លោក គង់ សុខឧត្តម ចូលកាន់តំណែងថ្មីៗបន្ត ភារកិច្ចស្មៀនចាស់ របស់សង្កាត់ក្បាលកោះ

0
45

ភ្នំពេញៈ

ដោយ៖ ឌឹម គឹមហាក់

ស្មៀនចាស់ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅត្រូវបានផ្ទេរភារកិច្ចបណ្តោះអាសន្ន ទៅលោក គង់ សុខឧត្តម ចូលកាន់តំណែងថ្មីៗបន្ត ក្រោមអធិបតីយភាពលោកស្រី ឯក យ៉ាននី អភិបាល រងខណ្ឌច្បារអំពៅ ដោយពិធី​នេះ ប្រព្រឹត្តទៅក្នុងសង្កាត់ក្បាលកោះ នាថ្ងៃ០៧ ខែមិថុនា។

លោកស្រី ឯក យ៉ាននី អភិបាលរងខណ្ឌច្បារអំពៅ បានមានប្រសាសន៍ក្នុងឱកាសផ្ទេរភារកិច្ចស្មៀន សង្កាត់​ក្បាល​​កោះថា តួនាទីរបស់ស្មៀន ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ដោយអនុវត្តបច្ចេកទេសនីតិវិធី ដែលពាក់ព័ន្ធ នឹងរដ្ឋបាលសង្កាត់ និងក្រុមប្រឹក្សាសង្កាត់ ដោយប្រកាន់នៅតួនាទីឲ្យបានច្បាស់ និងមានប្រសិទ្ធភាព។

លោកស្រី មានប្រសាសន៍បន្តថា ពាក់ព័ន្ធនឹងការងារដោយត្រូវរកនីតិវិធី ព្រោះមានតែស្មៀននេះ ហើយ​ជាអ្នក​ទទួលទុកដាក់គ្រប់គ្រង ក្នុងសង្កាត់ ដោយឲ្យ រៀបចំរាល់នីតិវិធី ទាំងការងារប្រជុំ បើសិនជាសង្កាត់មានការ​ងឿងឆ្ងល់ ពីច្បាប់ណាមួយ យើងជាស្មៀននឹងឯង ដែលជាអ្នកផ្តល់ប្រឹក្សាយោបល់ដល់ ចៅសង្កាត់ ជាអ្នកចុះ​ហត្ថលេខា ហើយស្មៀនជាអ្នកកាន់បោះត្រា ទើបត្រានឹងមានប្រសិទ្ធភាព ស្មៀនត្រូវមានការទទួលខុសត្រូវខ្ពស់ ទាំងនីតិវិធីគិតិយុត្ត គឺស្មៀននេះហើយ ជាអ្នករៀបចំជាអ្នកគ្រប់គ្រងឲ្យបានច្បាស់ ស្មៀនត្រូវរៀបចំឯកសារ​វិនិយោគលទ្ធកម្ម រៀបចំឯកសារហិរញ្ញវត្ថុ រៀបចំការប្រជុំ ស្មៀនត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យ បានទាន់ពេល​វេលា ដែលជាទំនុកចិត្តរបស់ក្រសួងមហាផ្ទៃ៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here