លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានចែកអំណោយទាន ដល់ជនក្រីក្រ ៩៣គ្រួសារ ក្នុងឃុំស្អាងភ្នំ

0
52

ខេត្តកណ្តាលៈ

ដោយ៖ កញ្ញា ទេព សុវ៉ាត

ប្រជាពលរដ្ឋទីទ័លក្រក្នុងឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាលចំនួន ៩៣គ្រួសារ បានមកទទួល​អំណោយ​ពីលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងជាប្រធានក្រុមការងារថ្នាក់ជាតិ​ប្រចាំស្រុកស្អាង ​បានចុះសាកសួរសុខទុក្ខ និងនាំអំណោយយកមកចែកជូនដល់ប្រជាពលរដ្ឋ ក្នុងវត្តស្អាងភ្នំ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨។

នៅក្នុងដំណើរចុះសាកសួរសុខទុក្ខ និងនាំអំណោយយកមកចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ​ នាថ្ងៃនោះ​មានចំនួន៣ឃុំ គឺឃុំទឹកវិល ឃុំព្រែកគយ និងឃុំស្អាងភ្នំ។

ដោយឡែកឃុំស្អាងភ្នំ មានប្រជាពលរដ្ឋទីទ័លក្រ បានមកទទួលអំណោយចំនួន ៩៣គ្រួសារ ក្នុងឱកាស​នោះដែរ ក៏មានវេទិការដោះស្រាយ និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលមានកង្វល់។

លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ប្រធានក្រុមការងារថ្នាក់ជាតិ ​ប្រចាំស្រុកស្អាង បានមានប្រសាសន៍​កោតសរសើរទៅដល់សមាជិកបក្ស ក្នុងឃុំ ពិសេសក្នុងស្រុកស្អាងទាំងមូល ដែលមានអត្រាខ្ពស់ចូលរួម​បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ លោកទេសរដ្ឋមន្ត្រី បានបន្តថា ឧទាហរណ៍ សមាជិកបក្សក្នុង​ឃុំ​​​ ដែលមានបរិមាណ១០០នាក់ បានចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា យើង ៦៩នាក់ទៅហើយ មានន័យថាសមាជិកគណបក្សឃុំមានអត្រា ៧០% ដែលគាំទ្រ និងបោះឆ្នោត​ជូន​គណបក្សប្រជាជនកម្ពុជាយើង ដោយមិនបារម្ភទៀតទេ ព្រោះយើងមានសមាជិបក្សច្រើន លើសលប់ទៅ​ហើយ។

លោកទេសរដ្ឋមន្ត្រី ក៏បានជម្រុញឲ្យសមាជិបក្ស នាំគ្នាចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនយើង ​ឲ្យ​បានគ្រប់ៗ គ្នាពេលខាងមុខ។ ក្នុងនោះផង​ដែរ​ លោកទេសរដ្ឋមន្ត្រី​ ក៏បានមានប្រសាសន៍ណែនាំ ​ដល់​ក្រុម​ប្រឹក្សាឃុំ ផ្តល់ជូននូវសេវាដល់ប្រជាពលរដ្ឋឲ្យបានល្អ និងធ្វើតែអំពើល្អជានិច្ច។ ក្រោយការបញ្ចប់ការ​សំណេះសំណាលរួច លោកទេសរដ្ឋមន្ត្រីប្រាក់ សុខុន ក៏បានចែកជូនអំណោយមានមី ទឹកដោះគោ ក្រមា រួមនឹងថវិកា ចំនួន១០ម៉ឺនរៀល ក្នុង១គ្រួសារផងដែរ៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here