ត្រាស់បង្គាប់ ព្រះបាទនរោត្តម សីហមុនី ដើម្បីរំសាយដែនជំរកសត្វព្រៃស្នួល និងដែនជំរកសត្វ​ព្រៃ​រនាម​ដូនសំ

0
239

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ

ដែនជំរកសត្វព្រៃស្នួល ស្ថិតនៅខេត្តក្រចេះ និងដែនជំរកសត្វ​ព្រៃ​រនាម​ដូនសំ ស្ថិតនៅខេត្តបន្ទាយមាន​ជ័យ។

បានទ្រង់យល់សេចក្តីបង្គំទូលថ្វាយរបស់ អគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា។

យោងតាមឯកសារ ត្រាស់បង្គាប់ របស់ ព្រះបាទ នរោត្តម សីហមុនី បានចែងក្នុងមាត្រាថា៖

មាត្រា១​ ៖ ត្រូវបានរំសាយដែនជំរកសត្វព្រៃស្នួល ដែលមានផ្ទៃដីចំនួន ៧៥, ០០០ ហិកតា ចេញពីព្រះ​រាជក្រឹត្យ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ដែលបានកំណត់តំបន់ការពារធម្មជាតិ។

មាត្រា២ ៖ ត្រូវបានរំសាយដែនជំរកសត្វព្រៃរនាមដូនសំ ដែលមានផ្ទៃដីចំនួន ៣៩,៩៦១ ហិកតា ចេញពី​ព្រះរាជក្រឹត្យ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០០២ ដែលបានកែសំរួលផ្ទៃដីតំបន់ ដែនជំរកសត្វព្រៃរនាម​ដូនសំ។

មាត្រា៣ ៖ បទបញ្ញត្តិទាំងឡាយណា ដែលផ្ទុយ និងព្រះរាជក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា៤ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវ​ទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្ថលេខា​ តទៅ។

ថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី១៦ ខែកុម្ភៈ​ឆ្នាំ២០១៨ ដោយ ព្រះហស្តលេខា និងព្រះរាជលញ្ឆករ នរោត្តម សីហមុនី

ពរល.១៨០២.១៧៧ បានយកសេចក្តីក្រាបបង្គំទូលថ្វាយ ព្រះមហាក្សត្រ សូមឡាយព្រះហស្តលេខា និង ហត្ថលេខា នាយករដ្ឋមន្ត្រី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងហត្ថលេខា រដ្ឋមន្ត្រី ក្រសួង​បរិស្ថាន សាយ សំអាល់

លេខៈ ២២២ ស.ណ សំណៅដែលមានតម្លៃជាការចែកផ្សាយ ថ្ងៃព្រហស្បតិ៍​ ៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ធ្វើនៅភ្នំពេញ ថ្ងៃទី២២ ខែកុម្ភៈ​ ឆ្នាំ២០១៨ អគ្គលេខាធិការរាជរដ្ឋាភិបាល ហត្ថលេខា សយ សុខា

សូមមើលឯកសារយោងដូចខាងក្រោម៖

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here