ទំនាក់ទំនង កម្ពុជាប្រជាធិបតេយ្យ ជាមួយវៀតណាម និងថៃ កាន់តែអាក្រក់ ជាហេតុបណ្ដាល ឱ្យមានការប៉ះទង្គិចគ្នាតាមព្រំដែន និងនៅពាក់កណ្ដាលឆ្នាំ ១៩៧៨ កងកម្លាំងវៀតណាម បានលុកលុយកម្ពុជា

0
9
 ដោយ៖ សេង ស៊ីដារ៉ូ

រដ្ឋាភិបាលថ្មី បានតម្រង់ទៅរកការបង្កើត រចនាសម្ព័ន្ធសង្គមកម្ពុជា ឡើងវិញទាំងស្រុង។ កម្អែលសង្គមចាស់ ត្រូវបានលុបបំបាត់ព្រមទាំងសាសនា ជាពិសេសព្រះពុទ្ធសាសនា និងសាសនាកាតូលិក ត្រូវបាន គាបសង្កត់។ កសិកម្មបានក្លាយជាសមូហភាព និងផ្នែកឧស្សាហកម្មសំខាន់ៗ ត្រូវបានបោះបង់ចោល ឬក៏ជំនួសមកវិញ ក្រោមការគ្រប់គ្រងរបស់រដ្ឋ។ កម្ពុជាមិនមានរូបិយវត្ថុ ឬក៏ប្រព័ន្ធធនាគារឡើយ។

ទំនាក់ទំនងរបស់កម្ពុជាប្រជាធិបតេយ្យជាមួយវៀតណាម និងថៃ កាន់តែអាក្រក់ឡើងៗ ជាហេតុបណ្ដាល ឱ្យមានការប៉ះទង្គិចគ្នាតាមព្រំដែន បូករួមទាំងការខុសគ្នាខាងមនោគមវិជ្ជាផងនោះ។ កាលណោះ ពួកអ្នកកុម្មុយនិស្ត ប.ក.ក.ជាតិនិយមដ៏កាចសាហាវ បានបន្សុទ្ធកម្មពួកសមាជិកខ្លួន ភាគច្រើនដែលធ្លាប់បានរស់នៅវៀតណាម។

កម្ពុជាប្រជាធិបតេយ្យ បានបង្កើតចំណងជិតស្និទ ជាមួយសាធារណរដ្ឋប្រជាមានិតចិន ហើយការប៉ះទង្គិចកម្ពុជា-វៀតណាម បានក្លាយជាផ្នែកនៃបដិវាទកម្មចិន-សូវៀត ដែលមានមូស្គូ នៅពីក្រោយខ្នង វៀតណាម។ ការប៉ះទង្គិចគ្នាតាមព្រំដែនកាន់តែ អាក្រក់ឡើងៗនៅពេលដែលកងទ័ព កម្ពុជា ប្រជាធិបតេយ្យ បានវាយប្រហារភូមិនានា នៅវៀតណាម។ របបនេះ បានផ្ដាច់ទំនាក់ទំនងជាមួយ ហាណូយនៅខែ ធ្នូ ១៩៧៧ ប្រឆាំងនឹងការប៉ុនប៉ងរបស់ វៀតណាម ដែលបានលើកឡើងថា ចង់បង្កើតសហព័ន្ធឥណ្ឌូចិន។ នៅពាក់កណ្ដាលឆ្នាំ ១៩៧៨ កងកម្លាំងវៀតណាម បានលុកលុយកម្ពុជា កំពុងរុលចូលមកប្រហែល ៤៨ គម មុនពេលចូលរដូវវស្សា។

ដកស្រង់ចេញពី ប្រវត្តិសាស្ត្រខ្មែរ – វិគីភីឌា ប្រវត្តិសាស្ត្រខ្មែរ
Translate this pageរបាកាល • Portalicon តោរណៈកម្ពុជា • ម • ព • ក. ក្រុមមនុស្សដែលកំពុងរស់នៅទូទាំងប្រទេសកម្ពុជានាពេលសព្វថ្ងៃនេះ …
‎១ បុរេប្រវត្តិសាស្ត្រ និង … • ‎២ នគរវ្នំ រឺ ហ៊្វូណាន

LEAVE A REPLY

Please enter your comment!
Please enter your name here