ខ្មែរបានក្លាយជាកូនអុកមួយ ស្ថិតក្នុងការដណ្ដើមអំណាចគ្នា រវាងប្រទេសជិតខាងទាំងពីរ ដែលកំពុងតែ មាន ឥទ្ធិពល គឺ សៀម និងយួន ហើយយួន បានតាំងទីលំនៅ លើតំបន់ដីសណ្ដទន្លេមេគង្គ ​ហើយទាមទារសិទ្ធិជាម្ចាស់ទឹកដីខ្មែរតែម្តង នៅចុងសតវត្សទី ១៧ ១៨ និង១៩

0
7

ដោយ៖ សេង ស៊ីដារ៉ូ

សតវត្សទី១៥ ដល់ ទី១៩ គឺជាសម័យកាលនៃការធ្លាក់ចុះ និង បាត់បង់ទឹកដីជាបន្តបន្ទាប់។ នៅឆ្នាំ ១៤៣១ កម្ពុជាបានក្លាយជាប្រទេសចំណុះសៀម។[៣៩] កម្ពុជាបានសម្បូរសប្បាយមួយរយៈពេលខ្លីដោយសារភាពរុងរឿងកំឡុងសតវត្សទី១៦ ពីព្រោះតែស្ដេច ប៉ុន្មានអង្គបានសាងរាជធានី នៅតំបន់ប៉ែក អាគ្នេយ៍ នៃទន្លេសាប តាមដងទន្លេធំ បានជំរុញឱ្យមានការដោះដូរពាណិជ្ជកម្ម ជាមួយ និងប៉ែកផ្សេងៗ នៃអាស៊ី។ ដែលនៅពេលនោះពួកអ្នកផ្សងព្រេង និងសាសនាទូតអេស្ប៉ាញ និងព័រទុយហ្កាល់ បានមកទស្សនាប្រទេសនេះ លើកដំបូង។ ក៏ប៉ុន្តែការយករាជធានីថ្មី នៅលង្វែកជារបស់សៀម នៅឆ្នាំ ១៥៩៤ បានបង្ហាញឱ្យឃើញនូវដំណាក់កាលធ្លាក់ចុះ នៃជោគវាសនារបស់ប្រទេសខ្មែរ។

ខ្មែរបានក្លាយជាកូនអុកមួយ ស្ថិតក្នុងការដណ្ដើមអំណាចគ្នា រវាងប្រទេសជិតខាងទាំងពីរដែលកំពុងតែមាន ឥទ្ធិពល គឺ សៀម និង យួន។ កម្ពុជា ក៏បានធ្លាក់ក្រោមអាណាព្យាបាលសៀម។ ការតាំងទីលំនៅ របស់យួន នៅលើតំបន់ដីសណ្ដទន្លេមេគង្គ បាននាំឲ្យមានការបញ្ចូលតំបន់នេះ នៅចុងសតវត្សទី ១៧ ជាទឹកដីរបស់យួន។ ចាប់ពីសតវត្សទី១៧មក ពេលនោះ អធិរាជាណាចក្រមួយនេះ ត្រូវបានបង្កើតឡើង នៅអណ្ណាមខាងកើត (វៀតណាម) និងបានចម្រើនលូតលាស់ចាប់ពីត្រង់នោះមក ហើយបានដាក់សំពាធ មកលើប្រព័ន្ធ នយោបាយកម្ពុជា ដូចគ្នានោះដែរ អណ្ណាមបានទាមទារសួយសារអាករពីខ្មែរ។[៤០]

យួនបានប្រើយុទ្ធសាស្ត្រមួយស្រដៀង ទៅនឹងពួកធម្មយាត្រា និងពួកនិគមជនអាមេរិកខាងជើង គឺ តាំងលំនៅ ហើយទាមទារសិទ្ធិជាម្ចាស់ទឹកដី។ នៅចុងសតវត្សទី១៨ យួនបានសញ្ជ័យបានកូសាំងស៊ីន ដែលកាលពីមុនជាទឹកដីរបស់ខ្មែរ។ នៅភាគខាងលិច ខ្មែរបានបាត់បង់ខេត្តនានា ទៅឱ្យសៀម។[៤១]

ការរំលោភទន្ទ្រានរបស់បរទេសបានបន្ត រហូតដល់ពាក់កណ្ដាលទីមួយ នៃសតវត្សទី ១៩។ ការឈ្លានពាន ដ៏ជោគជ័យរបស់យួន បានគូសកំណត់ព្រំដែនបន្ថែម ចំពោះអាណាព្យាបាលភាពរបស់សៀម ក្នុងប្រទេសខ្មែរ និងបានបង្ខំឲ្យព្រះរាជាណាចក្រនេះ ឱ្យស្ថិតក្រោមអធិរាជ្យពេញទីរបស់យួន។ ឆ្នាំ ១៨០៧ មានការបង្កើតអាណាព្យាបាល របស់យួនរួមគ្នាលើទឹកដីខ្មែរ។

នៅសតវត្សទី១៩ រាជធានីនៃដែនអាណាព្យាបាលនេះ គឺស្ថិតនៅឧដុង្គ។ នៅឆ្នាំ ១៨៤០/១៨៤១ មានការបះបោលឡើងប្រឆាំង នឹងការត្រួតត្រារបស់យួន នៅកម្ពុជាដែលធ្វើឱ្យមានកិច្ចព្រមព្រៀងយួន-សៀម តាមរយៈកិច្ចព្រមព្រៀងនេះ ប្រទេសខ្មែរត្រូវស្ថិតក្រោមការគ្រប់គ្រងរួមគ្នា ដោយប្រទេសជិតខាងទាំងពីរ។

រជ្ជកាលនៃព្រះបាទអង្គឌួង តាមមើលទៅ ជាសម័យកាល នៃសន្តិភាព និងវិបុលភាពគ្រាន់បើដែរ។ ដើម្បីតស៊ូនឹងឥទ្ធិពលសៀម និង យួន ឆ្នាំ ១៨៥៤ ព្រះបាទអង្គឌួងបានដាក់សំណើ រកការការពារពីអធិរាជបារាំង ណាប៉ូឡេអុងទី៣ ប៉ុន្តែក៏ធ្លាប់មានជំនួប ព្រះអង្គនឹងពួកបារាំងនៅឆ្នាំ ១៨៥៦ ដែរ តែនៅតែមិនបានសម្រេច ដោយសារតែក្នុងរាជវាំង មានពួកអ្នកឃ្លាំមើលពីសៀម។

ព្រះបាទនរោត្តម ដែលបានឡើងសោយរាជ្យបន្តនៅឆ្នាំ ១៨៥៩ បានផ្លាស់រាជធានីទៅកាន់ភ្នំពេញវិញ៕[៤២]

ដកស្រង់ចេញពី ប្រវត្តិសាស្ត្រខ្មែរ – វិគីភីឌា https://km.wikipedia.org/wiki/ ប្រវត្តិសាស្ត្រខ្មែរ
Translate this pageរបាកាល • Portal icon តោរណៈកម្ពុជា • ម • ព • ក. ក្រុមមនុស្សដែលកំពុងរស់នៅទូទាំងប្រទេសកម្ពុជានាពេលសព្វថ្ងៃនេះ …
‎១ បុរេប្រវត្តិសាស្ត្រ និង … • ‎២ នគរវ្នំ រឺ ហ៊្វូណាន

LEAVE A REPLY

Please enter your comment!
Please enter your name here