ភ្ញៀវក្នុងស្រុកទៅកំសាន្តកោះទ្រង មានការកើនឡើង ក្នុងឱកាសចូលឆ្នាំចិនបីថ្ងៃ (ការសរសេរក្នុងប្រវត្តិ​សាស្ត្រ​ឈ្មោះថា កោះទ្រង ប៉ុន្តែឥឡូវ ប្រជាពលរដ្ឋច្រើនហៅថា កោះទ្រង់)

0
22

ខេត្តក្រចេះ

ដោយ៖ ហុង ចំណាប់

រយៈពេលបីថ្ងៃក្នុងឱកាសចូលឆ្នាំចិន រមណីដ្ឋានទេសចរណ៍ធម្មជាតិកោះទ្រង ឬកោះទ្រុង ក្នុងទឹកដីខេត្តក្រចេះ មានភ្ញៀវ​ក្នុង​ស្រុកចូលមកកំសាន្ត លេងទឹកតាមធ្នេរទន្លេ ដែលមានខ្សាច់សស្អាត យ៉ាងច្រើនកុះករ។

លោក ប៊ុន បាន ប្រធានសហគមទេសចរណ៍ធម្មជាតិ កោះទ្រង ឬកោះទ្រុង ក្នុងទឹកដីខេត្តក្រចេះ មាន​ប្រសាសន៍ថា ចំពោះភ្ញៀវជាតិ(ក្នុងស្រុក) ដែលមកពីឆ្ងាយមានខេត្តកំពង់ចាម ព្រៃវែង តាកែវ កំពង់ស្ពឺ កណ្តាល ចូលមក​កំសាន្តជាលក្ខណៈគ្រួសារ មានការចំអិនអាហារទទួលទាន និងមកងូតទឹកទន្លេតាមធ្នេរ​ខ្សាច់ ដ៏ស្រស់​ស្អាត​នេះ។

លោក ប៊ុន បាន បន្តថា ក្នុងថ្ងៃទី១៥ ខែកុម្ភៈ ថ្ងៃទី១ ចូលឆ្នាំចិន មាន ភ្ញៀវចូលមកកំសាន្ត​ក្នុងកោះទ្រង​ឬកោះទ្រុងនេះ មានភ្ញៀវចំនួន ៧០០នាក់។ ថ្ងៃទី១៦ កើនឡើងដល់ ១២០០​នាក់ និងថ្ងៃ១៧ ថ្ងៃទី​បីភ្ញៀវមានចំនួន ១០០០នាក់ នេះជាតួលេខតាមដានភ្ញៀវដែលចូលមកកំសាន្ត ក្នុងរមណីយដ្ឋាន​ធម្ម​ជាតិមួយនេះ។ ដើម្បីទាក់ទាញភ្ញៀវក្នុងស្រុកចូល​មកកំសាន្ត ក្នុងសហគមន៍នេះ គឺបានណែនាំឲ្យ​មានការ​លក់ដូរ​មានតម្លៃសមរម្យ ថោកជាងរមណីយដ្ឋានដទៃទៀត ក្នុងខេត្ត ដោយបម្រើសេវាកម្មល្អប្រសើរ។

ប្រធានសហគមទេសចរណ៍ធម្មជាតិកោះទ្រងរូបនេះ បាន​បង្ហាញពីក្តីមោទនៈភាព​ ក្នុងការស្វាគមន៍ភ្ញៀវ​ចូលមកកំសាន្ត លើវាលធ្នេរខ្សាច់ដ៏ស្អាត និងនៅមានសេវាកម្ម ក្នុងការជិះកងកំសាន្តលើស្ពានទៀត​ផង ក្រៅពីនោះភ្ញៀវអាចទទួលទានក្រូចថ្លុង ដែលមានរសជាតិផ្អែម ប្រភពដើមលើកោះទ្រ ឬកោះទ្រុង។

លោក ប៊ុន បាន បន្តទៀតថា ឆ្នាំ២០១៨នេះ ភ្ញៀវក្នុងស្រុកចូលមកកំសាន្តមានការ កើនឡើង៧០% នោះ​មិននិយាយទៅដល់ភ្ញៀវបរទេសនោះទេ។ លោកបានធ្វើការណែនាំ ដល់សមា​ជិកសហគមន៍ ក្នុងការ​បម្រើ​សេវាកម្មភ្ញៀវក្នុងការលក់មិនឡើងថ្លៃ  ម្ហូបអាហារ ផ្លែឈើ និងរបស់ដទៃទៀតជាដើម​ ដើម្បីទាក់ទាញភ្ញៀវ​ឲ្យចូលមក​កំ​សាន្ត នៅទីនេះឲ្យបានច្រើនជារៀងរាល់ឆ្នាំ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here