អ៊ីភីអេ(EPA)

0
67
 ដោយ៖ ស៊ីដាណារៀប

អ៊ីភីអេ (EPA) គឺជាអាស៊ីតខ្លាញ់ ដែលចាំបាច់ដល់សព៌ាង្គ តែយើងមិនសូវស្កាល់ ឬដឹងពីប្រយោជន៍របស់ វានោះទេ។ តែបើសិនបើដឹងហើយ ក៏ត្រូវតែយកចិត្តទុកដាក់ទទួលទានវាជាប្រចាំផង។
ក ប្រយោជន៍១ ជួយទប់ទល់ ការកកើតរ៉ាឌីកាល់សេរី។
២ ការពារជម្ងឺបេះដូង និងជម្ងឺស្ទះបំពង់ឈាម។
៣ ការពារគ្រប់ឈាម មិនឲ្យចាប់ចូលគ្នា និងរំលាយឈាមកកជាកំណក (coagulation)។
៤ ការពារ និងកាត់បន្ថយជម្ងឺចាញ់។
៥ កាត់បន្ថយជម្ងឺសន្លាក់រ៉ាំរ៉ៃបាន។
៦ ជួយពង្រីកបំពង់ឈាម។
៧ ការពារ និងកាត់បន្ថយអាការៈផ្នែកប្រសាទ។
៨ ការពារជម្ងឺដាច់សរសៃឈាម ក្នុងខួរក្បាល។
៩ ការពារជម្ងឺលើសឈាម។
១០ ទប់ទល់ និងជម្ងឺមហារីក។
១១ ជួយកាត់បន្ថយ ខ្លាញ់នៅក្នុងឈាម។
១២ ជួយកាត់បន្ថយកូលេស្តេរ៉ុល ប្រភេទមិនល្អ និងបង្កើនកូលេស្តេរ៉ុល ប្រភេទល្អជំនួសវិញ។

ខ អាហារដែលមាន អ៊ីភីអេ (EPA)

ត្រីធូណា ត្រីឥន្ទ្រី ត្រីសាបាក់ ត្រីសែលម៉ុន ស៊ុតត្រីសែលម៉ុន អន្ទង់ ត្រីហឺរិង ត្រីម៉ាការ៉ែស ត្រីកន្ទុយលឿង។

គ ប្រសិនបើទទួល អ៊ីភីអេ (EPA) តិចពេក

កើតជម្ងឺចាញ់ផ្សេងៗ សម្ពាធឈាមខ្ពស់ឡើង កូលេស្តេរ៉ុល ប្រភេទមិនល្អកើនឡើង មានខ្លាញ់ក្នុងឈាម ច្រើន ងាយកើតជម្ងឺក្រពះ រឹងសរសៃឈាម។

ឃ ប្រសិនបើទទួល អ៊ីភីអេ (EPA) ច្រើនពេក

ឈាមឈប់ហូរ និងថែមទាំងមិនងាយកកទៀតផង។

ដកស្រង់ចេញពីសៀវភៅ អាហារកម្ចាត់ រ៉ាឌីកាល់សេរី AXIDANT មេក្លោងបង្កជម្ងឺ ធ្វើឲ្យសព៌ាង្គកាយឆាប់ទ្រុឌទ្រោម នៅមានបន្ត។

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here