អំឡុងដើមសតវត្សទី៩ មកទល់នឹងពាក់កណ្ដាល សតវត្សទី១៥ គេបានស្គាល់កម្ពុជាថា កម្ពុជៈ ដើមឡើយជាឈ្មោះនៃរដ្ឋ កុលសម្ព័ន្ធមួយ នៃឥណ្ឌាខាងជើង ដំបូងគេបង្អស់ និងពួកខ្មែរក្រហម យក រូបប្រាសាទអង្គរវត្ត មករចនា លើទង់ជាតិកម្ពុជា ប្រជាធិបតេយ្យ

0
396

ដោយ៖ សេង ស៊ីដារ៉ូ

សម័យអង្គរ បានបន្តចាប់ពីដើមសតវត្សទី៩ រហូតដល់សតវត្សទី១៥។ រយៈកាលនៃការសំរេចបានខាង វប្បធម៌ និង អំណាចនយោបាយ រយៈកាលនេះគឺជាយុគសម័យមាសនៃអរិយធម៌ខ្មែរ។
ទីក្រុងដែល សំបូរដោយប្រាសាទ នៅតំបន់អង្គរ ស្ថិតនៅក្បែរទីរួមខេត្តសៀមរាប នាសម័យទំនើបនេះ គឺជាបូជនីយដ្ឋាន ដែលបន្តនូវកិត្យានុភាព នៃព្រះមហាក្សត្របន្តបន្ទាប់ ពីព្រះបាទជយវម៌្មទី៣។
ទោះបីជាពួកខ្មែរក្រហម បានមើលឃើញថា ប្រវត្តិសាស្ត្រ និងប្រពៃណី កាលពីអតីត របស់ប្រទេសខ្លួន ដោយមានអរិភាពក៏ដោយ ក៏ពួកខ្លួននៅតែយក រូបប្រាសាទអង្គរវត្ត មករចនា លើទង់ជាតិកម្ពុជា ប្រជា ធិបតេយ្យដដែល។ ក្បូរក្បាច់ស្រដៀងគ្នានេះដែរ ក៏ឃើញមាននៅលើទង់ នៃសាធារណរដ្ឋ ប្រជាមានិត កម្ពុជាផងដែរ(សបក)។

នគរនេះ បានស្ថាបនា ដោយព្រះបាទជ័យវម៌្មទី៣ ដែលបានដាក់នាមរបស់ កម្ពុជា នាសម័យទំនើបនេះ ជានាមរបស់នគរព្រះអង្គ។ អំឡុងដើមសតវត្សទីប្រាំបួន មកទល់នឹងពាក់កណ្ដាល សតវត្សទី១៥ គេបាន ស្គាល់ថា ជាកម្ពុជៈ ដើមឡើយជាឈ្មោះនៃរដ្ឋ កុលសម្ព័ន្ធមួយ នៃឥណ្ឌាខាងជើង ដំបូងគេ ចាប់ពីពេល នោះមក ទំរង់ឈ្មោះថ្មីបានប្រែក្លាយមកដូចសព្វថ្ងៃនេះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here