ស័ង្កសី

0
258
 ដោយ៖ ស៊ីដាណារៀប

១ កម្ចាត់រ៉ាឌីកាល់សេរី។
២ ជួយបង្កើនការលូតលាស់ ដល់រាងកាយ។
៣ ជួយបង្កើន នូវសមត្ថភាព ប្រព័ន្ធការពារជម្ងឺ។
៤ មានទំនាក់ទំនង នឹងការធ្វើការរបស់ប្រព័ន្ធ ការពារ។
៥ ទទួលខុសត្រូវ រឿងទទួលក្លិន និងរសជាតិ។
៦ រួមចំណែកក្នុងការបង្កើត អាំងស៊ុយលីន។
៧ ជួយសម្រួលភាពជា អាស៊ីត ជាក្បុងក្នុងសព៌ាង្គកាយ។
៨ ធ្វើឲ្យខួរក្បាល ធ្វើការមានប្រសិទ្ធិភាពជាងមុន ខួរក្បាលឆ្លាត។
៩ ការពារការជ្រុះសក់។
១០ គ្រប់គ្រងការ ធ្វើការរបស់សាច់ដុំ។
១១ ជួយព្យាបាលជម្ងឺ សន្លាក់។
១២ មានទំនាក់ទំនង និងការបង្កើតប្រូតេអ៊ីន។
១៣ មានទំនាក់ទំនង ក្នុងការបង្កើតកូឡាហ្សែន។
១៤ ជាប់ទាក់ទង នឹងការបឺតស្រូបរបស់កោសិកាផ្សេងៗ និងវីតាមីន A។
១៥ ជួយរក្សាវីតាមីន A ក្នុងកញ្ចក់ប្រសាទភ្នែក។
១៦ ជួយព្យាបាលជម្ងឺមុន។
១៧ ជួយការពាររាងកាយ ពីបរិយាកាស មានជាតិពុលផ្សេងៗ។
១៨ កាត់បន្ថយ គ្រោះថា្នក់ ពីជាតិពុលផ្សេងៗ ដូចជា សំណរ ខេតមីញ៉ូម។
១៩ ជួយក្នុងការសំយោគ DNA និង RNA។
២០ ជួយភ្ជិត មុខដំបៅ។
២១ ជាធាតុផ្សំសំខាន់ របស់អង់ហ្ស៊ីមផ្សេងៗ។
២២ ការពារជម្ងឺឆ្លង។
២៣ ការពារជម្ងឺ អារ និងជួយបង្កើនសមត្ថភាពផ្លូវភេទ។
២៤ បង្កភាពងាយស្រួល នៃចលនាប្រតិបត្តិ គីមី ប្រភេទផ្សេងៗ ក្នុងខ្លួន។
២៥ ធ្វើឲ្យដំបៅឆាប់ជា។
២៦ ជួយរុញឲ្យ កោសិកាថ្មឆាប់លូតលាស់។

ខ អាហារដែលមាន ស័ង្កសី ខ្ពស់

អាហារដែលមានស័ង្កសីខ្ពស់ គឺ គ្រំ គ្រំប៉ោក ងាវ ត្រីឥន្ទ្រី អន្ទង់ ត្រីកាម៉ុង ក្តាម ផ្លើមមាន់ ថ្លើមគោ ថ្លើមជ្រូក សាច់ គោ សាច់ជ្រូក សាច់មាន់ ត្រីសាឌីន ត្រីម៉ាការ៉ែស ពុតត្រឺត្រីសែលម៉ុន ស៊ុតក្រហម តៅហ៊ូ គ្រាប់ស្វាយចន្ទី សណ្តែកជ្រក់ សណ្តែកហេសែលណាត់ ឈីស អាល់ម៉ុន គ្រាប់ល្ពៅ។
គ បរិភោគស័ង្កសី ដែលសព៌ាង្គការត្រូវការ ក្នុងមួយថ្ងៃ
១ បុរស ត្រូវការស័ង្កសី ១៥ mg
២ ស្ត្រី ត្រូវការស័ង្កសី ១២ mg

ឃ ប្រសិនបើទទួលទាន ស័ង្កសី តិចពេក

សព៌ាង្គកាយចុះខ្សោយ ស្បែកខូច សក់ជ្រូក ក្បាល់ទំពែក រឹងសរសៃឈាម រលាកអណ្តាត និងហើមពណ៌ ក្រហម។ មានកន្ទួល បរិវេណស្បែក កើតជម្ងឺ អារ ប្រសិនជាមានដំបៅ និងក្រជា ដំបៅនៅក្នុងមាត់ ខូច ប្រសាទ ទទួលក្លិន និងរសជាតិ រលាកជុំវិញក្រចក ក្រចកមានផ្កា ទុក្ខព្រួយ ងាយរងជម្ងឺផ្តាសាយ។ មិន ងាយលូតលាស់ និងសមត្ថភាពផ្លូវភេទចុះខ្សោយ។

ង ប្រសិនបើទទូលទាន ស័ង្កសី ច្រើនពេក
គឺ ឆាប់ឆេវឆាវ វិលមុខ កើតទុក្ខព្រួយ ងងឹតមុខ ក្អួតយ៉ាងធ្ងន់ធ្ងរ៕

ដកស្រង់ចេញពីសៀវភៅ អាហារកម្ចាត់ រ៉ាឌីកាល់សេរី AXIDANT មេក្លោងបង្កជម្ងឺ ធ្វើឲ្យសព៌ាង្គកាយឆាប់ទ្រុឌទ្រោម នៅមានបន្ត។

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here