សែលកាត ត្រូវបានទទួលស្គាល់ជានិយោជកដ៏ល្អជាងគេ មួយរូបក្នុងប្រទេសកម្ពុជា

0
20

ភ្នំពេញៈ

ដោយ៖ ពិន​ ភក្ដី

– ពានរង្វាន់និយោជកល្អជាងគេបំផុត ប្រចាំឆ្នាំ ២០១៨ (Cambodia’s Best Employer Brand Awards ២០១៨) ប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែមករា ឆ្នាំ ២០១៨ បានប្រគល់ពានរង្វាន់ជូន​ក្រុមហ៊ុន​សែល​កាត ជានិយោជកដ៏ល្អបំផុត ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៨

កម្មវិធីនេះ ប្រព្រឹត្តទៅនៅទីក្រុងបាងកក កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ ២០១៨ ដោយមានការចូលរួម​ពី​សំណាក់អ្នកដឹកនាំជាន់ខ្ពស់ជាច្រើនពីប្រទេសកម្ពុជា និងប្រទេសថៃ។

លោក ចាន់ វិបុល ជាប្រធានផ្នែកជ្រើសរើសបុគ្គលិក ហើយក៏ជាអ្នកវាយតំលៃស្តង់ដារ គុណភាពធនធាន មនុស្ស របស់ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនផ្សេងទៀតក្នុងគ្រួសារ រ៉ូយ៉ាល់គ្រុប បានអញ្ជើញទៅទទួល​ពាន​​រង្វាន់នេះ ​ជាតំណាងឲ្យក្រុមហ៊ុនសែលកាត។

លោកស្រី Nicky Enriquez នាយកផ្នែកធនធានមនុស្ស របស់ក្រុមហ៊ុនសែលកាត បានថ្លែងថា “នេះជា​កិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលក្រុមហ៊ុនយើង ​ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុន ដ៏ល្អបំផុតមួយក្នុង​ប្រទេស​​កម្ពុជា។ កេរ្តិ៍ឈ្មោះរបស់សែលកាត ជានិយោជកពិតជាមានសារៈសំខាន់ខ្លាំងណាស់។ វាដើរតួនា​ទីយ៉ាង​សំខាន់ក្នុងការទាក់ទាញបុគ្គលិក ជាពិសេសនៅក្នុងទីផ្សារដែលខ្វះខាតធនធានមនុស្សសំខាន់ៗ។ អ្វីដែល​កំពុងជួយជំរុញយើងទៅមុខនោះ គឺការចូលរួមគាំទ្របុគ្គលិករបស់យើង។ យើងមិនដែលបានធ្វើយុទ្ធនា​ការ ឬផ្សព្វផ្សាយជ្រើសរើសបុគ្គលិកខ្នាតធំនោះទេ។ បុគ្គលិករបស់យើងជា អ្នកដែលជួយក្នុងសកម្មភាព​ទាំងនោះ។ ពួកគាត់មានមោទនភាពជាមួយអ្វីដែលពួកគាត់កំពុងធ្វើ។ ពួកគាត់ស្វែង​រកអត្ថន័យ​ជាមួយ​សកម្មភាព​ដែលគាត់ចូលរួម។ ពួកគាត់កសាងមិត្តភាពបានយ៉ាងល្អ និងមាននិរន្តភាព។ ពួកគាត់​ចែក​រំលែក​គំនិត ខិតខំរៀនសូត្របន្ថែម ធ្វើការសំរេចចិត្ត និងរីកចំរើន។ ដោយសារតែពួកគាត់រីករាយ​ជាផ្នែក​មួយ​នៃគ្រួសារសែលកាត ដូច្នេះអ្វីៗដែលពួកគាត់ចែករំលែក​ ជាមួយអ្នកនៅជុំវិញខ្លួនគាត់​ទទួលបានការ​ជឿ​ជាក់ និង មានឥទ្ធិពល។ ជោគជ័យនេះជំរុញយើង អោយរឹតតែខិតខំធ្វើអោយកាន់តែប្រសើរ។ យើង​សូម​ថ្លែងអំណរគុណដល់ អ្នកឧកញ្ញ៉ា គិត ម៉េង និង ឯកឧត្តមឧកញ្ញ៉ា គិត ធាង ព្រមទាំង នាយកប្រត្តិបត្តិ លោក Ian Watson សម្រាប់ការចូលរួមគាំទ្រសកម្មភាពអភិវឌ្ឍន៍របស់យើង។”

ពានរង្វាន់និយោជកល្អបំផុតរបស់កម្ពុជា (Cambodia’s Best Employer Awards)​គឺជាកម្មវិធីដំបូង​បំផុត​ដែលបង្កើតឡើងដោយ Employer Branding Institute ដើម្បីទទួលស្គាល់ក្រុមហ៊ុន​ឬអង្គភាព​ដែលបានបណ្តុះបណ្តាលធនធានមនុស្ស បានយ៉ាងលេចធ្លោជាងគេ។ ដោយមានការគាំទ្រពី Asian Confederation of Businesses ព្រឹត្តិការណ៏ទទួលអ្នកចូលពីសំណាក់ ​អ្នកដឹកនាំអាជីវកម្មរាប់រយនាក់ ពីប្រទេសកម្ពុជានិងប្រទេសថៃ។ ក្រុមហ៊ុនដែលបានទទួលពានរង្វាន់ ដូចគ្នានេះ ដែររួមមានរ៉ួយ៉ាល់គ្រុប និងក្រុមហ៊ុនដែលមានកេរ្តិ៍ល្បីល្បាញពេញពិភពលោកមានដូចជា Coke និង Unilever៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here