អត្ថបទស្វែងយល់ៈ ពិធីមង្គលការ ដែលទាក់ទង និងប្រវត្តិព្រះថោង តោងស្បៃ នាងនាគ

0
89
 ភ្នំពេញៈ
ដោយ៖ សេង ស៊ីដារ៉ូ

ពិធីមង្គលការ ក្នុងសង្គមខ្មែរ មានទំនៀមទម្លាប់ប្រពៃណី ដ៏យូរលង់ណាស់មកហើយ និងមានប្រវត្តិសាវតា ទាក់ទិន នៃការកកើតទឹកដីដំបូង របស់ស្តេចខ្មែរ គឺព្រះបាទហ៊ុនទៀន និងព្រះនាងលីវយី ឬកូនព្រះច័ន្ធ និងកូននាគ។ ដូច្នេះទើបសារព័ត៌មានក្រុងលង្វែក លើកយកមកបង្ហាញតែមួយជ្រុង ពីអត្តន័យ នៃពិធីព្រះថោង តោងស្បៃ នាងនាគ ក្នុងចំណោមពិធីជាច្រើនទៀត ក្នុងពិធីមង្គលការនេះ។

កំណើតនៃពិធីមង្គលការនេះ មានរយៈពេល៣ថ្ងៃ ៣យប់ ដែលចាស់ៗ ពីមុនធ្លាប់អនុវត្តន៍រួចមកហើយ តែក្រោយៗ មកទៀត ពិធីនេះ ត្រូវបានកាត់បន្ថយពេលវេលា មកនៅត្រឹម ១ថ្ងៃមួយយប់តែប៉ុណ្ណោះ។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាស៍ ក្នុងឱកាសរៀបអាពាហ៍ ពិពាហ៍ នៅកោះពេជ្រថ្មីៗ នេះថា ពិធីមង្គលការរបស់ខ្មែរយើង ពុំអាចចាត់ទុកថា ជាការលេងសើចបានទេ ព្រោះក្នុងពិធីនីមួយៗ គឺសុទ្ធតែមានអត្ថន័យ និងខ្លឹមសារទាំងអស់។ លោកស្រី បានបន្តទៀតថាប្រទេសនីមួយៗ មានទំនៀមទម្លាប់ខុសៗ គ្នា ដូចជាឥណ្ឌាប្រពៃណី ស្ត្រីតោងស្បៃ បុរស ផ្ទុយស្រឡះពីប្រពៃណីខ្មែរ ប៉ុន្តែប្រទេសយើង បានតម្រូវឲ្យបុរស តោងស្បៃ កូនក្រមុំ។

ប្រវត្តិសាស្ត្រ នាសម័យ ព្រះបាទហ៊ុនទៀន និងព្រះនាងលីវយី នៅមានការប្រទាំងប្រទើសគ្នា ព្រោះហេតុផលថា តម្រូវឲ្យកូនកំលោះព្រះបាទហ៊ុនទៀន ដែលជាជនជាតិឥណ្ឌា មកតោងស្បៃស្ត្រី គឺព្រះនាងលីវយី ក្នុងពេលមង្គលការនោះ តើមានអ្វីកើតឡើងបើព្រះបាទហ៊ុនទៀន មកតោងស្បៃ ព្រះនាងលីវយី ហើយច្បាប់ទម្លាប់របស់ប្រទេសឥណ្ឌា គឺស្ត្រីត្រូវមកតោងស្បៃ បុរស ដែលជាប្រពៃណីមួយរបស់ឥណ្ឌា សួរថា តើអាចបត់បែនទៅតាមប្រពៃណីរបស់ខ្មែរបាន ដែរឬទេ ?

រហូតមកដល់សម័យកាលនេះ យុវជនរបស់ខ្មែរយើង ក៏ត្រូវតែស្វែងយល់ពីអត្ថន័យ ពិពីមង្គលការនេះ ដោយគិតទៅដល់ទំនៀមទម្លាប់ប្រពៃណី ក្នុងពិធីនីមួយៗ មានដូចជាធ្វើធ្មេញ បៀមល័ក្ខ សម្អាតធ្មេញ ម្យ៉ាងទៀតស្ត្រីជាអំបូរនាគ មានពិសដែលត្រូវតែសម្អាត បន្សាបពិសធ្មេញ។ ក្នុងពិធីបុកល័ក្ខ ដែលសុទ្ធសឹងតែទាក់ទងទៅដល់ ប្រវត្តិព្រះតោងនាងនាគ ដោយព្រះថោង គឺចាត់ទុកជា ព្រះបាទហ៊ុនទៀន ស្តេចអាណាចក្រពីដំបូង។ ដោយព្រះថោង ជាអំបូរមនុស្ស ជនជាតិឥណ្ឌា បានរៀបការជាមួយ ព្រះនាងលីវយី ត្រូវតែធ្វើតាម ទំនៀមទម្លាប់ខ្មែរ គឺត្រូវតែតោងស្បៃនាងនាគ។ ផ្ទុយមកវិញ ទំនៀមទម្លាប់ឥណ្ឌាច្រើនរៀបការ នៅពេលយប់ខុស ពីខ្មែរយើង ដែលរៀបការពេលថ្ងៃ និងម្យ៉ាងទៀត ការគោរពជំនឿរបស់ខ្មែរយើង គឺប្រើប្រាស់ទឹកមន្ត សម្រាប់ប្រោសព្រំ ចំណែកឥណ្ឌានិយមឧទិសប្រើភ្លើង ខុសពីទំនៀមទម្លាប់ខ្មែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here