ស្ពានបុរាណ ធ្វើពីថ្មីបាយក្រៀម នាសម័យព្រះបាទជ័យវរ្ម័នទី៧ នៃគ.ស ១១៨១-១២២០ ជាប់រឹងម៉ាំ មិនចាញ់ស្ពាននៃសម័យបច្ចុប្បន្

0
190

ខេត្តឧត្តរមានជ័យៈ

ដោយ៖ សេង ស៊ីដារ៉ូ

ស្ពានបុរាណ ធ្វើពីថ្មបាយក្រៀម ដែលមានឈ្មោះថា ស្ពានទ័ព ឬបន្ទាយស្ពានទ័ព បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នៃគ.ស ១១៨១-១២២០ ដែលជាស្ថាបត្យកម្មដ៏អស្ចារ្យ មានភាពរឹងម៉ាំ អាចទ្រាំទ្រទម្ងន់រាប់សិបតោន មិនចាញ់ស្ពាន នាពេលលបច្ចុប្បន្ននេះឡើយ។

ស្ពានទ័ព ឬបន្ទាយស្ពានទ័ព ដែលកសាងពីថ្មបាយក្រៀម ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ មានពីរកន្លែង គឺ ស្ពានទ័ព នៅក្នុងខេត្តឧត្តរមានជ័យ និងមួយកន្លែងទៀត នៅកំពង់ក្តី ខេត្តសៀមរាប គឺជាពុម្ពតែមួយ និង ស្ថាបត្យកម្មរបស់ខ្មែរនាសម័យបុរាណពិតៗ។

ដោយស្ពានទ័ពនៅខេត្តឧត្តរមានជ័យ មានប្រវែង ៩០ម៉ែត្រ ហើយស្ពានទ័ពនៅកំពង់ក្តី មានប្រវែងតែ៨១ម៉ែត្រ ខ្លីជាងស្ពានទ័ព នៅឯខេត្តឧត្តមមានជ័យ។

តាមអ្នកស្រាវជ្រាវ បានឲ្យដឹងថា បច្ចេកទេសស្ពាននេះ កសាងពីថ្មបាយក្រៀម រួមនឹងបច្ចេកទេសតថ្ម បានល្អឥតខ្ចោះគួឲ្យស្ញើចសរសើរ គឺមានន័យថា ស្ថាបត្យកម្មជំនាន់នោះ ចេះប្រើដែកតដែក មុនសម័យអង្គរទៅទៀត ហើយបានបង្ហាញពីត្រដៀវវិច (ពាក្យបច្ចេកទេស) ដោយសសរស្ពាននីមួយៗមានគម្លាតពីគ្នា ហើយក៏បានបង្ហាញពីការធានាទម្ងន់ ធានារាំងទប់កម្លាំងទឹក ភាពរឹងម៉ាំរបស់ស្នាដៃសំណង់ និងលម្អរសោភណ្ឌភាពសំណង់ស្ថាបត្យកម្ម ដែលយើងនឹកស្មានមិនដល់ទាល់តែសោះនោះឡើយ។ប

បច្ចុប្បន្នស្ពានទ័ពទាំងពីរខាងលើ ត្រូវបានអភិរក្សថែទាំជួសជុលជាប្រចាំ ដោយមិនឲ្យមានរថយន្តតូចធំ បើកបរឆ្លងកាត់នោះឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here