លោក ចន្ថា ជាម្ចាស់សិប្បកម្មគ្រឿងអលង្ការ អង្គរប៊ូលែត កែច្នៃវត្ថុធាតុដើម ពីសំបកគ្រាប់កាំភ្លើង

0
404

ភ្នំពេញៈ

ដោយ៖ ហុង ចំណាប់

សិប្បកម្មគ្រឿងអលង្ការ និងប្រាក់ មានដូចជាបន្តោងខ្សែដៃច្រើនធ្វើពីមាស និងប្រាក់ ចំឡែកតែសិប្បកម្មគ្រឿង​អលង្ការ អង្គរប៊ូលែត បានកែច្នៃដោយយកសំបកគ្រាប់កាំភ្លើង ជាគ្រឿងលម្អខ្លួន មានភាពប្រណិតដូចមាស សុទ្ធសាធ។

លោក ចន្ថា ជាម្ចាស់សិប្បកម្មគ្រឿងអលង្ការ អង្គរប៊ូលែត ដែលមានទីតាំងនៅក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារ​អំពៅ បានរៀបរាប់ថា សិប្បកម្មនេះ បានកកើតឡើងបាន៥ឆ្នាំមកហើយ ដោយមានការចូលរួម ពីសិប្បករ ដែល​មានចំនួន៨នាក់។

បុគ្គលិក ដែលជាជាងទងកែច្នៃសំបកគ្រាប់កាំភ្លើងនេះ មានប្រាក់ខែ ចាប់ពី១០០ដុល្លារ ទៅ២០០ដុល្លារ ទៅតាមលទ្ធភាពដែលផលិតបានតិចឬច្រើន និងក្នុងពេលផលិត និងចេញលក់ម្តងៗផង។ លោកចន្ថា បានបន្ត ថា ការយកសំបកគ្រាប់កាំភ្លើងមកកែច្នៃជាគ្រឿងអលង្ការ លម្អរខ្លួនមានសភាពប្លែក ដោយរចនាទៅតាមពុម្ព​ដៃ ដែលអាចតម្រូវទៅតាមអតិថិជន ដែលប្រាថ្នាចង់បានរូបអ្វី ក៏បានដែរ ចំពោះតម្លៃលក់ចេញ គឺទៅតាមការម៉ង់​ម៉ូតរបស់ម៉ូយ។ គំនិតច្នៃប្រឌិតនេះ មកពីរូបលោកជាក្មេងកំព្រា ត្រូវបានឪពុកម្តាយស្លាប់ចោលទៅ ក្នុងខេត្ត​ពោធិ៍​​សាត់ ហើយបានមករៀនសូត្រជាមួយនឹងអង្គការ ១៦ឆ្នាំមកហើយ ទើបមានគំនិតរៀបចំបង្កើត ជាសិប្ប កម្មនេះឡើង និងបានចូលនៅក្នុងសមាគមសិប្បករកម្ពុជា។

គ្រឿងអលង្ការកែច្នៃពីសំបកគ្រាប់កាំភ្លើងនេះ ភាគច្រើនបរទេសគាំទ្រ និយមទិញច្រើន ដោយគេយល់ថា នៅ​ស្រុកគេពុំមានការកែច្នៃសំបកគ្រាប់កាំភ្លើងនេះទេ ចំឡែកតែខ្មែរយើង បានកែច្នៃទៅជាគ្រឿងអលង្ការ ដ៏ប្រណិត នេះឡើង។ លោកចន្ថា​ បង្ហាញពីទស្សនៈផ្ទាល់ខ្លួនថា នៅពេលដែលឃើញនូវផលិតផលស្នាដៃកូនខ្មែរ ពីសំបក គ្រាប់​កាំភ្លើងនេះ យើងនឹកដល់សង្គ្រាម ហើយក៏មិនចង់ឲ្យមានកើតឡើងទៀតដែរ គឺចង់លុបបំបាត់សង្គ្រាម នៅ​ពេលណាដែលយើងពាក់ទៅ ឃើញនូវសភាពដើមគ្រាប់កាំភ្លើងនេះឡើង៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here