ប្រវត្តិសាស្ត្រៈ ប្រពៃណីចោះត្រចៀក របស់ស្ត្រីខ្មែរ

0
113

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ

ប្រពៃណីនៃការចោះត្រចៀករបស់ស្ត្រីខ្មែរ មានប្រវត្តិយូរលង់ណាស់មកហើយ ដែលបានបន្សល់ទុករហូតមក ដល់កូនចៅជំនាន់ក្រោយ បានចោះបន្តគ្នារហូត ​ដែលក្លាយជាប្រពៃណីរបស់ខ្មែរយើង ទុកឲ្យ ពិសេសកូនស្រីៗ។

យក្ខីនីពាក់ត្រសាល់ កម្ពុជាក្រោម សារមន្ទីរជាតិភ្នំពេញ ស១១ ទីវ. (ថត ២០០០) មុនស.ត.ទី១៩ យើងគ្មាន​ព័ត៌មានច្បាស់លាស់ ពីវប្បធម៌បុរេប្រវត្តសាស្ត្រទេ។ យើងគ្រាន់តែបានដឹងថា ​ប្រជាជនខ្មែរបច្ចុប្បន្ន ក៏ដូចជាកុល សម្ព័ន្ធ​មន-ខ្មែរ ដែលបានរស់នៅនឹងកំពុងរស់នៅលើទឹកដីដូនតា គឺជាទឹកដីសុវណ្ណភូមិ បានបន្តវេនពីបុព្វការីជន របស់ខ្លួន នាសម័យបុរេប្រវត្តិសាស្ត្រមក។ លុះមកដល់ឆ្នាំ១៨៧៦, ១៩០២ និង ១៩២៣ រហូតមកដល់សព្វថ្ងៃ​នេះ ទើបមានការកឃើញស្ថានីយ៍បុរេប្រវត្តិសាស្ត្រ មួយចំនួនដូចជា សំរោងសែន, អន្លង់ផ្តៅ, ម្លូព្រៃ, ស្នាយ និង ស្វាយចេក ជាដើម ដែលឆ្លុះបញ្ចាំងឲ្យឃើញនូវការកកើតវិវត្តន៍ នៃខឿនវប្បធម៌ខ្មែរ។

ការរកឃើញនូវស្លាក់ស្នាមវប្បធម៌ ដែលស្ថិតក្នុងសម័យអន្តរកាលរវាងយុគថ្មរំលីង និងយុគថ្មលោកហៈ ដូចជា​ការ​រកឃើញឧបករណ៍ប្រើប្រាស់ ក្នុងជីវិតប្រចាំថ្ងៃ ជាពិសេស គ្រឿងអលង្កាតុបតែងរូបរាងកាយ ធ្វើឲ្យយើង​សន្និ​ដ្ឋានបានថា នៅលើទឹកដីកម្ពុជា នាសម័យនោះ ប្រជាជាតិខ្មែរ បានចំរើនលូតលាស់ ព្រមទាំងបានវិវត្តន៍ពីសម័យ​កាលមួយទៅសម័យកាលមួយទៀត ប្រកបដោយចេរភាព មុនការចាក់ឬសនៃវប្បធម៌ ឥណ្ឌា លើមូលដ្ឋានគ្រឹះ របស់​អម្បូរ​មន-ខ្មែរ ឬខ្មែរ-មន។ ជាក់ស្តែងក្នុងចំណោម ប្រពៃណីទាំងឡាយនេះ ប្រពៃណីដែលមានប្រជាប្រិយ​ភាព តាំងពីបុព្វសម័យ ឆ្លងកាត់សម័យមុនអង្គរ និងអង្គររហូតដល់សម័យអាណានិគម គឺប្រពៃណីនៃការរក្សា ត្រចៀកវែង ដើម្បីពាក់គ្រឿងអលង្ការ ដែលមានអត្ថន័យស៊ីជំរៅ ទាក់ទិនទៅនឹងជំនឿសាសនា។ តែក្រោយមក ប្រពៃណីនេះ ត្រូវបានបោះបង់ចោលដោយការវិវត្តន៍ នៃបរិបទសង្គម-វប្បធម៌។ សម្លាក់មនុស្សសំរិទ្ធ បុរេប្រវត្តិ​សាស្ត្រ​នោលាវ (ឡាវ) ។​

ស្រីទេពអប្សរ ស្រីបន្ទាយប្រាសាទ ១០ ទីវ. (ថត ២០០០) បើយើងពិនិត្យរបកគំហើញខាងបុរាណ​​វិទ្យា គូបផ្សំ និងការវិភាគចម្លាក់ប្រាសាទនានា យើងឃើញថា ការចោះត្រចៀកពាក់ក្រវិល កាវ ឬត្រសាល់ បានប្រារព្ធឡើង ស្ទើតែគ្រប់ៗគ្នា ដោយជនជាតិខ្មែរ និងសហគមន៍ខ្មែរដើមភាគតិច ទាំងពីរភេទ មិនថាចាស់ ឬក្មេងឡើយ។

