ស្នាដៃអ្នកនិពន្ធជំនាន់មុន នៅតែមានឥទ្ធិពលគ្របដណ្តប់ ក្នុងសង្គមសិល្បៈ នាពេលបច្ចុប្បន្

0
262

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ

ចាប់តាំងពីទស្សវត្សទី៦០ ដែលអ្នកនិពន្ធញ៉ុកថែម និងនូហាច ជាអ្នកមានស្នាដៃ ផ្នែកអក្សរសិល្បិ៍ខ្មែរ អស់មួយ​ជីវិតរបស់គាត់ ហើយរូបលោកទាំងពីរ បានបន្សល់ទុកស្នាដៃជាច្រើន សម្រាប់កូនខ្មែរជំនាន់ក្រោយ។

មិនត្រឹម​ប៉ុណ្ណោះ រូបលោក បានធ្វើការបោះពុម្ព និងចំណាយថវិកាខ្លួនឯងផ្ទាល់ មិនក្រោម២០ស្នាដៃនោះទេ ហើ​យ​​ក្រោយ​​ឆ្នាំ១៩៧០ មានអ្នកនិពន្ធជាសិស្ស និងនិស្សិតដែលចូលចិត្តតែងនិពន្ធ ហើយបោះពុម្ពខ្លួនឯង មិន​លើសពី១០០ស្នាមដៃនោះឡើយ ដែលឆ្លុះបញ្ចាំងឲ្យ ឃើញពីការវិវត្តពីជំនាន់មួយទៅជំនាន់មួយ ដើម្បីផ្សារភ្ជាប់​ទៅ​នឹងការឲ្យតម្លៃខ្ពស់ក្នុងអក្សរសិល្បិ៍ខ្មែរ។

មហាជន ដែលធ្លាប់បានអានស្នាដៃរបស់អ្នកនិពន្ធ ទស្សវត្សទី៦០ បានបង្ហាញពីការរៀបរាប់ជាពាក្យកាព្យ ភាគ​ច្រើន​ដែលធ្វើឲ្យអ្នកអានជក់ចិត្តដក់អារម្មណ៍ យ៉ាងខ្លាំងទៅតាមសាច់រឿង ដូចជារឿង កាកី ទុំទាវ ផ្នែកសម័យ​មាន កុលាបប៉ៃលិន ផ្កាស្រពោន​ បង្ហាញពីជីវិតក្នុងសង្គមដែលទាក់ទាញអ្នកអាន ឲ្យជក់ចិត្ត​និងចង់តាមដាន​រាល់ថ្ងៃ ( នៅក្នុងសម័យដែលគ្មានទូរទស្សន៍មើល)។

លុះចូលដល់ឆ្នាំ១៩៧០ ស្នាដៃអ្នកនិពន្ធស្រករមុន ក៏រសាត់ផុតទៅ ហើយបន្សល់នូវស្នាដៃនិស្សិតជំនាន់ក្រោយ បន្ត តែស្នាដៃជំនាន់មុន ក៏នៅតែរក្សាបានឥទ្ធិពលនូវស្នាដៃចាស់ដដែល ដោយបានក្លាយទៅជាគំរូ ហើយបាន​បញ្ចូល​​​ទៅក្នុងកម្មវិធីអប់រំសិក្សាផងដែរ។

សម័យលន់នល់ សិស្ស និងនិស្សិតដែលចង់ សម្តែងមតិតាមរយៈការនិពន្ធប្រលោមលោក កើតឡើងព្រោងព្រាត ហើយក្នុងសម័យនោះ ប្រព័ន្ធផ្សព្វផ្សាយវិទ្យុ និងទូរសទស្សមានតិចតួច ​ក៏នៅតែមានការគាំទ្រច្រើន​ក្នុងការអាន​ប្រលោម​​លោកនេះដែរ ដោយរឿងនិមួយៗបោះពុម្ពុផ្សាយម្តងៗ មិនក្រោមពី១០០០០ក្បាលនោះឡើយ ហើយ​ជំនាន់នោះ សៀវភៅប្រលោមលោកសុទ្ធតែផ្ញើរ ទៅលក់តាមខេត្តឆ្ងាយៗ តាមជើងយន្តហោះ ក៏ដោយសារតែទ័ព ខ្មែរក្រហមបានកាត់ផ្តាច់ផ្លូវជើងគោក។ ប្រលោមលោកទាំងនោះ បែងចែកជាផ្នែកៗ ផ្នែកយុទ្ធគុណបុរាណ ត​ភាគ​រាប់សិបក្បាល ដែលជាស្នាដៃលោក ម សាខុន រឿងបកប្រែពីចិនស្នាដៃលោក អ ចក់ យ៉ាន់ទ្រី រឿងផ្នែក​ស៊ើប​អង្កេត ស្នាដៃលោក វង់ ផឿង ផ្នែកមនោសញ្ចេតនាស្នាដៃ លោកគង់ប៊ុនឈឿន ឡាំប៉េង សៀក ស្នាដៃ​លោក កាណែល ផ្នែកទស្សនៈវិជ្ជា ស្នាដៃលោក សុទ្ធ ប៉ូលីន ផ្នែក អាសអាភាសស្នាដៃលោក សួន សុខុម ដោយ​រឿងនីមួយៗបានទាក់ទញអ្នកអានលក់ដាច់ខ្លាំង ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ ដូចជាបណ្តាំក្រមង៉ុយ ដែលបានបង្ហាញពីអតភាព ពីសង្គមរាប់រយឆ្នាំមកហើយ ក៏​ដោយក៏នៅតែមាន និងសង្គមខ្មែរបានឃើញច្បាស់ពីស្នាដៃទាំងនោះដែរ ។

