ម៉ង់ហ្កាណែស

0
62

ដោយ៖ ស៊ីដាណារៀប

ម៉ង់ហ្កាណែស ជួយការពារមិនឲ្យ ភ្នាសកោសិកា ធ្វើប្រតិកម្មជាមួយ អុកស៊ីហ្សែន ថែមទាំងជាធាតុផ្សំ របស់អង់ហ្ស៊ីម មួយប្រភេទ ដែលមានតួនាទី ស្ទាក់ចាប់អុកស៊ីហ្សែនសេរីផងដែរ។

ក ប្រយោជន៍

១ ជួយទប់ទល់ការ កកើតរ៉ាឌីកាល់សេរី។
២ មានចំណែកទាក់ទងនឹងគ្រោងសាងរបស់ឆ្អឹង និងធ្វើឲ្យឆ្អឹងរឹងម៉ាំ។
៣ ជាប់ទាក់ទងនឹងការ បញ្ជូនញាណប្រសាទ។
៤ ធ្វើឲ្យឆាប់បាត់ហត់ ពេលធ្វើកិច្ចការធ្ងន់។
៥ ជួយចំនួសថាមពល ដែលចាំបាច់ ដល់រាងកាយ។
៦ ធ្វើឲ្យសមត្ថភាពផ្លូវភេទ ល្អប្រសើរឡើង។
៧ កាត់បន្ថយ កូលេស្តេរ៉ុល ប្រភេទមិនល្អ។
៨ ការពារជម្ងឺបេះដូង។
៩ ជាធាតុផ្សំរបស់អង់ហ្ស៊ីម។
១០ ជួយបង្កើនថាមពល ដល់រាងកាយ។
១១ ការពារមិនឲ្យភ្នាសកោសិកា ធ្វើប្រតិកម្ម ជាមួយអុកស៊ីហ្សែន។
១២ ជួយក្នុងការបឺតស្រូប ប្រូតេអ៊ីន និងបង្កើនប្រូតេអ៊ីន។
១៣ ធ្វើឲ្យការចងចាំបានល្អប្រសើរ។
១៤ ជួយកាត់បន្ថយ ជាតិស្ករ ក្នុងឈាម ដែលមានផលល្អ ដល់អ្នកកើតជម្ងឺទឹកនោមផ្អែម។
១៥ ការពារជម្ងឺពុកឆ្អឹង សម្រាប់មនុស្សចាស់។
១៦ បង្កើនឱកាស ក្នុងការមាន គភ៌សម្រាប់ស្ត្រី។

ខ អាហារដែលមាន ម៉ង់ហ្កាណែស ខ្ពស់

គឺ ខ្តឹម ដូង ដំឡូង សណ្តែកសៀង សណ្តែកក្រហម ផ្លែអាល់ម៉ុន គ្រាប់ស្វាយចន្ទី គ្រាប់ផ្លាឈូករ័ត្ន សណ្តែ កជ្រក់ សណ្តែកវ៉ុលណាត់ តៅហ៊ូ អាវ៉ូខាដូ ល្ង តែ ផ្ទី ផ្លែរ៉ាប៊ើរី ខ្ទិះដូង កន្ទក់ ស្រូវសាលី គ្រំ បាយស ប័រសណ្តែក ថើ្លមសត្វ សារាយសមុទ្ទ នំបុ័ងខាវរ៉ៃ នំបុ័ងហាវើត។

គ បរិមាណ ម៉ង់ហ្កាណែស ដែលសព៌ាង្គកាយ ត្រូវការក្នុងមួយថ្ងៃ

១ ត្រូវការប្រហែល ២ ទៅ ៥ mg

ឃ ប្រសិនបើទទួលទាន ម៉ង់ហ្កាណែស តិចពេក

គឺ ការទ្រទ្រង់ខ្លួនមិនបានល្អ មានកន្ទួលនៅលើស្បែក ឆាប់ប្រេះឆ្អឹង ឆាប់កើតជម្ងឺទឹកនោមផ្អែម ដោយសារតែ អាំងស៊ុយលីន ថយខ្សោយ ងងឹតមុខ វិលមុខ ឈឺតាមគន្លាក់សន្លាក់ផ្សេងៗ បើសិនក្មេងៗ លូតលាស់យឺត ខុសប្រក្រតី ខ្វះការយកចិត្តទុកដាក់លើអ្នកដទៃ មានការលំអៀង និងឆាប់ហត់ ប្រសិនបើ មានដំបៅ មិនងាយជា។

ង ប្រសិនបើទទួលទាន ម៉ង់ហ្កាណែស ច្រើនពេក

គឺនៅមិនទាន់មានរបាយការណ៍ បញ្ជាក់ឲ្យបានច្បាស់លាស់ ពីការទទួលទានម៉ង់ហ្កាណែស ពីអាហារនោះទេ។ ប្រសិនទទួលទានច្រើន ពីអាហារបំប៉ន និងការហិតក្លិន ភាយរបស់ម៉ងហ្កាណែស អាចនឹងកើតមាន អាការៈ ដូចជា សមត្ថភាពផ្លូវភេទចុះខ្សោយ កើតជម្ងឺទុក្ខព្រួយ ការមមើមមាយ ឃើញរូបភាពឆ្ពិនភ្នែក គេងមិនលក់៕

ដកស្រង់ចេញពីសៀវភៅ អាហារកម្ចាត់ រ៉ាឌីកាល់សេរី AXIDANT មេក្លោងបង្កជម្ងឺ ធ្វើឲ្យសព៌ាង្គកាយឆាប់ទ្រុឌទ្រោម នៅមានបន្ត។

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here