អត្ថបទស្វែងយល់ៈ ពីចំណុចពិសេស នៃសំណង់ប្រាសាទ សំបូរព្រៃគុហ័ (តើហេតុអ្វីបានជាប្រាសាទ ព្រៃគុហ័ ត្រូវបានដាក់បញ្ចូល ទៅក្នុងសម្បត្តិបេតិកភ័ណ្ឌពិភពលោក​ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧?)

0
167
 ខេត្តកំពង់ធំៈ
ដោយ៖ សេង ស៊ីដារ៉ូ

សំណង់ប្រាសាទសំបូរព្រៃគុហ័ កំពុងមានការចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលបានចូលមកទស្សនា នៃប្រសាទបុរាណ្យមួយនេះ ទើបធ្វើឲ្យភ្ញៀវគ្រប់ៗរូប លាន់មាត់កោតសសើរ ពីស្នាដៃបុព្វបុរស ខ្មែរយើង ថា ល្អឥតខ្ជោះ រកគូប្រៀបផ្ទឹមមិនបាន។

ចំពោះអ្នកសិក្សាស្រាវជ្រាវវិញ លើកឡើងថា សំណង់ប្រាសាទបុរាណ្យនេះ មានចំណុចពិសេសច្រើនទៀត ដែលអ្នកបានឃើញ មិនយល់ ដូចជាអ្នកស្រាវជ្រាវនោះឡើយ។

ហេតុអ្វីបានជាប្រាសាទ ព្រៃគុហ័ មានភាពលេចធ្លោ ហើយត្រូវបានដាក់បញ្ចូល ទៅក្នុងសម្បត្តិបេតិកភ័ណ្ឌ ពិភពលោក កាលពីថ្មីៗ កន្លងទៅនេះ?

យោងតាមប្រភពស្រាវជ្រាវ បានឲ្យដឹងថា ប្រាសាទសំបូរព្រៃគុហ័ ជាទីតាំងរាជធានីឥសានបុរៈ មានចំងាយ ២៥ គម ពីទីរួមខេត្តកំពង់ធំ កសាងឡើងនៅក្នុងរាជព្រះឥសានវរ្ម័នទី ១ ចាប់ពីគ.ស ៦១៦ ដល់ ៦៣៥ មានសំណង់ជាង ១០០ ទីតាំង ប៉ុន្តែក្រុមអ្នករៀបចំបានតែ ៣ទីតាំងធំៗ តែប៉ុណ្ណោះ។ ទីតាំង១ មាន ក្រុមយាយព័ន្ធ ក្រុមប្រាសាទតោ និងក្រុមប្រាសាទសំបូរ។ ក្រុមនីមួយៗ មានគូទឹកព័ទ្ធជុំវិញ កំផែងសំណង់ទីក្រុង មានទំនាក់ទំនងផ្ទៃដី និងពិភពឋានសួគ៌ ពិសេស គឺអក្ស័របស់ប្រាសាទ មានប្លង់ការ៉េ អឌ្ឈគោល (៨ជ្រុង) ចំណុចលេចធ្លោ លំអជញ្ចាំង ឥដ្ឋពីខាងក្រៅ ពីបាយអ បុរាណ នៅសត ទី ៧។

ថ្មបាយក្រៀមកំពង់ធំ សតទី ៧ មានជាតិដែកយ៉ាងច្រើន ទើបមានពណ៌ក្រម៉ៅ ស្របតាមធាតុ នៃការរីកមាឌ។ ក្រុមយាយ ព័ន្ធ មានការគោរព អក្ស័ពិតប្រាកដ។ ចំណែកក្រុមប្រាសាទតោវិញ មានបញ្ហាបញ្ជាក់ពីការសាងសង់ លើសក្រុមយាយព័ន្ធ ត្រង់មានអាងទឹក ពីមុខប្រាសាទ មានខឿន ទីតាំងសង់ប្រាសាទ មានសំណង់ប្រកបដោយ បំណិតប្រសព្វ មួយបែប ពីខាងក្នុង ប្រាសាទ គួរសិក្សារៀនសូត្រ ព្រោះដើរមួយជំហ៊ានមុន ពួកអឺរ៉ុបយ៉ាងឆ្ងាយ។ ចំណែកសំណង់ពី ក្រៅលំអមានក្បាច់រចនាឥតខ្ចោះ គួរឲ្យស្ងប់ស្ងែង ព្រោះមើលពីចំងាយវិញ ហាក់មានបី ទៅ ប្រាំថ្នាក់។ ធាតុពិតមានតែ មួយថ្នាក់ប៉ុណ្ណោះ។ សំណង់នៅសំបូរព្រៃគុហ័ ខ្មែរបុរាណ បានចេញបង្ហាញខ្នាតក្បាច់ ដើម្បីបញ្ឆោតភ្នែកអ្នកផង ឲ្យមើល ទៅឃើញប្លែកខុសពីធម្មតា។

ប្រាសាទបុរាណ្យនេះ មានវិធីបង្ហាញគ្រប់មហាទិសទាំង បួន តាមជណ្តើរ កាំជណ្តើរ មានលំអសន្លឹក ជណ្តើរ ហើយដែលសំខាន់នោះ គឺមានតភ្ជាប់ឆ្មាំពិសេស ដែលនឹកស្មានមិនដល់ ចំណែកមាត់ទ្វាទិសខាងកើត បានជួសជុល នៅសម័យអាណានិគម បារាំង។ ចំណែកទ្វាបញ្ឆោតទាំងបី មានបំពាក់សសរផ្តោតទ្រហោជាង រីឯសសរពេជ្រ ទ្រផ្តែរប្រាសាទ អំពី ថ្មភក់ មានភាពរស់រវើក ហាក់ទើបនឹងកសាងហើយ នាពេលបច្ចុប្បន្ននេះអញ្ជឹង។

ចំណែកកំផែងក្រុមសំណង់នេះ មានបច្ចេកទេសសាមញ្ញា មែនទែន ប៉ុន្តែរំលឹកបន្ទាត់ផ្តេកលើផែនដី និងបន្ទាត់បញ្ឈរជាទស្សនៈ ខ្មែរផ្ទាល់ និងអំបូរទៅដោយសត្វ ឆ្អឹងខ្នង ទ្រាបទៅនឹងផ្ទៃដី ហើយឆ្អឹងខ្នងមនុស្សត្រង់ទៅលើ។ មួយចំណុចទៀត សំណង់ទាំងបីជ្រុងស្មើនឹងធាតុ ប្រាសាទប្រាំបីជ្រុង ហើយធាតុទាំងប្រាំបី មានដូចជា ទឹក ដី ភ្លើង ខ្យល់ ពន្លឺព្រះអាទិត្យ ព្រះច័ន្ទ សូរស្ទព័ និងអាត្ម័ន។
ការរៀបរាប់មិនសិនបានក្បោះក្បាយប៉ុន្មាននោះទេ គួរតែសិស្យ និស្សិត និងប្រជាពលរដ្ឋ នាំគ្នាទៅទស្សនា ឬធ្វើការសិក្សា ដោយផ្ទល់ភ្នែក ខ្លួនឯង ទើបជាការប្រសើរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here