តាមសន្ធិសញ្ញា ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩០៧ រដ្ឋាភិបាលសៀម ប្រគល់ខេ្តទាំង៣ ឲ្យបារាំង ដូចជា ខេត្តបាត់ដំបង ខេត្តសៀមរាប និងស៊ីសូផុន ប៉ុន្តែបារាំង ត្រូវឲ្យជាថ្នូរទៅសៀមវិញ នូវដែនដីដាន់សៃ(Dan – sai) និងត្រាត (ខេត្តទាំងបីខាងលើ បារាំងប្រគល់មកឲ្យខ្មែរវិញ)

0
28

 

ដោយ៖ សេង ស៊ីដារ៉ូ

ព្រះបាទនរោត្ដម ទ្រង់បានសោយទិវង្គត នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ១៩០៤ វេលាម៉ោង ៣ល្ងាច។ ព្រះអង្គទ្រង់មានមរណនាមថា សុវណ្ណកោដ្ឋ។ នៅថ្ងៃដដែលនោះ វេលាម៉ោង ៣ និង ២០នាទីល្ងាច ក្រុមប្រឹក្សារាជបល្ល័ង្ក បានបើកសម័យប្រជុំក្រោមអធិបតីភាព នៃលោក រេស៊ីដង់ ស៊ុបប៉េរីយ័រ ដើម្បីជ្រើសរើសព្រះមហាក្សត្រថ្មី ទៅតាមប្រពៃណីខ្មែរ។ ដោយព្រះបាទនរោត្ដម ពុំសូវស្និទ្ធស្នាលនឹងបារាំង ព្រះរាជបុត្រ របស់ព្រះអង្គពុំត្រូវបានជ្រើសរើស ឲ្យឡើងសោយរាជ្យស្នងបិតាទេ។ ពេលនោះ ក្រុមប្រឹក្សារាជបល្ល័ង្ក ដែលមាន រេស៊ីដង់ស៊ុបប៉េរីយ័រ ជាអធិបតីនោះ បានសម្រេចជ្រើសរើស ព្រះមហាឧបរាជស៊ីសុវត្ថិ ជាព្រះ អនុជ ព្រះបាទនរោត្ដម ឲ្យឡើងសោយរាជ្យ។

លុះបានឡើងសោយរាជ្យភ្លាម ព្រះអង្គបានប្រកាស ឲ្យប្រើព្រះរាជបញ្ញត្តិ ថ្ងៃទី២១ ខែឧសភា ឆ្នាំ ១៩០៤ ដែលបញ្ជា ឲ្យលុបចោលការធ្វើទុក្ខបុកម្នេញ លើរាងកាយ នៃជនមានទោស និងជនជាប់ចោទ។
នៅឆ្នាំក្រោយ ព្រះទ្រង់បានបញ្ញត្តិ ឲ្យលុបចោល នូវកំនាន់ខេត្ត (ទទួលបន្ទុកខេត្ត) និងសេនា(រដ្ឋមន្ត្រីទី១) រួចត្រូវដាក់ជូនទៅលោក រេស៊ីដង់ ពិនិត្យទៀត (រាជបញ្ញត្តិថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩០៥)។
គួរគប្បីជ្រាបថា នៅមុននេះ ទឹកដីប្រទេសកម្ពុជា ទាំងមូលត្រូវបែងចែកជាមណ្ឌលរដ្ឋបាលធំៗ ប្រាំ តាមចំនួនរដ្ឋមន្ត្រីទាំងប្រាំ ដែលត្រូវគ្រប់គ្រងមណ្ឌលនីមួយៗ ហើយមានងារជាកំនាន់ខេត្ត។

ចំពោះទឹកដី ដែលត្រូវបាត់បង់ទៅក្នុងដៃសៀមនោះ គេដឹងថាក្នុង ឆ្នាំ១៩០៤ ប៉ុន្មានខែក្រោយ ដែលព្រះបាទស៊ីសុវត្ថិ បានឡើងសោយរាជ្យ ប្រទេសសៀមបានបង្វិលទៅ ឲ្យបារាំង ហើយបារាំង បានបង្វិលទៅឲ្យ ព្រះអង្គវិញ នូវខេត្តត្រាត កោះកុង ម្លូព្រៃ និងទន្លេរពៅ។ នៅពេលជាមួយគ្នានោះ ខេត្តស្ទឹងត្រែង និងស្រុកសៀមប៉ាង ក៏ត្រូវហូតពីប្រទេសឡាវ ហើយប្រគល់មកឲ្យព្រះរាជាខ្មែរវិញផងដែរ។
តាមសន្ធិសញ្ញាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩០៧ រដ្ឋាភិបាលសៀមបានប្រគល់ ឲ្យបារាំងវិញ នូវខេត្តបាត់ដំបង ខេត្តសៀមរាប និងស៊ីសូផុន។ ប៉ុន្តែបារាំង ត្រូវឲ្យជាថ្នូរទៅវិញ នូវដែនដីដាន់សៃ(Dan – sai) និងត្រាត។ ខេត្តទាំងបីខាងលើ បារាំងប្រគល់មកឲ្យខ្មែរវិញ។ ទាំងនេះជាជោគជ័យមួយ នៃនយោបាយបារាំង នៅប្រទេសកម្ពុជា ដែលមានចារឹកទុកជាអនុស្សាវរីយ៍ នៅត្រង់ភាគខាងត្បូងវត្តភ្នំដូនពេញសព្វថ្ងៃ។ប្រវត្តិសាស្ត្រខ្មែរ – វិគីភីឌា  Translate this page
ទំព័រក្នុងចំណាត់ថ្នាក់ក្រុម “ប្រវត្តិសាស្ត្រខ្មែរ”. ទំព័រចំនួន៣៧ក្នុងចំណោមទំព័រសរុប ៣៧ …
You’ve visited this page 3 times. Last visit: 5/24/17

 

 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here