សណ្តែកសៀង

0
170
 ដោយ៖ ស៊ីដាណារៀប

សណ្តែកសៀង នៅត្រង់នេះ គឺសំដៅទៅលើគ្រាប់សណ្តែកផ្ទាល់ និងផលិតផល ដែលចម្រាញ់ចេញពី សណ្តែកសៀងផ្សេងៗ មានដូចជា តៅហ៊ូខ្ចី តៅហ៊ូរឹងបន្ទះ ទឹកតៅហ៊ូ ពពុះសណ្តែកជាដើម។

ក ប្រយោជន៍ពី សណ្តែកសៀង

១ ធ្វើឲ្យរាងកាយ លូតលាស់ល្អ ព្រោះមាន ប្រូតេអ៊ីនខ្ពស់ ប្រហែលជា ៤០% អាចជំនួស ប្រូតេអ៊ីន ពីសាច់សត្វបាន ថែមទាំងខ្លាញ់តិច ងាយស្រួលរំលាយទៀតផង។
២ ស្បែកស្រស់ស្អាត ម៉ាំមួន ព្រោះមាន វីតាមីន E ខ្ពស់។
៣ ជាប្រភពផ្តល់ នូវថាមពល ព្រោះមានខ្លាញ់សមល្មមប្រហែល ២០% ហេតុនេះ គួរតែបរិភោគ ក្នុងបរិ មាណសមរម្យ។
៤ កាត់បន្ថយជម្ងឺផ្លូវដង្ហើម ដូចជាជម្ងឺចាញ់ ដង្ហក់ ហឺត។
៥ ជួយកាត់បន្ថយកូលេស្តេរ៉ូល។
៦ កាត់បន្ថយជម្ងឺ លើសឈាម។
៧ ធ្វើឲ្យឆ្អឹង និងធ្មេញរឹងប៉ឹង ព្រោះមានកាល់ស្យូមខ្ពស់។
៨ ជួយបំប៉នខួរក្បាល និងប្រព័ន្ធប្រសាទ ទើបស័ក្តិសម ជាមួយក្មេងៗ ដែលកំពុងលូតលាស់ និងមនុស្សវ័យចំណាស់ ដែលមានបញ្ហាផ្នែកនេះ។
៩ កាត់បន្ថយការប្រឈម និងជម្ងឺទឹកនោមផ្អែម ជម្ងឺបេះដូង ជម្ងឺលើសឈាម។

ខ សារធាតុដែលទទួលបានពី សណ្តែកសៀង

វីតាមីន B វីតាមីន K ប្រូតេអ៊ីន ខ្លាញ់ កាល់ស្យូម ជាតិដែក ម៉ាញេស្យូម ហ្វូស័្វរ ហ្វូលិក ម៉ង់ហ្កាណែស ម៉ូលីបឌីណាំ៕

ដកស្រង់ចេញពីសៀវភៅ អាហារកម្ចាត់ រ៉ាឌីកាល់សេរី AXIDANT មេក្លោងបង្កជម្ងឺ ធ្វើឲ្យសព៌ាង្គកាយឆាប់ទ្រុឌទ្រោម នៅមានបន្ត។

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here