សន្និបាតបូកសរុបការងារបញ្ចប់ ឆ្នាំ២០១៧ របស់អាជ្ញាធរអគ្គិសនីកម្ពុជា

0
98

ភ្នំពេញៈ

ដោយ៖ ឌឹម គឹមហាក់

(១- ដល់ឆ្នាំ២០២០ ភូមិទាំងអស់ទូទាំងកម្ពុជា និងមានអគ្គីសនីប្រើប្រាស់ ពីប្រភពអគ្គិសនី ផ្សេងៗ និង​២- ដល់ឆ្នាំ២០៣០ យ៉ាងហោច ៧០% នៃលំនៅដ្ឋានទាំងអស់ទូទាំងកម្ពុជា និងមាន​អគ្គីសនីដែលមាន​គុណ​​ភាព​​ដូចអគ្គីសនី ពីបណ្តាញជាតិប្រើប្រាស់។ នេះជាប្រសាសន៍លើកឡើងរបស់ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នាឱកាសសន្និបាតបូកសរុបការងារបញ្ចប់ឆ្នាំ២០១៧ របស់អាជ្ញាធរអគ្គិស​នី​​កម្ពុជា នាថ្ងៃទី២៤ ខែមករា នៅសណ្ឋាគារ សូហ្វីតែល។

វិស័យអគ្គិសនីរបស់​ព្រះរាជាណាចក្រកម្ពុជា ត្រូវបានអភិវឌ្ឍន៍ឲ្យរីកចម្រើន​ទៅ​មុខយ៉ាងលឿន ដើម្បីបម្រើ​ប្រជាពលរដ្ឋ និងជម្រុញកំណើនសេដ្ឋកិច្ចជាតិ យ៉ាងមានប្រសិទ្ធភាព។ ជាក់ស្តែង​ លទ្ធផលនៃការខិតខំ​អភិវឌ្ឍន៍​តាម​ផ្នែក នីមួយៗក្នុងវិស័យអគ្គិសនី គិតមកដល់ចុងឆ្នាំ២០១៧ ទាំងការផ្តល់ប្រភពអគ្គិសនី ទាំង​ការ​ផ្តល់​ការ​បន្ថយថ្លៃអគ្គិសនី ទាំងការផ្តល់សេវាចែកចាយអគ្គិសនី ទាំងការភ្ជាប់ចរន្តអគ្គិសនី​ឲ្យអ្នក​ប្រើប្រាស់ និង​ទាំងការបន្ថយថ្លៃអគ្គិសនី មានវឌ្ឍនភាពដ៏លឿនគួរជាទីមោទនៈ។ លទ្ធផលទាំងនេះ បានបញ្ជាក់យ៉ាច្បាស់ថា វិស័យអគ្គិសនីក្នុងព្រះរាជាណាចក្រកម្ពុជា ពិតជាត្រូវបានរៀបចំ​គ្រប់​គ្រងដឹកនាំ​ធ្វើ​​ផែន​​ការ និងជម្រុញការអភិវឌ្ឍបានយ៉ាងត្រឹមត្រូវ និងបានយ៉ាងល្អ ធ្វើឲ្យមានការ​រីក​ចម្រើន​ទៅ​មុខ​យ៉ាង​​ច្រើនក្នុងរយៈពេលជិត ២០ឆ្នាំ ចុងក្រោយនេះ។

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ចក្ខុវិស័យនៃ​កម្មវិ​ធី និងផែនការអភិ​វឌ្ឍន៍ វិស័យអគ្គិសនី របស់​រាជរដ្ឋាភិ​បាលកម្ពុជាគឺ «ឈានទៅសម្រេចឲ្យបានការ​ផ្គត់ផ្គង់​អគ្គិសនី​នីមួយៗ គ្រប់គ្រាន់គ្រប់ទីកន្លែង ប្រកបដោយ ចីរភាព ស្ថិរភាព គុណភាព និងមានថ្លៃ​កាន់​តែទាបទូទាំងព្រះរាជា​ណាចក្រ​កម្ពុជា» ។

ក្នុងចក្ខុវិស័យនេះ រាជរដ្ឋាភិបាលមានគោលបំណង ៤យ៉ាង ដូចខាងក្រោម ៖

១- ​ធ្វើយ៉ាងណាឲ្យព្រះរាជាណាចក្រកម្ពុជា មានប្រភពអគ្គិសនី សម្រាប់ផ្គត់ផ្គង់ឲ្យអ្នកដែលត្រូវ​ការប្រើប្រាស់នៅទូទាំងប្រទេស បានគ្រប់គ្រាន់កុំឲ្យមានការខ្វះខាត ដោយរក្សាបាននូវស្ថិរ​ភាពផ្គត់ផ្គង់ ប្រសិទ្ធភាព សេដ្ឋកិច្ច សន្តិសុខថាមពល និងបទដ្ឋានបរិស្ថាន ។

