កម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងការលាលែងពីតំណែងប្រមុខរដ្ឋ របស់ សម្ដេចសីហនុ

0
31

ដោយៈ សេង ស៊ីដារ៉ូ

អត្ថបទដើមចំបង: កម្ពុជាប្រជាធិបតេយ្យ និង ការគ្រប់គ្រងរបស់ខ្មែរក្រហមនៅកម្ពុជា

បន្ទាប់ពីបានជ័យជំនះរបស់ខ្លួន បក្សកុម្មុយនិស្តកម្ពុជា បានបញ្ជាឲ្យមានការជម្លៀសប្រជាជនពីទីក្រុង និងទីរួមខេត្តនានាទាំងអស់ ដោយបញ្ជូនប្រជាជន ក្នុងក្រុងទាំងអស់ទៅទីជនបទ ដើម្បីធ្វើការជាកសិករ តាមរយៈបក្សកុម្មុយនិស្តកម្ពុជា កំពុងតែខិតខំព្យាយាម ដើម្បីកែទម្រង់សង្គមឡើងវិញ ទៅតាមគំរូដែល ប៉ុល-ពតបានផ្ដួចផ្ដើមឡើង។

រាប់ពាន់នាក់បានអត់អាហារ ឬស្លាប់ដោយជំងឺកំឡុងពេលជម្លៀស ដែលជាផលវិបាកនៃការជម្លៀស ដ៏អា ក្រក់ព្រៃផ្សៃ។ ពួកអ្នកទាំងនោះត្រូវបានបង្ខំឲ្យចាកចេញ ពីទីក្រុង ឱ្យទៅតាំងទីលំនៅ ក្នុងភូមិនានាដែលបានបង្កើតថ្មី នៅទីនោះខ្វះអាហារ ឧបករណ៍កសិកម្ម និង តំហែទាំសុខភាព។ អ្នកធ្លាប់រស់នៅទីក្រុងខ្លះបានបាត់បង់មុខរបររកស៊ីចិញ្ចឹមជីវិត នៅក្នុងបរិស្ថានស្រុកស្រែចម្ការ។ មនុស្សរាប់ពាន់នាក់ រងការអត់ ឃ្លាន មុនពេលការប្រមូលផលលើកដំបូងមកដល់។ ភាពអត់ឃ្លាន និងកង្វះជីវជាតិ ស្ទើរតែឈាន ដល់ការដាច់ពោះ កើតមានជានិច្ច កំឡុងពេលប៉ុន្មានឆ្នាំនោះ។ ពួកមេដឹកនាំយោធា និងរដ្ឋការកណ្ដាល ភាគច្រើន នៃរបបមុនៗ ដែលបានបែកធ្លាយអាថ៌កំបាំង អំពីអតីតភាពផ្ទាល់ខ្លួន ត្រូវបានគេយកទៅសម្លាប់ចោល។

នៅក្នុងបក្សកុម្មុយនិស្តកម្ពុជា មេដឹកនាំដែលបានរៀនសូត្រនៅប៉ារីស គឺ ប៉ុល-ពត អៀង-សារី នួន-ជា និង ស៊ុន-សេន ពួកគេជាអ្នកក្ដោបក្ដាប់អំណាច។ រដ្ឋធម្មនុញ្ញថ្មី នៅខែមករា ឆ្នាំ១៩៧៦ បានធ្វើឲ្យកម្ពុជាប្រជាធិបតេយ្យ ក្លាយជាសាធារណរដ្ឋប្រជាមានិតកុម្មុយនិស្ត និងសមាជិកសភា ២៥០ រូប ជាអ្នកតំណាង ប្រជាជនកម្ពុជា (សតប) ត្រូវបានជ្រើសតាំងនៅ ខែមីនា ដើម្បីជ្រើសរើសមេដឹកនាំ សមូហភាព នៃគណៈប្រធានរដ្ឋ ដែលប្រធាននៃគណៈនេះ បានក្លាយជាប្រមុខរដ្ឋ។សម្ដេចសីហនុ បានលាលែងពីតំណែងប្រមុខរដ្ឋ នៅថ្ងៃទី៤ ខែមេសា។ ថ្ងៃ ១៤ មេសា បន្ទាប់ពីការប្រជុំលើកទីមួយ សភាប្រជាជនកម្ពុជា (សតប) បានប្រកាសថា ខៀវ-សំផន នឹងកាន់តំណែងគណៈប្រធានរដ្ឋ (ប្រធានរដ្ឋ) សម្រាប់រយៈពេល ៥ឆ្នាំ។ សភាបានជ្រើសសមាជិកគណៈរដ្ឋមន្ត្រី ១៥ រូប ដែលដឹកនាំដោយប៉ុល-ពត ជានាយករដ្ឋមន្ត្រី។ សម្ដេចសីហនុប្រាកដជាត្រូវបានគេចាប់ដាក់ឃុំក្នុងព្រះរាជដំណាក់៕

ដកស្រង់ចេញពី ប្រវត្តិសាស្ត្រខ្មែរ – វិគីភីឌា  ប្រវត្តិសាស្ត្រខ្មែរ
Translate this pageរបាកាល • Portal icon តោរណៈកម្ពុជា • ម • ព • ក. ក្រុមមនុស្សដែលកំពុងរស់នៅទូទាំងប្រទេសកម្ពុជានាពេលសព្វថ្ងៃនេះ …
‎១ បុរេប្រវត្តិសាស្ត្រ និង … • ‎២ នគរវ្នំ រឺ ហ៊្វូណាន

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here