(រឿងផ្កាស្រពោន) គឺជាស្នាដៃលោក នូ ហាច និយាយពីជីវិតស្នេហា ដ៏សែនសោក​សៅបំផុត ​រវាងប៊ុន ធឿន ​និង វិធាវី ដែល​វិទ្យុ​ជាតិកម្ពុជា មានគ្រោងនឹងថតផ្សាយជាល្ខោននិយាយម្តងទៀត

0
1173

ភ្នំពេញៈ

ដោយ៖ ស៊ីដាណារៀប

រឿងផ្កាស្រពោន​ គឺជាស្នាដៃឯកគ្មានពីររបស់លោក នូ ហាច ដែលបានចាត់ទុកក្នុងកម្មវិធីអក្សរ សិល្បិ៍​ខ្មែរ​យើង ក្នុងអំឡុងទសវត្សទី៦០ បន្ទាប់ពីរឿងកុលាបប៉ៃលិន ធ្លាប់បានថតជាខ្សែភាពយន្ត និងធ្លាប់ផ្សាយ​ជា​ល្ខោននិយាយកន្លងរួចមកហើយ តែមកដល់ពេលនេះ ដើម្បីរក្សាស្នាដៃនេះ ឲ្យកាន់តែមានកិត្តិស័ព្ទ​ទៅក្នុង​ស្រទាប់ក្មេងស្រកក្រោយបានដឹង កាន់តែច្បាស់ថែមទៀត ដែលវិទ្យុជាតិកម្ពុជា មានគម្រោងនិងថតផ្សាយ​ជា​ល្ខោន​​និយាយម្តងទៀត។

ប្រលោមលោករឿងផ្កាស្រពោន ជាស្នាដៃដែលលើកបង្ហាញពីស្នេហ៍វ័យក្មេង មានចិត្តស្មោះ តែមិនធំជាង​នាឡិ គឺមានន័យថា កូនមិនធំជាងឪពុកម្តាយ ត្រូវតែគោរពទៅតាមឱវាទឪពុកម្តាយ តែស៊ូក្រៀមក្រំចិត្ត រហូត​ស្លាប់​ចោលសង្សារទាំងវ័យក្មេង។

លោក នូ ហាច បានចងក្រងនូវប្រលោមលោកនេះឡើង ហាក់បានផ្តោតទៅនឹងជីវភាពរស់នៅ របស់អ្នក ស្រុក​ភូមិ​កំពង់ព្រះ ខេត្តបាត់ដំបង ដែលជាស្រុកកំណើតរបស់លោកតែម្តង។ រឿងផ្កាស្រពោន​មានកំរាស់៩២ ទំព័រ បានបោះពុម្ពឡើងវិញក្នុងឆ្នាំ២០០៣ ចំនួន៥០០០ច្បាប់។ ហើយមានដំណើររឿងរ៉ាវវែងអន្លាយ ​រៀប​រាប់​ពីជីវិតស្នេហាកំលោះ ប៊ុន ធឿន និងនាង វិធាវី ដែលពួកគេគិតទុកជាមុនថា នឹងបានពាក់ចិញ្ចៀន​បញ្ចាំ​ចិត្ត និងគ្នា បានរួមរស់ជាមួយគ្នាអស់មួយជីវិត ក៏ប៉ុន្តែផ្ទុយស្រឡះ ក្តីរន្ធត់មួយបានកើតឡើង​ធ្វើឲ្យស្នេហ៍​វ័យ​ក្មេងតួឯកស្រី វិធាវី ក្រៀមក្រំចិត្តរហូតដល់ស្លាប់ ក៏ព្រោះតែតាមម្តាយចោលតួឯកប្រុស ប៊ុន ធឿន ទៅទាំង​សោក​សៅបំផុត។

អ្នកនិពន្ធ នូហាច បានអង្រួនឲ្យអ្នកអានយើងស្លុតអារម្មណ៍ នៅវគ្គចុងក្រោយ នៃគូស្នេហ៍ទាំងទ្វេ ដោយមុន ពេលស្លាប់នាងវិធាវី បានផ្ញើរទុកចិញ្ចៀនបញ្ចាំចិត្ត និងសំបុត្រផ្តែផ្តាំ១ច្បាប់ចុងក្រោយដល់ ប៊ុន ធឿន ថា​ពេលនាងស្លាប់ទៅឲ្យ ប៊ុន ធឿន វិលទៅរកការសិក្សាវិញ និងទុកចិញ្ចៀននេះ ឲ្យដល់នារី ដែលបង​ស្រលាញ់​កុំទុក្ខសោកពេក ចំពោះរូបអូន ព្រោះអូនបានលាទៅឆ្ងាយសែនពីបងហើយ លាហើយបងសម្លាញ់៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here