ម្យ៉ាងវិញទៀតលក្ខណៈទំនៀមទម្លាប់ប្រពៃណី រក្សាត្រចៀកវែងខាងលើនេះ គឺសុទ្ធសឹងតែមានហេតុផល យ៉ាង ប្រាកដប្រជាដែរ ទើបមានការបដិបត្តិតាម ឬលើកតម្លៃខ្ពស់បែបនោះ។ យើងពុំត្រូវយល់ខុសថា ការចោះប្រចៀក ដើម្បីពាក់គ្រឿងអលង្ការ គឺគ្រាន់តែសម្រាប់លំអររូបរាងកាយ តែម្យ៉ាងប៉ុណ្ណោះនោះឡើយ តាមពិតទង្វើនេះ មាន អត្ថន័យពាក់ព័ន្ធនឹងជំនឿសាសនា។ និយាយឲ្យខ្លីមក គឺ ដើម្បីបញ្ជាក់នូវនិមិត្តរូបភាព ​នៃប្រពៃណីខាងលើនេះ​ចូរយើងជ្រាបថា ចំពោះមនុស្សបុរាណកាលចោះត្រចៀក រមែងតែងនាំមកនូវសិរីសួស្តី និងបុរណ្យបារមីបង្ការ​នូវរាលឧបទ្របចង្រៃ ដែលយាយីមនុស្ស និងសង្គម ទោះបីក្រោយមកប្រពៃណីនេះ ​បានបាត់បង់នូវអត្ថន័យដើម ក៏ដោយ។ ពិធីថែរក្សាអ្នកជំនឺ កុលសម្ព័ន្ធបាតាក់ (បារាំងឯកសារត្រសាល់ដីដុត និងសំរិទ្ធមកពីសំរោងសែន (ថត២០០០) ជារួមក្រវិលត្រចៀក ឬត្រសាល់ខ្មែរ និងជនជាតិខ្មែរដើមភាគតិច នៅភូមិភាគឥសាន នៃប្រទេស​កម្ពុជាបច្ចុប្បន្ន ស្ថិតក្នុងរង្វង់គ្រួសារវប្បធម៌តែមួយទេ ពោលគឺ វាបានប្រសូត្រចេញពីខឿនវប្បធម៌ នាសម័យ បុរេប្រវត្តិសា្តស្ត្រ។ ភស្តុតាងចាំបាច់ដើម្បីបង្ហាញនិរន្តរភាព នៃប្រពៃណីខាងលើនេះ គឺរបកគំហើញខាងបុរាណ វិទ្យាខ្មែរ នាសម័យបុរេប្រវត្តិសាស្ត្រ ។

ក្នុងចំណោមគ្រឿងអលង្ការ នៅស្ថានីយ៍សំរោងសែន ដែលសិក្សាដោយលោក ម៉ុងស៊ុយ នៅឆ្នាំ១៩២៣ យើង បាន​​ឃើញប្រវិល និងត្រសាល់ត្រចៀក កងដៃ ធ្វើអំពីថ្ម  និងខ្យង។ វត្តមានរបស់គ្រឿងអលង្ការខាងលើនេះ ក៏​ត្រូវ​​បានលើកឡើងក្នុងរបាយការណ៍របស់លោក អៃ ម៉ូនីយេ ផងដែរ។

រូបគំនូររបស់លោក ហោមី (១៩ ទីវ.សចុង)

ត្រសាល់ខ្យងភូមិស្នាយ (ថត ២០០០)

ក្រៅពីនេះ ប្រភពព័ត៌មានគួរឲ្យទុកចិត្ត បានបញ្ជាក់ថា ការប្រើអលង្ការនេះ ក៏ពេញនិយមនៅម្លូព្រៃផងដែរ។ ថ្មីៗនេះនៅស្ថានិយ៍ភូមិស្នាយ និងស្វាយចេក យើងក៏បានរកឃើញនូវត្រលាស់ត្រចៀក ធ្វើអំពិសំរិទ្ធ និងថ្ម ថែម​ទៀត។

ចុងក្រោយបង្អស់ យើងក៏បានជួបនូវក្រវិល និងត្រសាល់ត្រចៀក នៅក្នុងស្ថានីយ៍មួយចំនួន នៅសៀម និងលាវ ។ ឆ្លងកាត់ការសិក្សាវិភាគ គ្មានហេតុផល​អ្វីអាចឃាត់យើង មិនឲ្យទទួលយកនូវប្រភព​បុរេប្រវត្តិសាស្ត្រ នៃការ​ចោះត្រចៀក ដើម្បីពាក់គ្រឿងអលង្ការរបស់ប្រជាជនោះឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here