សំណង់សណ្ឋាគារ សាន់និងមូន ដឺឡៃណ៍ ចាប់ផ្តើមបុកគ្រឹះសាងសង់ លំដាប់ស្តង់ដាអន្តរជាតិ

0
489

ភ្នំពេញៈ

ដោយ៖ ឌឹម គឹមហាក់

ក្រុមហ៊ុន សាន់និងមូន ដែលជាក្រុមហ៊ុនឯកជន សូមប្រកាសជូនដំណឹង អំពីការចាប់ផ្តើមបុកគ្រឹះថ្មីៗនេះ នៃការសាងសង់អគារខ្វាត់ខ្វែងជារបៀបរស់នៅបែបថ្មី ដែលមានឈ្មោះថា សណ្ឋាគារសាន់និងមូន ដឹឡៃណ៍ នៅលើផ្ទៃក្រឡាដីសរុបទំហំជាង ១៧,០០០ម៉ែត្រការ៉េ គម្រោងថ្មីនេះ ស្ថិតនៅជិតបង្កើយនឹងមាត់ទន្លេ តាម​បណ្តោយ​មហាវិថីព្រះនរោត្តម (ជាប់នឹងស្ថានព្រះមុន្នីវង្ស) សង្កាត់ទន្លេបាសាក់ ខណ្ដចំការមន។

មានទីតាំងល្អឥតខ្ចោះ នៅមិនឆ្ងាយពីវិមានឯករាជ្យ ពីព្រះបរមរាជវាំង ពីសារមន្ទីរ និងស្ថិតនៅក្នុងតំបន់​ពាណិជ្ជ​កម្ម ដែលរួមមានទាំងស្ថានទូតធំៗ ធនាគារ និងអាផាតមិនដ៍ប្រណិតៗ ញាំងឲ្យ​សណ្ឋាគារសាន់និងមូន ដឹឡៃណ៍ ក្លាយជាមជ្ឈមណ្ឌលដ៏ល្អឥតខ្ចោះ សម្រាប់ពាណិជ្ជកម្មជាតិ និងអន្តរជាតិ និងដំណើរកំសាន្ត​លំហែ​កាយ។

លោក ណូអែល ហ្វូរើ ជានាយកចាត់ការទូទៅ បានមានប្រសាសន៍ថា “គោលបំណងសំខាន់របស់ក្រុមហ៊ុន សាន់និងមូន លីមីធីត គឺត្រូវបានបំផុសគំនិតតាមរយៈបទពិសោធន៍ ដែលបានត្រួសត្រាយ និងបទពិសោធន៍​ដែល​គួរឲ្យចងចាំ នៅក្នុងពិភពនៃវិស័យបដិសណ្ឋារកិច្ច”។ យើងមានបំណង ដើម្បីបង្កើតរលកទំនើប នៃការធ្វើ ដំណើរ​ប្រកបដោយបទពិសោធន៍ ដែលបានកសាងឡើងនៅលើការច្នៃប្រឌិតបច្ចេកវិទ្យា បរិស្ថានថាមវន្ត និង​ចំណង់ចំណូលចិត្តរបស់យើងដើម្បីបំពេញបានតាមបាវចនារបស់យើងនៃ “ការស្នាក់នៅ បានបំផុសគំនិត” ។

គ្របដណ្តប់លើផ្ទះដីសរុបទំហំ ១៧,០០០ ម៉ែត្រការ៉េ សណ្ឋាគារ សាន់និងមូន ដឹឡៃណ៍ នឹងត្រូវបានរចនាឡើង​ដោយ Adrien Desport Architects (ADA)។ អាគារនេះ មានទម្រង់ជាប៉មនៃសណ្ឋាគារពីរ ដែលមានរូបរាង​ពីរផ្សេងគ្នា ដែលបានរចនាឡើង ដោយទទួលបានការបំផុសគំនិតកើតចេញពីឈ្មោះរបស់វា គឺសាន់ ដែលជា​ពន្លឺភ្លឺ រីករាយ កក់ក្តៅ នឹងស្រណុកសុខស្រួល ធៀបនឹងមូន ដែលជាផ្នែកដ៏អាថ៌កំបាំង ចង់ដឹងចង់ឃើញ និង​ស្រមោលនៃម្លប់។ អ្នកទាំងពីរនាក់នេះ មានសារៈសំខាន់ស្មើគ្នា ក្នុងការផ្តល់តុល្យភាពដល់ រចនាសម្ព័ន្ធ និង​ការ​រចនា។

ក្រៅពីបន្សំនៃប៉មទាំងពីរ របស់សណ្ឋាគាររួមមាន សួនច្បារដ៏ធំទូលាយ ដែលមានអាងហែលទឹកទំហំ ២៥ម៉ែត្រ និងកន្លែជាច្រើនទៀត ដែលបានចុះក្នុងបញ្ជី នៅខាងក្រោម នឹងត្រូវបានបញ្ចូលទៅក្នុងទេសភាព ដ៏ធំទូឡាយ នៅ​ជាប់នឹងដងទន្លេបាសាក់។

ប្រកបដោយការច្នៃប្រឌិតតាមបែបទំបើប ជាសណ្ឋាគារដ៏ប្រណិតសមល្មម ជាលំដាប់ផ្កាយបួន សណ្ឋានគារ សាន់និងមូន ដឹឡៃណ៍ បានទទួលស្គាល់នូវភាពចាំបាច់ នៃការផ្លាស់ប្តូរគំរូ ក្នុងការទទួលបដិសណ្ឋារកិច្ចនៅ​កម្ពុជា និងពិតជាបានបង្កើតនូវផលិតផលមួយ ដែលមានគោលបំណងឆ្លើយតបទៅនឹងតម្រូវការ និងគោល​បំណង​នៃទំហំនៃការចង់បានកាន់តែខ្លាំងឡើងៗ ជាសាកល របស់អ្នកធ្វើដំណើរ តាមរយៈការបង្កើតនូវបរិស្ថាន និងសេវាកម្មដោយផ្អែកលើស្តង់ដារទំនើប និងជាលក្ខណៈអន្តរជាតិ៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here