យោងតាមរបាយការណ៍របស់ លោកវ៉ា សំអាតអនុប្រធានសមាគមអ្នកនិពន្ធខ្មែរ បានលើក បង្ហាញនៅក្នុង​ឱកាស​បូកសរុបលទ្ធផលការងាររយៈពេល៩ឆ្នាំ និងទិសដៅបន្តរបស់គណៈកម្មាធិការកណ្តាល សមាគម​អ្នក​និពន្ធខ្មែរ​ ក្នុងមហាសន្និបាតសមាគមអ្នកនិពន្ធខ្មែរលើកទី៧ អាណត្តិទី១០ ថ្មីៗនេះថា ឥឡូវនេះយើងកំពុងស្ថិត​នៅ​​ក្នុសតវត្សទី២១ គឺជាសតវត្សនៃបច្ចេកវិទ្យាសាស្ត្រ។ ទំនើបកម្មសង្គម ដែលកើតឡើងដោយសារភាពរីក​ចម្រើន​នៅវិស័យព័ត៌មាន (IT) ធ្វើឲ្យសិល្បៈដែលជាទម្រងមួយ នៃវប្បធម៌ ដែលជាមធ្យោបាយទាញអារម្មណ៍ មហាជនយ៉ាងសំខាន់ ដែលអាចនាំទៅរកផ្លូវល្អ ឬអាក្រក់បាននោះ ជាក់ស្តែងវិស័យអក្សសិល្បិ៍ បានធ្លាក់ចុះថម​ថយ​ឥទ្ធិពល​ខ្លួនយ៉ាងខ្លាំង និងប្រឈមមុខទៅនឹងបញ្ហាច្រើន ។

ពីមុនស្នាដៃអក្សរសិល្បិ៍ ផ្នែកប្រលោមលោកប៉ុណ្ណោះ ដែលមានអ្នកនិពន្ធដ៏តិចតួច និង មានអ្នកនិយមអានសៀវ​ភៅ​ប្រលោមលោកកាន់តែតិចទៅៗ ចំណែកទីផ្សារភាពយន្ត គឺស្ទើរតែគ្មានសោះតែម្តង ហើយបរិមាណដ៏តិចតួច ក្នុងការតែងនិពន្ធរឿងសម្រាប់យកទៅសម្តែងល្ខោនវិទ្យុ និងទូរទស្សន៍។

ដោយឡែកអំពីទំនុកច្រៀង ដែលជាផ្នែកមួយនៃស្នាដៃអក្សរសិល្បិ៍ដែរនោះ មានភាពរីកចំរើន គឺដោយសារការរីក​ចម្រើន នៃប្រព័ន្ធបច្ចេកវិទ្យាពត៌មាន និងដើម្បីរត់ឲ្យទាន់ចរន្តទីផ្សារ មានការលួចចម្លងយ៉ាងភ្លូកទឹកភ្លូកដី នូវ​ទំនុក​​ច្រៀង និបទភ្លេង (បរទេស) យ៉ាងបំពានលើច្បាប់កម្មសិទ្ធិបញ្ញា។

ទាំងអស់នេះ បានធ្វើឲ្យស្ថានភាពវិជ្ជាជីវៈរបស់អ្នកនិពន្ធធ្លាក់ចុះ  អ្នកនិពន្ធមិនអាចបំពេញតួនាទី ភារកិច្ច ជាអ្នក​អក្សរសិល្បិ៍ បានពិតប្រាកដ គាប់ជួនក្នុងកាលៈទេសៈខ្លះ មិនបានចូលរួមប្រាស្រ័យជាមួយ សហគមន៍បាន។

មួយទៀត យើងកំពុងស្ថិតក្នុងសម័យសកលភាវូបនីយកម្ម ខាងផ្នែកសេដ្ឋកិច្ច បានជម្រុញឲ្យមានសកលភាវូ​បនីយ​កម្ម ខាងវិស័យដទៃទៀត ក្នុងនោះក៏មានវិស័យវប្បធម៌ផងដែរ។

ដោយឡែកខាងវិស័យអក្សរសិល្បិ៍នេះ យើងសង្កេតឃើញមានទំនាក់ទំនងយ៉ាងសកម្ម ផុសផុលរវាង​សមាគមន៍​អ្នកនិព្ធ នៃប្រទេសក្នុងតំបន់ទន្លេមេគង្គ តំបន់អាស៊ីអាគ្នេយ៍ទាំងមូល តាមរយៈវេទិការសន្និសីទអ្នកនិពន្ធ និងការជូនរង្វាន់ស្នាដៃអក្សរសិល្បិ៍ ក្នុងវគ្គសិក្ខាសាលា ជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here