ខេត្តកណ្តាលៈ
ដោយ៖ ឌឹម គឹមហាក់
ក្នុងការផ្តល់សេវាកម្មដឹកជញ្ជូនអ្នកដំណើរ តាមផ្លូវទឹក ចាប់ពីព្រែកព្នៅរហូតដល់ក្រុងតាខ្មៅ មានចំណតផែបី គឺកំណតផែចតុមុខ ចំណតផែផ្សាររាត្រី និងចំណតផែក្រុងតាខ្មៅ ដែលធ្វើការដឹកជញ្ជូនដោយឥតគិតថ្លៃ រយៈពេលបីខែមកហើយ។
ស្ថានីយ៍ផែដឹកជញ្ជូនតាមកាណូត ចាប់ផ្តើមពីម៉ោង ៥:១៥នាទីព្រឹក រហូតដល់ ៥:០០នាទីល្ងាច នៅក្នុងចំណតផែក្រុងតាខ្មៅ។
លោក សុខ ថា បានលើងឡើងថា រូបលោក ជាអ្នកបើកកាណូតដឹកជញ្ជូនអ្នកដំណើរ ជាប្រចាំរាល់ថ្ងៃ គឺ អស់រយៈពេលបីខែមកហើយ នៅពេលព្រឹកពុំសូវមានអ្នកដំណើរជិះនោះទេ ដល់ពេលល្ងាចទើបមានអ្នកដំណើរជិះច្រើន ពីព្រោះ ពេលល្ងាចប្រជាពលរដ្ឋយើង និយមជិះកំសាន្តមើលទេសភាពតាមដងទន្លេ ភាគច្រើន ហើយអ្នកដំណើរជិះក្នុងរយៈពេលប៉ុន្មានខែមកនេះ ពុំមានបង់ប្រាក់នោះទេ។ នៅ ក្នុងកាណូតនេះ មានតៃកុងកាណូតម្នាក់ និងជំនួយការពីរនាក់ ហើយកៅអីសម្រាប់ដឹកជញ្ជូនអ្នកដំណើរមាន ៦០កៅអី ធានាបាននូវផាសុខភាព និងសុវត្ថិភាពធ្វើដំណើរទៅមក។
លោក សុខ ថា បានបញ្ជាក់ថា រយៈពេលម៉ោងនៃការធ្វើដំណើរ គឺចាប់ពីចំណតផែតាខ្មៅ ទៅដល់ព្រែកព្នៅ មានរយៈពេលកន្លះម៉ោងដែរ ជារយៈពេលលឿនរហ័សជាង រថយន្តក្រុងបន្តិច ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកនេះ ពុំមានការរាំងស្ទះ ឬកក់ស្ទះដូចជារថយន្តក្រុងនោះឡើយ។
គួរបញ្ជាក់ថា នៅក្នុងរង្វង់ខែសីហា ខាងមុខនេះ អ្នកដំណើរដែលជិះតាមកាណូត ពីព្រែកព្នៅទៅតាខ្មៅ និងមានការបង់ប្រាក់ហើយ៕