ជាតិដែក

0
174

ដោយ៖ ស៊ីដាណារៀប

ជាតិដែក ជួយបង្កើតឲ្យរាងកាយមានកម្លាំងទប់ទល់ នឹងជម្ងឺផ្សេងៗទៀត។

ក សារៈប្រយោជន៍ ជាតិដែក

១ ទប់ទល់នឹង រ៉ាឌីកាល់សេរី។២ ជាធាតុផ្សំរបស់ អេម៉ូក្លូប៊ីន ក្នុងគ្រាប់ឈាម។
៣ ការពារជម្ងឺខ្វះឈាម។
៤ ជួយនាំអុកស៊ីហ្សែន ពីសរសៃឈាម ឆ្ពោះទៅសាច់ដុំ។
៥ ជួយបង្កើត ថាមពលដល់រាងកាយ។
៦ បង្កើនភាពរឹងម៉ឹង ដល់សាច់ដុំ។
៧ ជួយបង្កើនអង់ហ្ស៊ីម និងប្រូតេអ៊ីនសំខាន់ផ្សេងៗ។
៨ ជួយបង្កើន ការបង្កើតខួរឆ្អឹង។

ខ អាហារ ដែលមានជាតិដែក ខ្ពស់

សណ្តែកសៀង សណ្តែកដី សណ្តែកហួរឡាន់តៅ សណ្តែកវ៉ុលណាត់ សណ្តែកខៀវ ម្កាក់ខ្មៅ ស្ត្រប៊ើរី គ្រាប់ឈូករ័ត្ន ស៊ីរែល ផ្កាស្ពៃ ប្រ៊កខូលី ផ្លែទំពាំងបាយជូរក្រហម ប៉េងប៉ោះ ផ្ទី ទំពាំងបារាំង ល្ង ផ្លែព្រុន តៅហ៊ូ សណ្តែកជ្រក់ ស៊ុត ថ្លើមមាន់ ផ្លើមគោ ផ្លើមជ្រូក សាច់ជ្រូក សាច់មាន់ សាច់គោ កន្លេះឡង់ សារាយសមុទ្រ ត្រីសែលម៉ុន ត្រីធូណា ត្រីសាឌីន គ្រំឆ្លូត គ្រំប៉ោក ងាវ នំបុ័ងហាវើត ផ្កាខាត់ណា នំបុ័ងស។

គ បរិមាណជាតិដែក ដែលសព៌ាង្គកាយ ត្រូវការក្នុងមួយថ្ងៃ

១ បុរស ត្រូវការជាតិដែក ១០mg
២ ស្ត្រី ត្រូវការជាតិដែក ១២ mg

ឃ ប្រសិនបើទទួល ជាតិដែក តិចពេក

មានជម្ងឺខ្វះឈាម ព្រោះតែគ្រាប់ឈាមក្រហមខ្សោយ ស្រពោន និងរលាយ នៅទីបំផុត មិនមានស្មាធិ រងាញាក់ ឈឺឬចុកពោះ ស្បែកស្លេកស្លាំង មាត់ស្ងួត អណ្តាត និងបរិវេណមាត់ក្រហម ឬឡើងកន្ទួល ឆាប់អស់កម្លាំង គ្មានកម្លាំងកំហែង ញ័របេះដូងពេលធ្វើកិច្ចការ ធុញអាហារ ក្រចកមានផ្កា រឹងសាច់ដុំបរិវេណក និងស្មា រលាកក្រពះរ៉ាំរ៉ៃ ប្រសិនបើកូនក្មេងនឹងលូតលាស់យឺត ជាងក្មេងធម្មតា ប្រសិនជាមនុស្សស្រី កំពុងមានគ៌ភ អាចសម្រាលកូនមុនពេលកំណត់។

ង ប្រសិនបើទទួល ជាតិដែក ច្រើនពេក

ស្បែកមានស្នាមអុជខ្មៅៗ និងមើលទៅស្លេកស្លាំង ក្រចកដៃ និងមាត់ មានព៌ណស្វាយស្លេក សមត្ថភាព ផ្លូវភេទចុះខ្សោយ ដកដង្ហើមខ្លី ឈឺពោះមានឈាមលាយជាមួយលាមក គ្មានកម្លាំងកំហែង។ កើតជម្ងឺអ៊ីម៉ូក្រូមាតូហ្សីស ដែលជាជម្ងឺមួយ បណ្តាលឲ្យកើតជម្ងឺកំណាចផ្សេងៗ ដូចជាជម្ងឺបេះដូង ជម្ងឺ ទឹកនោមផ្អែម ជាដើម។

ដកស្រង់ចេញពីសៀវភៅ អាហារកម្ចាត់ រ៉ាឌីកាល់សេរី AXIDANT មេក្លោងបង្កជម្ងឺ ធ្វើឲ្យសព៌ាង្គកាយឆាប់ទ្រុឌទ្រោម នៅមានបន្ត។

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here