សែលកាត បានប្រគល់ជូន ទឹកប្រាក់ជាង ២លានដុល្លារ ដល់អតិថិជន

0
16

ភ្នំពេញៈ

ដោយ៖ហុងចំណាប់

ក្រុមហ៊ុនសែលកាត បានប្រកាសពីការប្រគល់រង្វាន់ ដែលមានតំលៃជាង២លានដុល្លារ ដល់អ្នកឈ្នះរបស់ខ្លួនក្នុងកម្ម​វិធីពិសេសៗ ជាច្រើន ក្នុងរយៈពេល 0៦ខែនេះ ដែលពួកគាត់ភាគច្រើនជាអតិថិជន រស់នៅតាមបណ្តាខេត្តនានា។

ហើយពិធិប្រកាសប្រគល់រង្វាន់នេះ ប្រព្រឹត្តទៅនៅមុខការិយាល័យកណ្តាលសែលកាត នាល្ងាចថ្ងៃ២៩ ខែមិថុនា ឆ្នាំ២០១៨។

ទឹកប្រាក់ជាង២លានដុល្លារនេះ ជាការបូកបញ្ចូលគ្នានៃរង្វាន់ដែលបានប្រគល់ ជូនអ្នកឈ្នះក្នុងកម្មវិធី​ឈ្នះ ១០,០០០ ដុល្លាររៀងរាល់ថ្ងៃ នៃកម្មវិធីកាដូខែភ្លៀង កម្មវិធី iKnowiKnow កម្មវិធីស្ទូចយកម៉ូតូ និងកម្មវិធី Calltunes។

លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត​ បានលើកឡើងថា កម្មវិធីពិសេសៗទាំងនេះ ត្រូវបានបង្កើត​ឡើង ដើម្បីឲ្យស្របទៅនឹងតម្រូវការរបស់អតិថិជន​​ និង​លើកទឹកចិត្តអតិថិជន ដែលតែងតែគាំទ្រសែលកាត។

លោក បានបន្តទៀតថា កម្មវិធីកាដូខែភ្លៀង គឺជាកម្មវិធីមួយដែលមានការចូលរួមពីអតិថិជន ជាច្រើន ហើយនឹងមាន​ឱកាស​ឈ្នះទូរស័ព្ទ iPhone X , Samsung Galaxy J7 Pro,​ អ៊ីនធើណិត នាទី​ និងសេវាដូរលុយអស្ចារ្យឥតគិតថ្លៃ។ ថ្ងៃនេះ គឺជាកម្មវិធីប្រគល់រង្វាន់លើកទី៤​ ដែលជាការប្រគល់ជូនដល់ អ្នកឈ្នះចំនួន ១៦រូប​ ភាគច្រើនពួកគាត់ មកពី​តាម​​បណ្តាខេត្តផ្សេងៗគ្នា។ កម្មវិធីនេះ ធ្វើឡើងនៅការិយាល័យសែលកាតថ្ងៃទី២៩ ខែកក្កដា នៅម៉ោង ៤ ល្ងាច។​អ្នកឈ្នះទាំង ១៦រូប ​មានដូចជា​ ៖

  • ​អ្នកឈ្នះ៤នាក់ ពីកម្មវិធី iKnowiKnow (ឈ្នះម៉ូតូ Yamaha QBIX 2018)
  • អ្នកឈ្នះ ៨នាក់ ពីកម្មវិធីស្ទូចយកម៉ូតូ(ឈ្នះម៉ូតូ Yamaha Fino 2018)
  • អ្នកឈ្នះ១នាក់ ពីកម្មវិធី​ Calltunes (ឈ្នះម៉ូតូ Kawasaki)

អ្នកឈ្នះ ​$៨0,000 កាលពីថ្ងៃទី២១ ខែមិថុនា $២0,000 កាលពីថ្ងៃទី២៣  ខែមិថុនា​  $៣0,000 នៅថ្ងៃទី២៦ មិថុនា និង​​​​អ្នកឈ្នះ​ $១0,000 ម្នាក់ទៀតកាលពីថ្ងៃទី២៧ ខែមិថុនា ដែលសរុបមានអ្នកឈ្នះ​ ៤នាក់​នៅចុងខែ មិថុនានេះ ពីកម្មវិធីឈ្នះ $១0,000 រៀងរាល់ថ្ងៃ។

សំរាប់អតិថិជនសែលកាតផ្សេងទៀត ដែលមិនទាន់បានឈ្នះ​រង្វាន់   ​ក៏នៅតែមានឱកាសឈ្នះ​ ​​ដោយគ្រាន់តែចូល​រួម​​លេង​កម្មវិធី​ផ្សេងៗរបស់សែលកាត​តាមរយៈ​http://www.cellcard.com.kh/en/promotions ឬ ទំព័រហ្វេសប៊ុករបស់សែលកាត៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here