ភ្នំអំពិល សំបូរផ្កាចាហួយ ដែលធ្វើឲ្យមានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ

0
567

សៀមរាបៈ

ដោយ៖សេងស៊ីដារ៉ូ

ទឹកដីអង្គរសៀមរាប ក្រៅពីសំបូរទៅដោយប្រាង្គប្រាសាទបុរាណ គឺនៅមានតំបន់រមណីយដ្ឋានទេសចរណ៍ ដ៏ ស្រស់​ស្អាតជាច្រើនកន្លែង ដែលមិននឹកស្មានដល់។ នាពេលថ្មីៗនេះ មានភ្នំអំពិលជាភ្នំធម្មជាតិ ឥឡូវកំពុងមាន​ការ​​ចំណាប់រម្មណ៍ ពីសំណាក់ភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិ ព្រោះភ្នំអំពិលនេះ  សមបូរទៅដោយផ្កាចំរុះ​ព៌ណ ជាពិសេសគឺ ផ្កាចាហួយ ដែលសំបូរជាងគេ ស្ថិត​ក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។

ភ្នំអំពិលនេះ អ្នកមូលដ្ឋានភាគច្រើន ឲ្យឈ្មោះថា ជាភ្នំធម្មជាតិ ដោយផ្តោតទៅលើផ្កាម្យ៉ាង ដែលដុះតាមជើងភ្នំ ដែលមានចម្ងាយផ្លូវ ពីទីរួមខេត្តសៀមរាប ទៅកាន់ភ្នំអំពិលនេះ គឺចម្ងាយ៦០គីឡូម៉ែត្រ។

លោក ង៉ិក ជាមគ្គុទេសទេសចរណ៍ ប្រចាំមូលដ្ឋាននោះ បានឲ្យដឹងថា ភ្នំអំពិលនេះ មានដុះផ្កាចម្លែកម្យ៉ាង ឈ្មោះថា ផ្កាចាហួយ ដែមមានពណ៌ក្រហម លឿង ស ស្វាយ ខៀវ និងជាផ្កាម្យ៉ាងដែល​ធ្វើការទាក់ទាញ់ ​ដល់​ភ្ញៀវ​ទេសចរណ៍ក្នុងស្រុក និងអន្តរជាតិយ៉ាងខ្លាំង។

លោក ង៉ិក បានបន្តទៀតថា ផ្កាចាហួយនេះ គឺដុះរីកចាប់ពីខែកក្កដា រហូតដល់ ខែកញ្ញា ទើបរុះរោយរលួយ គល់​ងាប់ទៅវិញ ម្លោះហើយរដូវដែលភ្ញៀវមកកំសាន្តទស្សនា ក្នុងតំបន់នេះ គឺនៅក្នុងរដូវភ្លៀងតែម្តង។ ដោយឡែក​ប៉ែក​ខាងភ្នំអំពិលម្ខាងទៀត ក៏មានរមណីយដ្ឋានដី រលុះដូចនៅក្នុង ខេត្តឧត្តរមានជ័យ និងខេត្តកំពង់ស្ពឺដែរ​ដែលមានចម្ងាយពីភ្នំ ៣គីឡូម៉ែត្រ។

ភ្ញៀវអាចមកទស្សនា ថតរូបភាពកំសាន្តក្នុងតំបន់នេះ ដែលមានទេសភាព ដ៏ស្រស់ត្រកាល ដែលកើតមានយូរ​ឆ្នាំ មកហើយៗ ក៏កំពុងដែលធ្វើឲ្យមានការភ្ញាក់ផ្អើលច្រើន ថា ជាតំបន់មួយមានផ្កា ចំឡែកផងដែរ៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here