២-  ធ្វើយ៉ាងណាឲ្យព្រះរាជាណាចក្រកម្ពុជា មានបណ្តាញផ្គត់ផ្គង់អគ្គិសនីគ្រប់កម្រិត គ្របដណ្តប់ គ្រប់ទីកន្លែងទូទាំងប្រទេស ដែលត្រូវការប្រើប្រាស់ ដើម្បីឲ្យអ្នកត្រូវការប្រើប្រាស់គ្រប់ទំហំ គ្រប់ប្រភេទ គ្រប់ទូកន្លែង អាចមានលទ្ធភាពចរន្តអគ្គិសនីពីបណ្តាញនេះ យកថាមពល​អគ្គិស​នីមកប្រើប្រាស់បានដោយគ្រប់គ្រាន់ និងដោយងាយស្រួល។

៣-  ធ្វើយ៉ាងណាឲ្យការផ្គត់ផ្គង់អគ្គិសនី នៅព្រះរាជាណាចក្រកម្ពុជា កាន់តែមានគុណភាព ចីរ​ភាព និងស្ថិរភាពខ្ពស់ទៅគ្មានការអាក់រអួល និងមានសុ​វត្ថិភាព បម្រើជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ និងជម្រុញ​កំណើនសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព ។

៤-  ធ្វើយ៉ាងណាឲ្យថ្លៃអគ្គិសនីដែលផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់គ្រប់ប្រភេទ នៅទូទាំងព្រះរាជាណា ចក្រកម្ពុជា មានថ្លៃកាន់ទាបទៅ ដើម្បី​សម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដល់ការ វិនិយោគ និងដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

ក្នុងរយៈពេលជិត ២០ឆ្នាំ កន្លងមកនេះ យើងទាំងអស់គ្នាបានរួមគ្នាធ្វើកិច្ចការជាច្រើន ដើម្បី​សម្រួលគោលបំណងទាំង ៤ខាងលើនេះ ។ ខ្ញុំនៅចាំបានថានៅឆ្នាំ ២០០៦ លើមូលដ្ឋាននៃការសិក្សារៀប ចំ​ផែនការមេអភិវឌ្ឍវិស័យអគ្គិសនីនៅកម្ពុជា ក្រុមអ្នកសិក្សាក្នុងក្របខណ្ឌគម្រោង ធនាគារពិភពលោក បានធ្វើការសិក្សាកម្លាំង និងល្បឿននៃការអគ្គិសនីរបស់ប្រទេសកម្ពុជា រួចបានផ្តល់អនុសាសន៍ឲ្យរាជរដ្ឋា ភិបាលកំណត់គោលដៅ នៃកម្មវិធីអភិវឌ្ឍនអគ្គិសនីភាវូបនីយកម្ម របស់ព្រះរាជាណាចក្រកម្ពុជាថា ៖ ១- ដល់​​ឆ្នាំ២០២០ ភូមិទំាងអស់ទូទាំងកម្ពុជា និងមានអគ្គិសនីប្រើប្រាស់ពីប្រភពអគ្គិសនីផ្សេងៗ និង២- ដល់ឆ្នាំ២០៣០ យ៉ាងហោច ៧០% នៃលំនៅដ្ឋានទាំងអស់ទូទាំងកម្ពុជា និងមានអគ្គិសនីដែលមានគុណ ភាពដូចអគ្គិសនីពីបណ្តាញជាតិប្រើប្រាស់។ ឥឡូវនេះការអភិវឌ្ឍន៍វិស័យអគ្គិសនីរបស់កម្ពុជា សម្រេច​បាន​​លទ្ធផលលឿនជាង និងល្អជាងការប៉ាន់ស្មានរបស់អ្នកសិក្សាខាងលើ ជាក់ស្តែងក្នុងរយៈពេល ១៥ ឆ្នាំ កន្លងមកនេះ អនុភាពប្រភពអគ្គិសនី ដែលយើងបានធ្វើការអភិវឌ្ឍន៍បានកើនឡើង ១១.៤ដង ធ្វើឲ្យ កម្ពុជាយើងមានប្រភពអគ្គិសនីសម្រាប់ផ្គត់ផ្គង់ ឲ្យការប្រើប្រាស់ទូទាំងប្រទេសគ្រប់គ្រាន់ និងទាន់តាម​កំណើននៃការប្រើប្រាស់។ នៅចុងឆ្នាំ ២០១៧នេះ ការអភិវឌ្ឍន៍បណ្តាញបញ្ជូន អនុស្ថានីយ និង​បណ្តាញ​បញ្ជូនរងនៅកម្ពុជា បានធ្វើឲ្យប្រព័ន្ធបណ្តាញជាតិ អាចភ្ជាប់បញ្ចូលនូវប្រភពអគ្គិសនី ដែលបានអភិវឌ្ឍន៍​ទាំងអស់បញ្ចូលគ្នា អា​ចបញ្ជូនប្រភពអគ្គិសនី ដែលយើងបានអភិវឌ្ឍទាំងនេះ ទៅផ្តល់ឲ្យរាជធានី /​ខេត្ត​ ចំនួន១៩ ដោយផ្ទាល់ តាមរយៈអនុស្ថានីយរបស់បណ្តាញជាតិ ដែលយើងបានសាងសង់នៅតាម បណ្តា​ខេត្តនោះ និងអាចបញ្ជូនបន្ត ជាបណ្តោះអាសន្នតាមខ្សែបញ្ជូនរងទៅ ឲ្យខេត្តជិតខាងចំនួន ៥ខេត្តទៀត ។

