សិប្បកម្មបោះពុម្ពឡូហ្កូ លើអាវ មានការកើនឡើងនៅអាណត្តិទី៦នេះ

0
19

ភ្នំពេញៈ

ដោយ៖ កញ្ញា ទេព សុវ៉ាត

សិប្បកម្មបោះពុម្ព និងប៉ាក់លើអាវ នៅក្នុងអាណត្តិទី៦នេះ ឃើញថា មានការកើនឡើងទាំងបរិមាណ និងតម្លៃ  ដោយ​សារតម្រូវការច្រើន ពិសេសការកម្ម៉ង់ពីគណបក្ស ដទៃ ក្នុងនោះគណបក្សប្រជាជនច្រើនជាងគេ។

សិប្បកម្មបោះពុម្ពឡូហ្កូ និងប៉ាក់យីហោដៃឯកបោះពុម្ព និងប៉ាក់ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ ​ព្រះនរោត្តម ជិតវិមានឯករាជ្យ បានឲ្យដឹងថា​ កន្លែងបោះពុម្ពឡូហ្កូលើអាវនេះ ទទួលការបោះពុម្ពយូរឆ្នាំមកហើយ ដោយមានតម្លៃ ២,៥០ដុល្លារ ទៅដល់ ១០ដុល្លារក៏មានដែរ។ ក្នុងនោះបោះពុម្ពលើមួក មានតម្លៃចាប់ពី១ដុល្លារ ទៅដល់៥ដុល្លារ ដោយការបោះពុម្ពនេះ មានបរិមាណចាប់ពីចំនួន ៣០០ទៅ៥០០០ឡើងទៅ ភាគច្រើនគឺ ជា​រូបឡូហ្កូគណបក្សប្រជាជនកម្ពុជា។

អ្នកស្រី បូរី ជាម្ចាស់ដៃឯកបោះពុម្ព និងប៉ាក់លើអាវ បានមានប្រសាសន៍បន្ថែមថា អាជីវកម្មបោះពុម្ព ក្នុងឆ្នាំនេះ គឺអាណត្តិទី៦ មានការកើនឡើងទាំងបរិមាណ និងតម្លៃផលិត ក៏ឡើងថ្លៃដែរ គឺខុសពីអាណត្តិមុន ដែលមាន​តម្លៃ​ថោកជាង ព្រោះដោយសារតែការកម្ម៉ង់ របស់គណបក្សប្រជាជនច្រើនលើសលប់ ដែលក្នុងនោះមាន​ការ​ចូលរួមពីគណបក្សដទៃ ដែលមានការប្រកួតប្រជែង មានចំនួន២០ គណបក្ស។

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here