ចែករំលែកដើម្បីស្នាមញញឹម សែលកាត នាំយកអំណោយបរិច្ចាគទៅកាន់ក្មេងៗ កំព្រានៅស្ទឹងមានជ័យ

0
26

ភ្នំពេញៈ

ដោយ៖ ញ៉ែម សុវត្ថារ៉ូ

សែលកាត បាននាំយកស្នាមញញឹមទៅកាន់ក្មេងៗ កាលពីចុងសប្ដាហ៍កន្លងទៅនេះ ក្នុងសកម្មភាព សប្បុរ​សធម៌ ទៅកាន់អង្គការលើកស្ទួយប្រជាពលរដ្ឋ (People Improvement Organization) នៅស្ទឹង​មាន​​ជ័យ​ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៨។

ក្រុមការងារសែលកាត បានប្រមូលវិភាគទានជាសាធារណៈ តាំងពីមុនបុណ្យណូអែល ដែលរាប់បញ្ចូល ជាផ្នែកមួយនៃកម្មវិធីជួយដល់សហគមន៍របស់ពួកគេ។ សៀវភៅសរសេរ និងសៀវភៅអានរាប់រយក្បាល និងសម្ភារៈសិក្សា សំលៀកបំពាក់ ត្រូវបាននាំយកទៅឲ្យកុមារបង្កភាពភ្ញាក់ផ្អើល ដល់ពួកគេបន្ថែម​ពីលើ​ជំនួយ​សង្គ្រោះផ្សេងៗទៀតទៅដល់អ្នកគ្រប់គ្រងអង្គការផងដែរ។

លោក អៀន វ៉ាត់សុន នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា វាពិតជាល្អខ្លាំងណាស់ ដែលបានឃើញក្រុមការងាររបស់យើង ជាពិសេសគឺក្រុមការងារក្មេងៗ ជំនាន់ក្រោយរបស់យើងជាអ្នក ផ្ចុងផ្ដើមគម្រោងដោយខ្លួនគេផ្ទាល់ ព្រមទាំងធ្វើជាអ្នកសម្របសម្រួលកម្មវិធីសប្បុរសធម៌ ចាប់តាំងពីរដូវ កាលបុណ្យណូអែលដែលជាពេលវេលា ចែករំលែកក្ដីស្រលាញ់ រហូតមកដល់ពេលនេះ។ សូមអរគុណ ដល់​​អ្នកទាំងអស់គ្នា ដែលបានចំណាយពេលវេលាចូលរួមជាមួយយើង នៅថ្ងៃនេះ។

«នេះគ្រាន់តែជាសកម្មភាពសប្បុរសធម៌ មួយក្នុងសកម្មភាពជាច្រើន ដែលក្រុមហ៊ុនសែលកាត អាចផ្តល់ ត្រឡប់ទៅសហគមន៍វិញហើយបង្ហាញថាយើងពិតជាយកចិត្តទុកដាក់ចំពោះសហគមន៍របស់យើង។ក្មួយៗកុមារកំព្រាបានចំណាយពេលវេលាមួយថ្ងៃដ៏រីករាយ ជាមួយក្រុមការងារសែលកាតរបស់យើង ហើយយើងសង្ឃឹមថា នឹងបានជួបពួកគេម្តងទៀតក្នុងពេលឆាប់ៗនេះ »៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here