រិយភាព និងល្បីល្បាញយ៉ាងខ្លាំង លើប្រព័ន្ធអនឡាញ មុននឹងការ​ចេញ​វីឌីអូជាផ្លូវការ។​

អ្នកអាចទស្សនាវីឌីអូ បទវៃម៉ាលុយ នៅលើសែលកាត Facebook page ហើយអ្នកក៏ភ្ជាប់ ​Calltune​ នៅលើសែល​កាត ​App ចុច​ #2727#728473# សម្រាប់ព័ត៌មានបន្ថែម​ សូមចូលទៅកាន់។ http://www.cellcard.com.kh/en/music/

 

 

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here