រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានសម្ពោធដាក់ឲ្យប្រើប្រាស់អណ្ដូងស្នប់ចំនួន ២ នៅស្រុករលាប្អៀរ

0
14

 ខេត្តកំពង់ឆ្នាំងៈ

 ដោយ៖ ហុង ចំណាប់

 អណ្ដូងស្នប់ចំនួន២ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ នាព្រឹកថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០១៨ ក្រោម​អធិប​តី​ភាព លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ។ ​បន្ទាប់មកគណអធិបតី ព្រមទាំងប្រតិភូ​រួម​ដំណើរ បានអញ្ជើញកាត់ខ្សែបូរណ៌សម្ពោធ ដាក់ឲ្យប្រើប្រាស់អណ្ដូងស្នប់ ​ និងព្រមទាំងបានផ្ដាំផ្ញើដល់​ប្រជាពល​រដ្ឋ ជួយថែរក្សាឲ្យបានល្អ ដើម្បីប្រើប្រាស់បានយូរអង្វែង។

ដោយឡែកអណ្ដូងស្នប់ ដែលត្រូវសម្ពោធដាក់ ឲ្យប្រជាពលរដ្ឋប្រើប្រាស់នាពេលនេះ មានចំនួន ០២​អណ្ដូង ​ទី១ នៅភូមិអណ្ដូងចេក និងទី២ នៅភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ។

លោក ហាខាន់ អាតាសេវ័រ  នាយកប្រតិបត្តិអង្គការវិទ្យាស្ថានសន្ទនាមេគង្គ បានបញ្ជាក់ថា អង្គការរបស់​លោក​ជាអង្គការក្រៅរដ្ឋាភិបាល ដែលបានទទួលមូលនិធិជាច្រើន ពីដៃគូរអភិវឌ្ឍន៍អន្ដរជាតិ ហើយបានធ្វើ​សកម្ម​​ភាពមនុស្សធម៌ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានវិស័យទឹកស្អាត  បានកសាងអណ្ដូងស្នប់​ធំៗចំនួន ១៨អណ្ដូង នៅខេត្តកំពង់ឆ្នាំង និង ១០៥អណ្ដូង នៅទូទាំងប្រទេសកម្ពុជា ជួសជុលអាគា​សិក្សា​​បាន ៩កន្លែង សាងសង់មជ្ឈមណ្ឌល និងអាគារស្នាក់នៅដល់សិស្ស និសិត្យ កុមារកំព្រា ព្រមទាំង​សំភារជាច្រើនទៀត។

លោករដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ​បានសម្ដែងនូវការអបអរសាទរ ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ខាន សម្រេចបាននូវសមិទ្ធផលទាំងឡាយទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ព្រមទាំងបានថ្លែអំណរគុណ​ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ អង្គការវិទ្យាស្ថានសន្ទនាមេគង្គ ដែលជាដៃគូជាមួយក្រសួងអភិវឌ្ឍន៍​ជន​បទ លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ។ លោករដ្ឋមន្រ្ដី បានបន្តថា រាជរដ្ឋាភិបាលដែលមាន​​សម្ដេច​​តេជោ ហ៊ុន សែន ជាប្រមុខរដ្ឋ បាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាព​សង្គម សណ្ដាប់ធ្នាប់សាធារណៈ បន្តការធ្វើកំណែទម្រង់លើគ្រប់វិស័យ ដើម្បីបង្កលក្ខណៈងាយ​ស្រួល ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

លោករដ្ឋមន្រ្ដី បានរំលឹកអំពីអត្រាកំណើននៃការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ថា រាជរដ្ឋាភិបាល​បាន​​​​បន្ត​​​ជម្រុញ​វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដែលតាមការអង្កេតនៅឆ្នាំ ២០១៥ សម្រេច​បាន​​ជាង​៥២% ហើយនៅឆ្នាំ​២០១៨ ប្រជាពលរដ្ឋនៅជនបទទទួលបានសេវាទឹកស្អាត និងអនាម័យ ៦០% និងឈានទៅសម្រេចឲ្យបានទិសដៅអភិវឌ្ឍន៍សហវត្សរ៍ គឺនៅឆ្នាំ២០២៥ ប្រជាពលរដ្ឋនៅជនបទ​មានទឹកស្អាត​ប្រើប្រាស់គ្រប់គ្រាន់ និងរស់នៅក្នុងបរស្ថានប្រកបដោយនិរន្ដរភាព៕

 

 

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here