ដើមត្នោត ដុះគ្រប់ទីកន្លែង គឺដោយសារការធ្វើសង្គ្រាមនាសម័យបុរាណ ហើយក៏ចាត់ទុកជារុក្ខជាតិដ៏មានសារៈ​ប្រយោជន៍បំផុត និងជាអត្តញ្ញាណជាតិខ្មែរ

0
903

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ

កាលពីដើមឡើយ​ ដើមត្នោត បានដុះគ្រប់ទីកន្លែង ដូចជាតាមភ្លឺស្រែ ឬតាមវាលស្រែ តាមព្រៃ តាមភូមិករ ​របស់​អ្នកស្រុកជាដើម។

ប៉ុន្តែក្រោយមក អ្នកស្រាវជ្រាវបានសន្និដ្ឋានថា ការដុះនៅតាមវាល គឺពុំមែនមនុស្សជាអ្នកដាំនោះទេ ​ហើយក៏ពុំមែន​សត្វអ្វីពាំគ្រាប់ទុំមកជ្រុះ ដុះតាមវាលនោះដែរ។ អ្នកស្រាវជ្រាវសន្មត់ថា ប្រការដែលត្នោតដុះនៅឯងតាមវាល ដូច្នេះ​មកពីសម័យដើមពេលមានសង្គ្រាម បានចល័តទ័ពទៅគ្រប់ខេត្ត ហើយមានការបោះទីតាំងទ័ព តាមវាលស្រែ តាមភ្លឺ​ស្រែ ដោយសម័យនោះ ខ្មែរយើងចូលចិត្តទទួលទានត្នោតទុំ ក្រោយពេលបាយ ម្លោះហើយ គ្រាប់ទុំនោះត្រូវទុក​ចោល​​តាម​​វាល ដោយវាដុះឯង រៀងរហូតមកដល់បច្ចុប្បន្ន។

ដើមត្នោត ក៏ជារុក្ខជាតិមួយប្រភេទ ដែលមានដុះយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងប្រទេសកម្ពុជា ដែលប្រទេស​ផ្សេង​ៗមិនអាចមានដូច។ ដើមត្នោតមានដើមធំ ត្រង់ខ្ពស់ ដែលមានកម្ពស់អាចរហូតដល់ ១០ម៉ែត្រ​ហើយស្លឹករបស់វា​ស្ថិត​​នៅ​​កំពូល ដែលមានរាងដូចជាផ្លិតធំៗ រឹង និងមានផ្លែជាច្រើនក្នុងធ្លាយរបស់វា។ រុក្ខជាតិប្រភេទនេះ បាន    ផ្តល់សារៈ​ប្រយោជន៍ជាច្រើន សំរាប់ឲ្យមនុស្សយកទៅកែច្នៃសំរាប់ធ្វើជាសំភារៈ ប្រើប្រាស់ផ្សេងៗ និងថែមទាំងអាច​យកទៅធ្វើជាអាហារបានទៀតផង។ ខេត្តដែលសំបូរដើមត្នោតជាងគេ គឺខេត្តកំពង់ស្ពឺ ហើយមនុស្សបាន ទទួល​យក​សារៈ​ប្រយោជន៍ ជាច្រើនពីដើមត្នោតដូចជា៖ ផ្លែត្នោតខ្ចីគេអាចបរិភោគ សាច់របស់វាបាន ដោយមានរស់ជាតិ​ផ្អែម​​ពិសារ និងថែមទាំងអាចយកទៅធ្វើជាបង្អែមផ្សេងៗ បានទៀតផង។ មិនតែប៉ុណ្ណោះ​ផ្លែត្នោតខ្ចីគេអាចយកទៅ​ធ្វើ​ជា​មុខម្ហូប​​ជាច្រើនមុខទៀត។ ចំណែកឯផ្លែទុំវិញ គេអាចយកវាទៅធ្វើជានំ យ៉ាងឈ្ងុយឆ្ងាញ់បានផងដែរ។ ហើយ​ចំពោះស្លឹកត្នោតវិញ គេអាចយកទៅត្បាញ ធ្វើជាសំភារៈមួយចំនួនមាន៖ មួក កន្ត្រក កន្ទេល និងថែមទាំងអាចយក​ទៅធ្វើជាវត្ថុអនុស្សាវរីយ៍ស្រស់ស្អាតជាច្រើន និងយកទៅវេចខ្ចប់ធ្វើនំបានថែមទៀត។ យ៉ាងណាមិញនៅប្រទេស​ឥណ្ឌូនេស៊ី សម័យបុរាណ​ ស្លឹកត្នោត​គេប្រើសម្រាប់ធ្វើជាក្រដាស់សរសេរ ដែលជាប្រភេទមួយនៃpapy បន្ទាប់មក​ពួកគេយកទៅបម្រុងទុកនៅកន្លែងក្តៅ ហើយដាក់ក្នុងទឹកអំបិលជាមួយនឹងម្សៅរមៀត នៅពេលនោះស្លឹកស្ងួត គ្រប់គ្រាន់ ត្រូវបានគេយកទៅដុះខាត់ជាមួយ Pumice ថ្ម បន្ទាប់មកទៀត បានកាត់ទំហំជាក្រោយ ​ឲ្យល្មសមរម្យ​ដែល​ពួកគេអាចយកទៅសរសេរបាន៕

 

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here