គេប៉ាន់ស្មាន អត្រាមរណៈ ឆ្នាំ ១៩៧៥ និង ១៩៧៩ ថា មានចាប់ពី ១ ដល់ ៣ លាន នាក់ និងការប៉ាន់ស្មានប្រជាពលរដ្ឋខ្មែ នៅសល់ ៧,៣ លាន នាក់ ចំពោះ សេអ៊ីអា (CIA) បានប៉ាន់ស្មានថា ៥០០០០–១០០០០០ នាក់ សម្លាប់ដោយការបន្សុទ្ធកម្មតែមួយគត់ដោយរដ្ឋ និង ១,៥ លាន នាក់ (ពីចន្លោះ ១,២ ដល់១,៨ លាននាក់) សម្លាប់ដោយពួកខ្មែរក្រហម

0
31
 ដោយ៖សេង ស៊ីដារ៉ូ

ជីវិតក្នុង ‘របបកម្ពុជាប្រជាធិបតេយ្យ’ តឹងតែង ដាច់ខាត ហើយ និងកាចសាហាវ ឃោរឃៅ។ តំបន់មួយចំនួននៃប្រទេស ប្រជាជនត្រូវបានគេកៀងគរ និងយកទៅសម្លាប់ចោល ដោយសារតែការនិយាយ ភាសាបរទេស ពាក់វ៉ែនតា (ស្នងភ្នែក) រកអាហារហូបចុក និងសូម្បីតែការយំសោក ចំពោះសពអ្នកជាទីស្រលាញ់ ក៏ដោយ។ អតីតអ្នកជំនួញ និងអ្នករដ្ឋការ ត្រូវបានដេញតាមចាប់ខ្លួន និងសម្លាប់រួមគ្នា ជាមួយក្រុមគ្រួសាររបស់ពួកគេទាំងអស់ ពួកខ្មែរក្រហមភ័យខ្លាច ដោយសារពួកគេគិតថា ពួកអ្នកទាំងនោះ អាចនឹងដឹកនាំឲ្យមានការប្រឆាំងនឹងរបបរបស់ខ្លួន។ ពួកអ្នកស្មោះស្ម័គ្រនឹង ខ្មែរក្រហមមួយចំនួនតូច ក៏ត្រូវបានគេកាប់សម្លាប់ ដោយសារតែរកមិនឃើញ អ្នកប្រឆាំងបដិវត្តន៍ បានគ្រប់ចំនួន យកទៅប្រហារជីវិត។

ការប៉ាន់ស្មានចំនួនអ្នកស្លាប់ពិតប្រាកដរវាង ឆ្នាំ ១៩៧៥ និង ១៩៧៩ អាចយកជាការបាន ប៉ុន្តែប្រហែលជារាប់រយពាន់នាក់ ក្នុងចំណោមនោះ ត្រូវបានគេយកទៅសម្លាប់។ មនុស្សរាប់រយពាន់នាក់ បានស្លាប់ដោយសារតែការអត់ឃ្លាន និង ជំងឺ (ទាំងក្រោមការដឹកនាំ របស់បក្សកម្មុយនិស្តកម្ពុជា និងកំឡុងការ លុកលុយឈ្លានពាន របស់វៀតណាមនៅឆ្នាំ១៩៧៨)។

ការប៉ាន់ប្រមាណ នៃអត្រាមរណៈមួយចំនួន ថាមានចាប់ពី ១ ដល់ ៣ លាន នាក់ ឆ្នាំ ១៩៧៥ និងគេប៉ាន់ស្មានថាប្រជាជននៅសល់ ៧,៣ លាន នាក់។

របាយការណ៍ សេអ៊ីអា (CIA) បានប៉ាន់ស្មានថា ៥០០០០–១០០០០០ នាក់ ត្រូវបានសម្លាប់ដោយការបន្សុទ្ធកម្ម តែមួយគត់ដោយរដ្ឋ និង ១,៥ លាន នាក់ (ពីចន្លោះ ១,២ ដល់១,៨ លាននាក់) ត្រូវបានសម្លាប់ដោយពួកខ្មែរក្រហមពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩។[៧០]

ដកស្រង់ចេញពី ប្រវត្តិសាស្ត្រខ្មែរ – វិគីភីឌាប្រវត្តិសាស្ត្រខ្មែរ
Translate this pageរបាកាល • Portal icon តោរណៈកម្ពុជា • ម • ព • ក. ក្រុមមនុស្សដែលកំពុងរស់នៅទូទាំងប្រទេសកម្ពុជានាពេលសព្វថ្ងៃនេះ …
‎១ បុរេប្រវត្តិសាស្ត្រ និង … • ‎២ នគរវ្នំ រឺ ហ៊្វូណាន

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here