ទឹកដោះគោជូរ (Yogurt)

0
72
 ដោយ៖ ស៊ីដាណារៀប

ក ប្រយោជន៍ពី ទឹកដោះគោជូរ

១ ធ្វើឲ្យរាងកាយលូតលាស់ ព្រោះមានប្រូតេអ៊ីន ខ្ពស់។
២ ធ្វើឲ្យឆ្អឹង និងធ្មេញម៉ាំមួន និងស្រស់ស្អាត ព្រោះមានកាល់ស្យូម ខ្ពស់។
៣ ល្អ ដល់ប្រព័ន្ធបន្ទោបង់ ធ្វើការបន្ទោបង់ស្រួល។ អាចកាត់បន្ថយ អាការៈឈឺពោះ ឬសដូងបាតរ៉ាំរ៉ៃ និង មហារីកពោះវៀន បានទៀតផង។
៤ កាត់បន្ថយ អាការៈតប់ប្រមល់បាន។
៥ ជួយបំប៉នឆ្អឹង និងអាចឃាត់ឈាម រដូវមិនឲ្យហូរមកច្រើនពេក ដោយសារតែមានវីតាមីន K ខ្ពស់។
៦ ធ្វើឲ្យស្បែក និងកែវភ្នែកស្រស់ថ្លា ព្រោះវាមានវីតាមីន A ច្រើន។
៧ ជួយស្រោប ការពារក្រពះអាហារ និងពោះវៀន។
៨ ជួយកាត់បន្ថយ អាការៈឈឺពោះ និងអាការៈក្អួតចង្អោរបានល្អ។
៩ កាត់បន្ថយអត្រាប្រឈម នឹងជម្ងឺបំពង់អាហារ និងជម្ងឺខ្វះឈាម ព្រោះវាមានម៉ូលីបឌីណាំ ខ្ពស់។


ខ សារធាតុដែលទទួលបានពី ទឹកដោះគោជូរ
វីតាមីន A វីតាមីន B2 វីតាមីន D វីតាមីន K ប្រូតេអ៊ីន កាល់ស្យូម ម៉ាញេស្យូម ហ្វូស្វ័រ ម៉ូលីមឌីណាំ សូស្យូម៕

ដកស្រង់ចេញពីសៀវភៅ អាហារកម្ចាត់ រ៉ាឌីកាល់សេរី AXIDANT មេក្លោងបង្កជម្ងឺ ធ្វើឲ្យសព៌ាង្គកាយឆាប់ទ្រុឌទ្រោម នៅមានបន្ត។

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here