សិប្បកម្មគ្រាប់ស្វាយចន្ទី យីហោ ឡឹង ម៉ានុត ចំការលើ កំពុងពង្រីកទីផ្សារក្នុងរាជធានីភ្នំពេញ និងធ្វើការលក់ ចេញទៅទាំងប្រទេស​ ៦០តោន ក្នុងមួយឆ្នាំៗ

0
333

ភ្នំពេញៈ

ដោយ៖ ហុង ចំណាប់

គ្រាប់ស្វាយចន្ទី ដែលចំអិនរួចហើយ ធ្លាប់តែនាំចូល​ពីប្រទេសជិតខាង ​ក៏ប៉ុន្តែមកដល់ពេលនេះ មានសិប្ប​កម្មគ្រប់ស្វាយចន្ទីចំការលើមួយ បានពង្រីកអាជីវកម្មរបស់ខ្លួន ក្នុងការផលិតគ្រាប់ស្វាយចន្ទីនេះ ឲ្យទៅ​តាម​ស្តង់ដា និងមានការវេចខ្ចប់ដាក់ជាកំប៉ុង ឥឡូវបានចែកចាយបន្តទៅតាមស្តង់ តាមផ្សារនានា ក្នុងរាជ ធានី​ភ្នំពេញ បានរហូតដល់ ២០សាខា។

សិប្បកម្មគ្រាប់ស្វាយចន្ទី យីហោ ឡឹង ម៉ានុត ចំការលើ ខេត្តកំពង់ចាម ដែលផលិតគ្រាប់ស្វាយ​ចន្ទីចំអិន​ហើយ​​​នេះ បង្កើតយូរឆ្នាំមកហើយ រហូតធ្វើឲ្យមានអតិថិជនគាំទ្រច្រើន ដោយសារគុណភាពខ្ពស់ ដូចជាគ្រាប់​ធំៗ ពណ៌ផ្កាឈូក មានរស់ជាតិឆ្ងុយឆ្ងាញ់ មិនចាញ់ផលិតផលនាំចូលពីខាងក្រៅប្រទេសនោះឡើយ។

កញ្ញា ឡឹង ម៉ានុត ម្ចាស់សិប្បកម្មគ្រាប់ស្វាយចន្ទីចំការលើ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៧កន្លងទៅ ការផលិត​កែច្នៃគ្រាប់ស្វាយចន្ទីឆ្អិនហើយ បានធ្វើការលក់ចេញទៅទូទាំងប្រទេស បានបរិមាណប្រមាណ ៦០តោន។ នេះជាកត្តាដែលនាំឲ្យបណ្តាញ បន្តទទួលទិញគ្រាប់ស្វាយចន្ទីនេះ រហូតដល់ជាង២០សាខា បន្ថែមទៀត នៅ​ក្នុង​រាជធានីភ្នំពេញ តាមតំបន់អូរឬស្សី អូរឡាំពិក បឹងកេងកង ទួលគោក រហូតដល់ក្រុងតាខ្មៅ និងសាខា​លក់បន្តរហូតដល់១០ខេត្តក្រុង។ តម្លៃលក់គ្រាប់ស្វាយចន្ទី ក្នុងកំប៉ុងធំ ទម្ងន់កន្លះគីឡូតម្លៃ ៤០០០០រៀល មានកំប៉ុង ៣០០០០រៀល កំប៉ុង ២០០០០រៀល និង ១០០០០រៀល ហើយអតិថិជនអាចរកទិញបាន​ទៅ តាមស្តង់ដែលរៀបរាប់ខាងលើ៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here