ប្រវត្តិ ក្រុងភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងបានបានក្លាយទៅជារាជធានី នៃប្រទេសកម្ពុជា ជា​លើកដំបូង ក្នុងរជ្ជកាលស្តេច ពញ្ញាយ៉ាត

0
250

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ

ក្រុងភ្នំពេញ គឺជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាកន្លែងដែលមានមនុស្សរស់នៅច្រើន​ជាង​គេ​ក្នុងប្រទេសកម្ពុជា លើសពីនេះទៅទៀត ភ្នំពេញក៏ជាកន្លែងសំរាប់ប្រកួតប្រជែង ទីផ្សារពាណិជ្ជកម្ម សេដ្ឋកិច្ច ការទំនាក់ទំនងការបរទេស នយោបាយ ការអភិវឌ្ឍ និងជាកន្លែងដែលបន្សល់ទុកនូវសំណង់ចាស់ៗ ជាច្រើនផងដែរ ដូចជាព្រះបរមរាជវាំង វត្តភ្នំ និងអគារផ្សេងៗទៀតជាដើម។ល។

សព្វថ្ងៃនេះ ភ្នំពេញបានប្តូររូបរាងថ្មីទាំងការអភិវឌ្ឍន៍ និងសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសំណង់​ផ្សេងៗ ជាដើម ។

លើសពីនេះទៅទៀត ភ្នំពេញក៏បានក្លាយទៅជាទីក្រុងមួយ ដែលមានការប្រកួតប្រជែងផ្នែកទីផ្សារ និង​សេដ្ឋ​​កិច្ច ជាមួយនឹងទីក្រុងធំៗនានា នៅលើសកលលោក។

ប្រវត្តិក្រុងភ្នំពេញ ពីមុនភ្នំពេញមានឈ្មោះថា ក្រុងចតុមុខ មានន័យថា ទីក្រុងដែលមានមុខបួន។ ឈ្មោះ នេះ ដែរយើងបានយកមកពីការរត់ប្រសព្វ នៃទន្លេ គឺមានទន្លេរមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេបាសាក់ និងទន្លេសាប។ ទន្លេទាំង៤ បានរត់ប្រសព្វគ្នាគ្រប់កន្លែង នៅក្រុងចតុមុខ។

ភ្នំពេញ បានក្លាយទៅជារាជធានី នៃប្រទេសកម្ពុជា ជាលើកដំបូង ក្នុងរជ្ជកាលស្តេចពញ្ញាយ៉ាត ដែលជា​​ស្តេចនៃអាណាចក្រខ្មែរ នាសម័យនោះ។ ស្តេចពញាយ៉ាត បានរើរាជធានី ពីរាជធានីអង្គរធំ មកភ្នំពេញ បន្ទាប់ពីប្រទេសថៃបានវាយយក។

ក្នុងរជ្ជកាល ព្រះបាទនរោត្តម ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រុងភ្នំពេញបានក្លាយ​ជាកន្លែង​ឈរ​ជើងរបស់រាជរដ្ឋាភិបាលកម្ពុជា និងព្រះបរមរាជវាំង។ ទីក្រុងភ្នំពេញបានចាប់ផ្តើមស្ថាបនាលើកដំបូង​បង្អស់នៅពុទ្ធសតវត្សទី២១​ គ្រឹស្តសតវត្សទី១៥ ក្នុងរជ្ជកាលព្រះបរមរាជា (ពញាយ៉ាត)  គឺស្រីសុរិយោ​ពណ៌ នៅពេលដែលទ្រង់បោះបង់ចោល ព្រះរាជវាំងអង្គរ មកកសាងព្រះរាជវាំងថ្មី នៅទួលបាសាណ ក្នុងខេត្តស្រីសឈរ ដែលសព្វថ្ងៃហៅថា ស្រុកស្រីសន្ធរ ក្នុងខេត្តកំពង់ចាម។ ប៉ុន្តែដោយទីទួលបាសាណ​នោះ ​​ក្នុងរដូវភ្លៀងមានទឹកលិចរាល់ឆ្នាំ ទ្រង់បានសាងប្រាសាទ​ព្រះបរមរាជវាំងហើយ គង់នៅបានតែមួយ ឆ្នាំ ក៏ទ្រង់ស្តេចយាងមកកសាងទីក្រុងថ្មី នៅឆ្នេរទន្លេបួនមុខ គឺក្រុងភ្នំពេញសព្វថ្ងៃនេះ នៅ គ.ស ១៤៣៤ ។

ការស្ថាបនា ព្រះរាជវាំង នៅទីក្រុងភ្នំពេញមានពីរលើក៖ លើកទី១ នៅគ្រិស្តសតវត្សទី១៥ រជ្ជកាល ព្រះបាទ ពញាយ៉ាត តែមិនស្ថិតស្ថេរ  លើកទី២ នៅគ្រិស្តសតវត្សទី១៩ រជ្ជកាលព្រះបាទ នរោត្តម​ទើប​ស្ថិត​ស្ថេរ។ បានជាការស្ថាបនា ព្រះរាជវាំង នៅទីក្រុងភ្នំពេញ មាន២លើក ព្រោះក្រោយពីការស្ថាបនា​លើក​ទី១ គឺគ.ស ១៣៤៤ ដល់ ១៤៩៧ នោះ ព្រះរាជវាំង បានទៅស្ថាបនានៅអង្គរ​វិញ…ក្រៅពីអង្គរ​ ទៅ​ពោធិ៍សាត់ ទៅបរិបូណ៍ ទៅលង្វែក ទៅឧត្តុង្គ ហើយក្រោយពីឧត្តុង្គ ព្រះរាជវាំង ត្រលប់មកស្ថាបនា​នៅក្រុងភ្នំពេញវិញ ចំណែកលើកទី២ នៅគ.ស ១៨៦៥ ទើបបានស្ថិតស្ថេររហូតដល់សព្វថ្ងៃនេះ៕

 

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here