ខេត្តឧត្តរមានជ័យ ជាខេត្តចុងក្រោយគេ ដែលជាប់ព្រំប្រទល់ថៃ និងមានការរីកចំរើន ជាលំដាប់

0
888

ខេត្តឧត្តរមានជ័យៈ

ដោយ៖ សេង ស៊ីដារ៉ូ

កាលពីដើមឡើយប្រទេសកម្ពុជា លាតសន្ធឹងរហូតដល់ទីក្រុងបាងកក ប៉ុន្តែក្រោយមកប្រទេសកម្ពុជា គិតត្រឹម ខេត្តដែលមានព្រំប្រទល់ជាប់ ប្រទេសថៃ គឺមានចំនួន៣ខេត្ត ដូចជាខេត្តសុរិន្ទ ខេត្តស៊ីសាកេត និងខេត្តបូរីរាំ ប៉ុន្តែ​ខេត្តទាំងបីនេះ ត្រូវាបានប្រទេសថៃ ធ្វើការគ្រប់គ្រងទៅហើយ។

នាពេលបច្ចុប្បន្ន​នេះ ប្រទេសកម្ពុជា គិតត្រឹមខេត្តឧត្តរមានជ័យ ដែលជាខេត្តចុងក្រោយគេ ជាប់ព្រំប្រទល់ថៃ​ ដែលជាខេត្តមានការរីកចម្រើនជាលំដាប់។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋជាច្រើន ដែលមកតាំងទីលំនៅក្នុងតំបន់នោះ មុនដំបូងគេ ​បាននិយាយថា ពីដើម​មក​​គ្មាន​ផ្លូវធ្វើ​ដំណើរទេ និងក៏គ្មានការងារធ្វើដែរ គឺសុទ្ធសឹងតែជាព្រៃសុទ្ធសាធ។ ​ក្រោយមកខេត្តនេះ ចាប់ផ្តើម​អភិវឌ្ឍន៍ផ្លូវមានបណ្តាញអគ្គិសនីខ្វាត់ខ្វែង និងការបើកឡើងនូវច្រកទ្វារអន្តរជាតិទាំង ៣កន្លែង គឺនៅច្រកអូរ​ស្មា​​ច់ ច្រកជាំសាងុំា និងនៅទឹកដីអន្លង់វែង។ ចំណែកច្រកអន្តរជាតិ សំរោង ទើបមានប្រជាពលរដ្ឋ ជាច្រើនមក​រស់នៅ​ និងប្រកបមុខរបរដាំដំណាំផ្សេងៗ ​រហូតមកដល់បច្ចុប្បន្ននេះ ហើយទើបមានភាពលេចធ្លោ ដូចជាសា​លា​រៀន មន្ទីពេទ្យ អាគារ ផ្ទះសំណាក់ធំៗ រួមនឹងភោជនីយដ្ឋាន និងការស៊ីណូ ដែលសំបូរនូវ កំលាំងពលកម្ម​ជាច្រើនក្នុងតំបន់នោះផងដែរ។

លោក ស ថាវី គណៈអភិបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា​ ក្រោមគោលនយោបាយឈ្នះៗ​របស់សម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យតំបន់នេះ មានភាពរីកចម្រើនគួរ​កត់​​សម្គាល់​​ ក្នុងនោះមានផ្លូវ មានសាលារៀន និងមន្ទីរពេទ្យ ជាដើម ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ និងការខិតខំប្រឹងប្រែងទំនាក់ទំនង ជាមួយប្រទេសជិតខាងផងនោះ។ លោក អភិបាលខេត្ត បានបន្តថា​សម្តេច ហ៊ុន សែន ធ្លាប់មានប្រសាសន៍ជាញយដងមកហើយថា​ តំបន់ព្រំដែនត្បិតតែកើតក្រោយគេ ក៏ពិតមែន​ទើបសម្តេច បានយកបញ្ហានេះ ​ឲ្យអាជ្ញាធរខេត្ត​នៅជាប់ព្រំដែនខិតខំ យកចិត្តទុកដាក់ទំនាក់ទនង ជាមួយ​ប្រទេស​ជិត​ខាង ដូចជាខេត្ត និងខេត្ត ស្រុក និងស្រុក ឃុំ និងឃុំ ដើម្បីប្រែក្លាយតំបន់នេះ ជាតំបន់អភិវឌ្ឍន៍ ជឿនលឿន។

លោក ស ថាវី បានបញ្ជាក់បន្តថា ខេត្តឧត្តរមានជ័យ ជាខេត្តមានសក្តដានុពលបង្ករបង្កើនផល របស់ប្រជាពល​រដ្ឋ ទី២ខិតខំទំនាក់ទំនងប្រជាពលរដ្ឋ ដែលផលិតផលភូមិមួយផលិតផលមួយ ដោយឲ្យប្រជាពលរដ្ឋ​ធ្វើការ​ផ្លាស់ប្តូរទំនិញគ្នាទៅវិញ ទៅមក ទៀតផង៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here