ភ្នំពេញៈ
ដោយ៖ ពិន ភក្តី
ដើមសប្តាហ៍នេះ ក្រុមហ៊ុនសែលកាត បានប្រគល់រង្វាន់អ្នកឈ្នះទឹកប្រាក់ ៤០០០០ដុល្លារ ដល់អតិថិជន នៅការិយាល័យសែលកាត នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨។
លោក បូណា រូហ្សា រស់នៅក្នុងក្រុងប៉ោយប៉ែត បុគ្គលិកក្រុមហ៊ុន បានឈ្នះរង្វាន់ ៤០០០០ដុល្លារ ដែលបានចូលរួមក្នុងកម្មវិធីឈ្នះរង្វាន់ទឹកប្រាក់ ១០០០០ដុល្លារ ជារៀងរាល់ថ្ងៃ ពីសែលកាត ដោយគ្រាន់តែចុចផ្ញើសារទៅ ៨៨៨៨ ឬ 10k និងទទួលបានលេខសំណាងរង្វាន់ រូបលោក ឈ្នះនេះ កាលពីថ្ងៃទី០១ ខែមិថុនា ថ្មីៗនេះ៕