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបណ្តាញចែកចាយអគ្គិសនី រួមទាំងការខិតខំភ្ជាប់ចរន្តអគ្គិសនី ឲ្យ​អ្នក​ប្រើ​ប្រាស់អគ្គិសនីគ្រប់ទីកន្លែង បានធ្វើឲ្យការផ្គត់ផ្គង់អគ្គិសនីនៅចុងឆ្នាំ២០១៧ បានគ្របដណ្តប់លើ ភូមិ​ចំនួន ៨១.៦% នៃចំនួនភូមិទាំងអស់ ដែលកម្ពុជាមាន និងបានធ្វើឲ្យលំនៅដ្ឋានរហូតដល់ ៦៨.៦៤% នៃលំនៅដ្ឋានសរុបនៅកម្ពុជា មានអគ្គិសនីប្រើប្រាស់។ ប្រសិនបើយើងគិតតាមល្បឿន នៃការអភិវឌ្ឍ​បណ្តាញ​ផ្គត់ផ្គង់អគ្គិសនីគ្រប់ប្រភេទ ដែលយើងអាចធ្វើបាននៅក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំ កន្លងមកនេះ យើងសង្ឃឹមថា ដល់ចុងឆ្នាំ២០២០ ភូមិទាំងអស់នៅទូទាំងកម្ពុជា មិនត្រឹមតែអាចមាន អគ្គិសនីប្រើប្រាស់​ពីប្រភពអគ្គិសនីផ្សេងៗទេ តែក្នុងនោះ យ៉ាងហោច ៩៨% នៃភូមិទាំងអស់ និងមាន អគ្គិសនីប្រើប្រាស់​ចេញ​​ពីប្រភពអគ្គិសនីរបស់បណ្តាញជាតិ ដែលមាន​ថ្លៃទាបសមរម្យ មានការអនុគ្រោះ​ថ្លៃ មានស្ថិរភាព និងមានគុណភាពទៀតផង។ ចំណែកការភ្ជាប់ចរន្តអគ្គិសនីឲ្យលំនៅដ្ឋានប្រជាពលរដ្ឋវិញ ដែលតាមការ​ប៉ាន់ស្មានរបស់អ្នកសិក្សា គឺរហូតដល់ឆ្នាំ២០៣០ ទើបលំនៅដ្ឋាន ៧០% អាចមាន អគ្គិស​នី​​​​​​​ប្រើប្រាស់​នោះ ឥឡូវនេះតាមស្ថិតិ​របស់អាជ្ញាធរអគ្គិសនីកម្ពុជា យើងឃើញថា នៅចុងឆ្នាំ២០១៧ លំនៅដ្ឋានដែល​បាន​ភ្ជាប់ចរន្តអគ្គិសនីរួចមានចំនួន ៦៨.៦៤% រួចហើយ ជាមួយគ្នានោះ យោងតាមលទ្ធ ផលនៃការចុះ​អង្កេត​របស់ក្រុមសិក្សាក្នុងក្របខណ្ឌ នៃកម្រោងវាយតម្លៃការផ្គត់ផ្គង់អគ្គិសនី នៅកម្ពុជា របស់ធនាគារ​ពិភព​លោកនៅឆ្នាំ២០១៧ ថ្មីៗនេះ ក៏បានទស្សទាយថា មានលំនៅដ្ឋានចំនួន ៧១.៥% បានទទួលការ​ផ្គត់​ផ្គង់​​​អគ្គិសនីរួចហើយ ដូច្នេះប្រសិនបើគិតតាមលទ្ធផលនេះ យើងឃើញថា កម្ពុជាបានសម្រេច​លទ្ធ​ផល​នៃការភ្ជាប់ចរន្តអគ្គិសនី ឲ្យលំនៅដ្ឋានអ្នកប្រើប្រាស់មុខគោលដៅ ប៉ាន់ស្មានរបស់ក្រុមអ្នក សិក្សា​រហូត​ដល់ ១៣ឆ្នាំ។ ប្រសិនបើយើងគិតតាមល្បឿននៃការភ្ជាប់ចរន្តអគ្គិសនី ឲ្យលំនៅដ្ឋានប្រជាពល រដ្ឋ ដែលយើងអាចធ្វើបាននៅក្នុងរយៈពេល ២ ទៅ ៣  ឆ្នាំកន្លងមកនេះវិញ យើងអាចសង្ឃឹមថា នៅឆ្នាំ ២០២០ យ៉ាងហោចណាស់ក៏មានលំនៅដ្ឋានចំនួនជាង ៨៥% ដែរ ដែលអាចនឹងទទួលបានការភ្ជាប់ចរន្ត អគ្គិសនីដើម្បីប្រើប្រាស់ ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here