មុខរបរលាងម៉ូតូ ជួយផ្គត់ផ្គងដល់ជីវភាពគ្រួសារ ប្រចាំថ្ងៃ

0
587

ខេត្តកណ្តាលៈ

ដោយ៖ ពិនភក្តី

ការងារអ្វីៗ ក៏ដោយ ក៏មានសារៈប្រយោជន៍ដូចៗគ្នា ដែលសុទ្ធសឹងផ្តល់នូវប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់ដល់​ជីវភាពប្រចាំថ្ងៃ ជានិច្ច។

ជាក់ស្តែង លោក តាំង បានចាប់ផ្តើមបើកកន្លែងលាង ម៉ូតូ និងលក់ចាប់ហ៊ួយ ក្នុងសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ជិត១០ឆ្នាំមកហើយ។ មួយឆ្នាំដំបូង ការបម្រើសេវាលាងម៉ូតូ នេះ ពុំសូវមានអតិថិជននោះទេ ព្រោះគ្មានអ្នក​ស្គាល់​ និងក៏ជាកន្លែងថ្មីថ្នោងផងដែរ។ លោក តាំង បានលើកឡើងថា លុះដល់ឆ្នាំបន្តបន្ទាប់ មានអតិថិជនគាំទ្រ​បណ្តើរៗ ដែលចូលមកលាងម៉ូតូច្រើន ដោយតម្លៃលាងម៉ូតូ ១គ្រឿង ២០០០រៀល ហើយក្នុងឆ្នាំបន្តទៀត​លាងម៉ូតូបាន ថ្លៃ៣០០០រៀល។

ឆ្នាំក្រោយៗ មកទៀត កន្លែងលាងម៉ូតូនេះ មានការទទួលស្គាល់ច្រើន ដោយក្នុង១ថ្ងៃខ្លះ អាចទទួលបានចំណូលរហូតដល់ជាង ១០ម៉ឺនក៏មានដែរ។ ខែប្រាំងមិនសូវមានមូយចូល​លាងប៉ុន្មាន​​ទេ ភាគច្រើនរដូវវស្សា ដែលម៉ូតូប្រឡាក់ភក់ បានចូលមកលាង​ហើយក្នុងពេលលាង ១ម៉ូតូមួយ​គ្រឿង​ត្រូវប្រើរយៈពេល ១៥នាទី។ មុខរបរលាងម៉ូតូនេះ អាស្រ័យដោយសារទីតាំងល្អ និងជាផ្ទះខ្លួនឯងផង មិនជួលផ្ទះគេ ទើបអាចទប់ទល់រួច អាចរកចំនេញពីការលាងម៉ូតូនេះ៕

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here